BREAKING NEWS
Search

ក្រុមហ៊ុន​ចំនួន​២ ​ឧបត្ថម្ភ​ថវិកា​៣​ម៉ឺន​ដុល្លារ​ តាមរយៈ​សមាគម TYDA ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid19

ភ្នំពេញ​ ៖ ​ក្រុមហ៊ុន KINNRICH Copper Smelting Co.,LTD និង​New Economic Zone បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០០០០​ដុល្លារ​សហរដ្ឋអាមេរិក​ តាមរយៈ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid19។

ពិធី​ប្រគល់ និង​ទទួល​នេះ ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០ ក្រោយពី​មើល​ឃើញ​ពី​តម្រូវការ និង​ភាព​ចាំបាច់ ក្នុង​ការ​ចូលរួម​ពី​សប្បុរសជន​ក្នុង​បេសកកម្ម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី​Covid19។

សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២០ មាន​សប្បុរសជន​មួយចំនួន​ បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​Covid19 តាមរយៈ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)។ ថ្នាក់ដឹកនាំ​សមាគម​សូម​ថ្លែងអំណរគុណ និង​ស្វាគមន៍​ជានិច្ច​ចំពោះ​សប្បុរសជន​ដែលមាន​ទឹកចិត្ត និង​បំណង​ចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​Covid19 តាមរយៈ​សមាគម​TYDA៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114