BREAKING NEWS
Search

កូវីដ១៩ ធ្វើ​ឲ្យ​តម្លៃ​មាសប៉ោងឡើង​​ខ្ពស់​លើ​ទីផ្សារ​ពិភពលោក​

បណ្តា​អ្នក​ជំនួញ​ជាច្រើន​ជុំ​វិញ​ពិភពលោក កំពុង​តែ​ប្រុង​ជើង​ការ​ខ្លាំង​ក្នុងការ​រក្សា​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព ដោយ​បាន​នាំ​គ្នា​សម្រុក​ទិញមាស​​ទុក អំឡុង​ពេល​វីរុសកូវីដ ១៩ បាន​រាតត្បាត​ជុំ​វិញ​ពិភពលោក នាំ​ឲ្យ​មាស​ក្លាយ​ជា​លោហៈ​ធាតុ​កាន់​តែ​តម្រូវ​ការ​ខ្ពស់ ខណៈ​តម្លៃ​មាន​លើ​ទៅ​ផ្សារ ក៏​កើន​ឡើង​ខ្លាំង​ផង​ដែរ។

ក្រោយ​ពិភពលោក​ត្រូវ​រាតត្បាត​ដោយ​វីរុសកូវីដ ១៩ អំឡុង​ខែ​មីនា​នេះ លោហៈ​ធាតុ​មាន​តម្លៃ​មួយ​នេះ ស្រាប់​តែ​មាន​ហាង​ឆេង​ខ្លាំង មិន​ធ្លាប់​មាន​ក្នុង​ទីផ្សារ​ប្រមាណ ៧​ឆ្នាំ​កន្លង​មក​ហើយ ដោយ​អ្នក​បណ្តា​អ្នក​ជំនួស​ស្តុក​ស្តម លែង​មាន​ភាព​ជឿ​ជាក់​លើ​ទី​ផ្សារ​សេដ្ឋកិច្ច​ពិភពលោក សម្រុក​នាំ​គ្នា​ទិញ​មាស​ទុក​តែ​ម្តង។

ក្រៅ​ពី​មាស តម្លៃ​ទំនិញ​សព្វ​សារពើ​លើ​ទៅ​ទីផ្សារ​ពិភពលោក ក៏កំពុង​កើន​ឡើង​ខ្លាំង​ដូច​គ្នា ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនួញ​ជាច្រើន​កំពុង​ព្យាយាម​រក្សា​អតិផរណា​ទំនិញ​ឲ្យ​ស្ថិត​នៅ​កម្រិត​ថេរ​មួយ ចៀស​វាង​បង្ក​ជា​វិបត្តិសេដ្ឋកិច្ច​សាកល ខណៈ​បណ្តា​ធនាគារ​កណ្តាល​ជុំ​វិញ​ពិភពលោក ក៏​បាន​បញ្ចេញ​សាច់​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ក្នុង​ការ​ជួយ​ទប់​ស្កាត់​ការ​រាតត្បាត​វីរុស​កំណាច​នេះ។

ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១២ មក តម្លៃ​មាន​លើ​ទី​ផ្សារ​ពិភព​លោក​ហាក់​នៅ​នឹង​ថ្កល់​ប្រមាណ​ជា ១៦០០​ដុល្លារ​អាមេរិក ក្នុង​មួយ​អោន​ប៉ុណ្ណោះ ប៉ុន្តែ​បើ​គិត​ត្រឹម​ថ្ងៃ ៩ មីនា ឆ្នាំ​២០២០ នេះ ហាង​ឆេង​មាស​ក្នុង​ទីផ្សារ London Bullion Market របស់​អង់គ្លេស តម្លៃ​មាស​បាន​ឡើង​ដល់ ១៧០៣ ដុល្លារ​ក្នុង​មួយ​អោន។ ករណី​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​លក់​រាយ​លើ​ទី​ផ្សារ​កាន់​តែ​កើន​ឡើង​ខ្លាំង ហើយ​ក៏​គ្មាន​សញ្ញា​ថម​ថយ​នោះ​ដែរ បើ​ទោះ​ជា​មក​ទល់​នឹង​ពេល​នេះ ចំនួន​អ្នកស្លាប់​ដោយ​សារកូវីដ ១៩ កើត​ដល់​ជាង ២ម៉ឺន​នាក់​ក្តី។

ក្រុម​បាន​ចេញ​មុខ​អះអាង​ជា​មួយ​នឹង​ហាង​ឆេង​មាស​កំពុង​ឡើង​ថ្លៃ ដោយ​ចាត់​ទុក​ករណី​នេះ​មិន​មែន​ដោយ​សារ​កង្វះ​ខាត​មាស​លើ​ទី​ផ្សារ​នោះ​ទេ គឺ​ដោយ​ស្ថានភាព​ស្មុគ​ស្មាញ​លើ​ពិភពលោក​ទៅ​វិញ។

យ៉ាង​ណា ការ​ប៉ោង​ឡើង​តម្លៃ​មាស​លើ​ទី​ផ្សារ អាច​ជាប់​ពាក់​ពន្ធ​ករណី​ក្នុង​ប្រទេស​ស្វីស ដោយ​ក្រុមហ៊ុន​ចម្រាញ់​មាស​ដ៏​ធំ មាន​ដូច​ជា PAMP ក្រុមហ៊ុន Valcambi និង​ក្រុមហ៊ុន Argor-Heraeus សុទ្ធ​តែ​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​បណ្តោះ​អាសន្ន​តាម​សំណើរ​រដ្ឋាភិបាល។
ស្រប​ពេល​ជាមួយ​គ្នា​នេះ នៅ​អាហ្រ្វិក​ខាង​ត្បូង ដោយ​សារវីរុស​កូវីដ ១៩ កាល​ពី​ថ្ងៃ​ច័ន្ទ បាន​ប្រកាស​បិទ​ប្រទេស ៣សប្តាហ៍​ដែរ ខណៈ​ប្រទេស​នេះ ជា​កន្លែង​ផលិត​មាស​ធំ​បំផុតក្នុង​ទ្វីប​អាហ្រ្វិក៕

ប្រែសម្រួល៖ សុភា
ប្រភព៖ CNA