BREAKING NEWS
Search

ក្ដី​សង្ឃឹម​នៅ​អ៊ីតាលី​កាន់​តែ​តិច​ទៅ ក្រោយ​ករណី​ស្លាប់ និង​ឆ្លង​ថ្មី​កាន់​តែ​កើន​ឡើង​ខ្លាំង

ក្តី​សង្ឃឹម​ដែល​ថា​ការ​រាត​ត្បាត​វីរុស​កូវីដ១៩ នៅ​អ៊ីតាលី អាច​នឹង​ចាប់​ផ្តើម​ធូរ​ស្រាល ត្រូវ​បាន​រលាយ​ជា​ខ្យល់ ក្រោយ​តួលេខ​ទាំង​អ្នក​ឆ្លង និង​ស្លាប់​ដែល​ធ្លាក់​ចុះ​ប្រមាណ​ជា ២ថ្ងៃ​ប៉ុណ្ណោះ ស្រាប់​ផ្ទុះ​ឡើង​វិញ​កាន់​តែ​ខ្លាំង​អំឡុង២ថ្ងៃ​ចុងក្រោយ​នេះ។

យោង​តាម​ការ​អះអាង​ពី​មន្ត្រី​អ៊ីតាលី ត្រឹម​២៤ម៉ោង​ចុងក្រោយ ចំនួន​អ្នក​ស្លាប់​នៅ​អ៊ី​តាលី កើន​ឡើង​ដល់ទៅ ៧១២នាក់ នាំ​ឲ្យ​តួលេខ​សរុប​កើន​ដល់ ៨១២៥ គឺ​ខ្ពស់​ទ្វេ​ដង​បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ខណៈ​តួលេខ​អ្នក​ឆ្លង​ថ្មី​មាន ៦១៥៣​នាក់ នាំ​ឲ្យ​តួ​លេខ​សរុប​កើន​ដល់ ៨០៥៣៩​នាក់។

ករណី​ឆ្លង​នៅ​អ៊ីតាលី​ពេល​នេះ គឺ​ប្រកៀក​ប្រកិត​ទៅ​នឹង​ករណី​ឆ្លង​ក្នុង​ប្រទេស​ចិន​ដូច​គ្នា ដែល​ជា​តំបន់​ដំបូង​បង្អស់​នៃ​ផ្ទុះ​វីរុស​កំណាច​នេះ។

បើ​ទោះ​ជា​រដ្ឋាភិបាល​ប្រទេស​នេះ ចាប់​ផ្តើម​រឹត​បន្តឹង​ និង​បិទ​ប្រទេស​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត​តាំង​ពី​ថ្ងៃ ២៣ កុម្ភៈ​ក្តី ប៉ុន្តែ​នៅ​តែ​មិន​អាច​ទប់​ស្កាត់​ការ​រាត​ត្បាត​នេះ​បាន ខណៈ​បណ្តា​អាជ្ញាធរ​តំបន់​ជា​ច្រើន​ទៀត កំពុង​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​រាតត្បាត អាច​នឹង​ធ្ងន់​ធ្ងរ​ជាង​ពេល​នេះ​ទៅ​ទៀត៕

ចុចអាន៖ អាមេរិកវ៉ាដាច់ចិន និងអ៊ីតាលីក្លាយជាដែនដីមានករណីកូវីដ១៩ច្រើនបំផុតលើពិភពលោក

ប្រែសម្រួល៖ សុភា
ប្រភព៖ CNA