BREAKING NEWS
Search

សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យផ្អាកការនាំចេញអង្ករ និងស្រូវ​ទៅ​​ក្រៅ​ប្រទេស

សម្តេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចេញបញ្ជាឲ្យផ្អាកការនាំចេញអង្ករ និងស្រូវ​ទៅ​​ក្រៅ​ប្រទេស​​។ ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​ក្នុង​សន្និសីទសារព័ត៌មាន​​កាល​ពី​ព្រឹក​មិញ​នេះ​នៅ​វិមាន​រដ្ឋសភា​។

យ៉ាង​ណា​មិញ​សម្ដេច​បាន​អនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ២០២០តទៅ។ ការសម្រេចនេះ ដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញ​តម្រូវការរបស់ប្រជាពលរដ្ឋ។

វិធាន​ការ​បែប​ត្រូវ​បាន​ធ្វើ​ឡើង​កំឡុង​​កម្ពុជា​​កំពុង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ Covid-19 ខណៈ​គិត​ត្រឹម​ថ្ងៃ​ទី៣០​​ខែ​មីនា​នេះ​មាន​​អ្នក​ឆ្លង​​​​ថ្មី​បន្ថែម​៤​នាក់​ទៀត​ ធ្វើ​ឱ្យ​ចំនួន​កើន​ឡើង​ ១០៧​នាក់​៕