BREAKING NEWS
Search

ហេតុអ្វី​ចាំបែងចែក​ អ្នកណា​គួរ​ព្យាបាល អ្នកណាគួរអត់?មេរៀនជូរចត់នៅអ៊ីតាលី

ABC Net:ពិតណាស់ថា មនុស្សម្នាក់ៗ​គួរតែមានឱកាសស្មើៗគ្នា ទទួលបានការធ្វើតេស្ត និងព្យាបាលនៅពេលមានធនធានគ្រប់គ្រាន់ ដោយ​មិនគួរត្រូវបានបដិសេធពីផ្នែកសេវាកម្មវេជ្ជសាស្រ្ដ​ដោយសារតែភេទ ពូជ វ័យ ពិការភាពឬកត្តាផ្សេងណាទៀតនោះឡើយ។

រាល់ការរើសអើងមិនបានជួយអ្វី​ដល់ការទប់ទល់នឹង​វិរសុឆ្លងឡើយ ផ្ទុយទៅវិញកំហឹង​និងទំនាស់​នឹង​បង្អាក់ការទប់ស្កាត់​ដែលកំពុង​ជា​បញ្ហា​អទិភាពនៅគ្រប់ទីកន្លែង​លើពិភពលោកយើងនេះ។

ប៉ុន្តែនៅពេលដែលធនធានមានកំណត់ វេជ្ជបណ្ឌិតត្រូវធ្វើការសម្រេចចិត្ត​ផ្អែក​លើ​កត្តាជាច្រើន។
ទីមួយ អេកូឡូស៊ីនិយម៖

វិធីសាស្រ្ត “មកមុនបានមុន” នេះជា​វិធីសាស្រ្តដ៏មាន​ប្រជាប្រិយមួយ គឺស្មើភាពគ្នាក្នុងឱកាសព្យាបាលបានន័យ​ថា អ្នកមកដល់មុន បានបម្រើមុនលើកលែងតែអ្នកមកក្រោយ​មានតម្រូវការបន្ទាន់។

ទីពីរ វិធីសាស្រ្តតាម​ធនធាន
ជម្រើសទីពីរនេះ ពេទ្យ​ត្រូវពិចារណាលទ្ធផលដែលរំពឹងទុកជាមុន គឺបើ​ធនធានមាន​សម្រាប់តែម្នាក់ វិធីសាស្រ្តគ្រូពេទ្យគួរតែជ្រើសរើសការព្យាបាលណាមួយ​ឬការប្រើប្រាស់ធនធាន​លើអ្នកណាម្នាក់​ដែល​នាំមកនូវផលល្អបំផុត។ យោងទៅតាមវិធីសាស្រ្តនេះ ពេទ្យ​ត្រូវគិតទៀតថា គេ​ប្រើប្រាស់ធនធានបែបណា​នាំមកនូវផលល្អបំផុត សម្រាប់ចំនួនដ៏ច្រើនតាមអាចធ្វើទៅបាន។ប្រសិនបើអ្នកអាចជួយសង្គ្រោះមនុស្សប្រាំនាក់ ជាមួយ​និងធនធាន​ដែល​ត្រូវចំណាយលើមនុស្ស​ម្នាក់ដ៏ធ្ងន់ មានន័យ​ថា អ្នកគួរតែសម្រេច​ចិត្ត​ជួយសង្គ្រោះមនុស្សប្រាំនាក់វិញ។

អ្នកអានមិនដែលស្មានដឹងទេថាពេទ្យ​ព្យាបាលកូរ៉ូណាកំពុងស្ត្រេសកម្រិតណា

ឧទាហរណ៍ជាក់ស្តែង ដែលគ្រប់ទីកន្លែង​កំពុងខ្វះ​បំពង់ខ្យល់អុកស៊ីសែនយ៉ាងខ្លាំង។ ប្រសិនមនុស្ស​ម្នាក់ឈឺធ្ងន់ហើយ ត្រូវប្រើវាយូរពេកក្នុងការជួយ មនុស្សនឹង​ស្លាប់កាន់តែច្រើនឡើង ដោយសារតែបំពង់ខ្យល់នោះកំពុងជាប់រវល់ជាមួយមនុស្ស​តែម្នាក់។

