BREAKING NEWS
Search

Apple កំណត់ឲ្យម្នាក់ៗទិញ iPhone បានត្រឹមម្នាក់ ២គ្រឿងក្នុងអំឡុងពេលកូវីដ១៩

ក្រុមហ៊ុន Apple បានធ្វើការកំណត់ចំនួននៃការទិញ iPhone តាមរយៈហាងអនឡាញរបស់ខ្លួននៅក្នុងប្រទេសជាច្រើន រួមមានសហរដ្ឋអាមេរិក និងចិន ដោយកំណត់ច្រើនបំផុតត្រឹម ២ គ្រឿងសម្រាប់អតិថិជនម្នាក់។ នេះបើតាមការបង្ហាញលើវិបសាយរបស់ Apple នាថ្ងៃសុក្រនេះ។

ការកំណត់ចំនួនទិញនេះ គឺក្រោយពី Apple បានបិទហាងលក់រាយរបស់ខ្លួនទាំងអស់ដែលស្ថិតនៅក្រៅប្រទេសចិន ដោយសារការរីករាលដាលនៃកូវីដ១៩ នៅទូទាំងសកលលោក ដែលបានបង្ខំឲ្យមានការបិទប្រទេស ឬទីក្រុង និងសកម្មភាពនានាដើម្បីជាការទប់ស្កាត់ការរាលដាល។

ដោយសារតែកូវីដ១៩បានរាតត្បាតពាសពេញប្រទេសចិន Apple បានបិទហាងលក់រាយទាំងអស់របស់ខ្លួនដែលមានក្នុងប្រទេសនេះ ហើយទើបតែថ្ងៃទី ១៣ ខែមីនាប៉ុណ្ណោះដែល Apple បានបើកដំណើរការឡើងវិញ៕ Reuters

ចុចអាន៖អ៊ីតាលីធ្ងន់ឡើងៗ ត្រឹម​២៤ម៉ោងស្លាប់ជិត ៨០០នាក់ ឆ្លងថ្មី ៦៥៥០នាក់ ករណីសរុបឡើងដល់ជាង ៥៣០០០នាក់

ប្រែសម្រួល៖ តរុណី