BREAKING NEWS
Search

ប្រាក់​បៀវត្ស​ប្រចាំ​ខែ​មេសា របស់​មន្ត្រីរាជការ​ស៊ីវិល នឹង​ត្រូវ​បើក​តែមួយ​លើក នៅមុន​ចូល​ឆ្នាំថ្មី

ភ្នំពេញ​ ៖​ ប្រាក់​បៀវត្ស​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២០ របស់​មន្ត្រីរាជការ​ស៊ីវិល ត្រូវ​បាន​ក្រសួង​មុខងារ​សាធារណៈ ចេញ​សេចក្ដីជូនដំណឹង​ឲ្យ​បើក​សរុប​តែមួយ​លើក​ប៉ុណ្ណោះ មុន​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ។

បើ​យោង​តាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី​៥ ខែ​មីនា របស់​ក្រសួង​មុខងារ​សាធារណៈ​ស្ដីពី​ការ​បើក​ផ្ដល់​ប្រាក់​បៀវត្ស​សរុប​តែមួយ​លើក​ជូន​មន្ត្រីរាជការ​ស៊ីវិល សម្រាប់​ខែ​មេសា ឆ្នាំ​២០២០ បាន​បញ្ជាក់​ដូច្នេះ​ថា ​​ក្រសួង​មុខការ​ងារ​សាធារណៈ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សម្ដេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃ​ក្រសួង​ស្ថាប័ន ឯកឧត្តម​លោកជំទាវ​អភិបាល នៃ​គណៈ​អភិបាល រាជធានី​ខេត្ត ឯកឧត្តម លោក លោកស្រី​ប្រធាន​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​មេត្តា​ជ្រាប​ថា គ្រប់​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​រៀបចំ​បើក​ផ្ដល់​ប្រាក់​បៀវត្ស​សរុប​ប្រចាំ​ខែមេសា ឆ្នាំ​២០២០ ជូន​មន្ត្រីរាជការ​ស៊ីវិល​របស់​ខ្លួន​តែមួយ​លើក ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ។

ក្រសួង​មុខងារ​សាធារណៈ​សង្ឃឹមថា: សម្ដេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ​ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ​អភិបាល នៃ​គណៈ​អភិបាល រាជធានី ខេត្ត ឯកឧត្តម​លោក លោកស្រី​ប្រធាន​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ នឹង​ចូលរួម​សហការ​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​នេះ​តាម​ការគួរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114