BREAKING NEWS
Search

វិទ្យាសាស្រ្តអះអាងថា Coronavirus ទំនងជាមិនឆ្លងទៅសត្វទេ តែអំពាវនាវឱ្យផ្នែកបសុសត្វប្រយ័ត្នខ្ពស់

BBC: ក្រុមអ្នកជំនាញបាននិយាយថា ជំងឺ Coronavirus ទំនងជាមិនមានការឆ្លងពីមនុស្សទៅសត្វទេ។
ទោះជាយ៉ាងណា ឧស្សាហកម្មបសុសត្វ នៅតែ​ត្រូវបានគេប្រាប់ឱ្យធ្វើការប្រុងប្រយ័ត្នខ្ពស់ ។ទោះបីជាឥឡូវនេះ មិនមានភស្តុតាងជាក់ស្តែ​ងរនៃការឆ្លងពីមនុស្សទៅសត្វក្តី ក៍វីរុសនេះ ត្រូវ​បានគេជឿថា មានដើមកំណើតនៅក្នុងទីផ្សារសាច់ស្រស់របស់ចិន ហើយ​បានរីករាលដាលយ៉ាងឆាប់រហ័ស ទោះបីជាមានវិធានការបិទព្រំដែនព្រមទំាង​ញែកអ្នកជំងឺចេញដាច់ដោយឡែក​ក៏ដោយ។

សាស្ត្រាចារ្យផ្នែកគំរូនៃការចម្លងរោគ និងរោគរាតត្បាតនៅសាកលវិទ្យាល័យ James Cook (JCU) លោកស្រី Emma McBryde បានមានប្រសាសន៍ថា លទ្ធភាពនៃការឆ្លងតាមរយៈឧស្សាហកម្មបសុសត្វសំខាន់ៗហាក់ដូចជាមិនខ្ពស់ឡើយ។

លោកស្រីអះអាងថា«ប្រភពដើមនៃវីរុសនៅតែមិនទាន់ច្បាស់ទោះបីមាន​ភស្តុតាងខ្លះបង្ហាញថា វីរុសនេះគឺស្រដៀងនឹងប្រភពដែលរកឃើញនៅក្នុងខ្លួន​សត្វប្រចៀវក្តី» ។

អ្នកវិទ្យសាស្ត្រ​ក៏កំពុងពិនិត្យ​លើមានសត្វកណ្តុរមួយប្រភេទ​ផ្សេងទៀត ដែលគេសង្ស័យ​។ លោកស្រីស្ត្រាចារ្យ McBryde បាននិយាយថា ករណីតែមួយគត់ដែលត្រូវបានរកឃើញនៅក្នុងសត្វចាប់តាំងពីCovid19ចាប់ផ្តើមសាយភាយក្នុងចំណោមមនុស្ស គឺសត្វឆ្កែ ដែលបានធ្វើតេស្តឃើញវិជ្ជមាន១ករណីនៅហុងកុង។

លោកស្រីបាននិយាយថា“ ឆ្កែនោះប្រហែលជាបានក្បែរមនុស្សណាម្នាក់ដែលកំពុងហូរឈាមច្រើន។

លោកសាស្ត្រាចារ្យ Adjunct Burgess មកពីមហាវិទ្យាល័យសុខភាពសាធារណៈវេជ្ជសាស្ត្រនិងពេទ្យសត្វនៅ JCU ក៏បាននិយាយថា ថនិកសត្វណាមួយក៏នៅតែ​ចាត់ថា អាច​ចម្លងនឹងផ្ទុក​វីរុសCovidឬ​វិរុសនានាទៀត​ដែលមានសក្តានុពលបាន។
គេមិនគួរ​ប្រថុយនឹងគ្រោះថ្នាក់បរិភោគឬរស់នៅក្បែរ​ជិតស្និទ្ធិនិងសត្វទំាងនោះពេទ្យនោះទេ។
ដោយសេចក្តី​បារម្ភកសិករជាច្រើននៅបស្ចឹមប្រទេស ដែលមានការលំបាកក្នុងការទទួលបានព័ត៌មានដោយផ្ទាល់ពីមន្រ្តីជីវសាស្ត្រ កំពុងឈាន​ដល់ការបិទកសិដ្ឋានលែងទទួលឱ្យ​ទេសចរចូលហើយ។

ប៉ុន្តែ​លោកសាស្ត្រាចារ្យបានមានប្រសាសន៍បញ្ជាក់ថា« អ្វីដែលវិទ្យាសាស្ត្រ​អាចបង្ហាញបាននោះគឺមេថនិកសត្វ អាចជាលទ្ធភាពចម្បងមួយក្នុងចំណោមសត្វនានា »។

ឥឡូវនេះការរក្សាអនាម័យផ្ទាល់ខ្លួនយ៉ាងតឹងរឹង ជាមួយនឹងការលាងដៃជាប់លាប់ និងការរក្សាចម្ងាយឆ្ងាយពីសត្វត្រូវបានណែនាំ សម្រាប់អ្នកដែលធ្វើការជាមួយសត្វចិញ្ចឹម។
អ្នកនាំពាក្យរបស់ក្រសួងកសិកម្មសហព័ន្ធបាននិយាយថា COVID-១៩ មិនទាន់ត្រូវបានគេរាយការណ៍ថាមាននៅក្នុងឈាម សាច់សត្វឬសត្វព្រៃកនៅឡើយទេ ប៉ុន្តែផែនការសុវត្ថិភាពជីវសាស្ត្រគួរតែត្រូវបានអនុវត្ត។

នៅពេលអ្នកស្រាវជ្រាវនៅទូទាំងពិភពលោកព្យាយាមរកដំណោះស្រាយចាក់ថ្នាំបង្ការដើម្បីទប់ស្កាត់ការរីករាលដាលនៃCovid19 សាស្ត្រាចារ្យ Burgess បាននិយាយថា ការធ្វើតេស្តិ៍ភាពអសកម្មអាចត្រូវបានសាកល្បងឆាប់ៗ។

ឡាហ្សូលី