ប្រសិនបើមនុស្សម្នាក់ត្រូវការបំពង់ខ្យល់រយៈពេលបួនសប្តាហ៍ ហើយមនុស្សបួននាក់ផ្សេងទៀតត្រូវការវាសម្រាប់តែ​មួយសប្តាហ៍ ជម្រើសរបស់ពេទ្យ​គឺត្រូវចោលមួយ​យកបួន។

កត្តាសំខាន់មួយទៀត គឺឱកាសនៃ​ការរស់រានមានជីវិត(គណនា​បែបប្រូបាប៊ីលីតេ)។ ប្រសិនបើមនុស្សម្នាក់ឈ្មោះផល មានឱកាស ៩០ ភាគរយរស់ ហើយម្នាក់ទៀតឈ្មោះ Jock មានឱកាស ១០ ភាគរយ ពេទ្យ​គួរតែប្រើម៉ាស៊ីនខ្យល់អុកស៊ីសែនសម្រាប់ផល ។

ការសម្រេចចិត្ត​ត្រូវតែ​ភ្លឺស្វាងនិងរហ័សរហួន

ឧទាហរណ៍ប្រសិនបើសុខ ត្រូវបានជួយសង្គ្រោះនាងអាចត្រូវបានគេរំពឹងថានឹងរស់នៅអស់រយៈបានដល់៤៥ ឆ្នាំទៀតឯម៉ារីវិញ​នឹងរស់នៅច្រើនណាស់បួនទៅប្រាំ​ឆ្នាំទៀត បើអ្នកជាពេទ្យអ្នកនឹង​ធ្វើការជ្រើស​ដោយ​ការគណនា​ពីផល​រយៈពេលវែង។

យោងទៅតាម Unitarians យើងគួរតែជួយសង្គ្រោះក្មេងៗជាអទិភាព ពីព្រោះពួកគេត្រូវរំពឹងថានឹងរស់នៅបានយូរហើយមាំទំាជាង​វ័យដទៃ។

រឿងពិតក្នុងស្ថានភាពCovid19

ជាតាមពិតគ្រូពេទ្យព្យាបាល នឹងមាន​ឯកសិទ្ធិ​ក្នុងការសំរេចចិត្តខាងផ្នែកប្រើប្រាស់ធនធាន​បែបណាឱ្យបានត្រឹមត្រូវ។ ប៉ុន្តែវាក៏សំខាន់ផងដែរក្នុងការនិយាយអំពីក្រមសីលធម៌វិជ្ជាជីវៈ។

ករណី​ព្យាបាលដោយសម្រេចធ្វើឡើង​តែចំពោះអ្នកដែលមានឱកាស​ជានៅអ៊ីតាលី បានសម្លាប់ពិភពលោកនេះ​ដោយ​ភាពខ្ទេចខ្ទាំបេះដូង។

យុត្តិធម៌ស្ថិត​នៅលើការសម្រេចចិត្តរបស់យើង។ គ្រប់គ្នាមកដល់ពេទ្យ ព្រោះគេ​ចង់បានជំនួយ។ មិនថាគេជាអ្នកណា វ័យណាក្នុងស្ថានភាពណា ព្រោះគេគិត​ថាពេទ្យ​នឹងជួយសង្គ្រោះពួកគេ​ដោយមិនគិត​អ្វីទំាង​អស់ ។
វេជ្ជបណ្ឌិតគួរតែធ្វើការសម្រេចចិត្ត អំពីអ្វីដែលជាហានិភ័យគួរទទួលយក – ប៉ុន្តែមិនមែន​លះបង់ភ្លាម​ៗឱ្យតែមាន​ហេតុផលសំអាងនោះទេ។

ប្រែសម្រួល ចម្រើន តារា​