BREAKING NEWS
Search

ឡាវ នឹងចាប់ផ្ដើម​វិធានការ​បិទប្រទេសចាប់ពីថ្ងៃនេះ ស្របពេលអ្នកជំងឺ COVID-19 ឡើងដល់ ៨នាក់

អ្នកនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្រ្តីនៃការិយាល័យនាយករដ្ឋមន្រ្តីលោកឆាឡឺន យ៉ាប៉ៅហ៊ើ(Chalern Yapaoher) បានដឹកនាំសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗនេះ ក្នុងនោះលោកបានគូសបញ្ជាក់ព័ត៌មានលំអិតនៃបទបញ្ជារបស់នាយករដ្ឋមន្រ្តីទាក់ទងនឹងបទបញ្ជាថ្មីនៃការទប់ស្កាត់ជំងឺ COVID-19 របស់ប្រទេស។

វិធានការនានាត្រូវបានដាក់ចេញសម្រាប់គោលបំណងលើប្រសិទ្ធភាពសម្រាប់ច្បាប់នេះ។  ក្នុងនោះមន្រ្តីរដ្ឋការឬ (បុគ្គលិករដ្ឋ) ត្រូវធ្វើការពីផ្ទះចាប់ពីថ្ងៃទី ១រហូតដល់ថ្ងៃទី១១ ខែមេសា ហើយនឹងឈប់សម្រាកសម្រាប់ពីបុណ្យចូលឆ្នាំថ្មីឡាវរហូតដល់ថ្ងៃទី ១៩ ខែមេសាលើកលែងតែមន្ត្រីយោធានិងនគរបាល អ្នកពន្លត់អគ្គីភ័យ បុគ្គលិករដ្ឋករទឹក និងអគ្គិសនី បុគ្គលិកក្រុមហ៊ុន បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក អ្នកស្ម័គ្រចិត្ត និងបុគ្គលដទៃទៀតដែលត្រូវបានអនុញ្ញាតឱ្យនៅធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

ច្បាប់នេះត្រូវបានហាមឃាត់មិនឱ្យតម្លើងតម្លៃទំនិញដែលចាំបាច់សម្រាប់ទប់ស្កាត់វីរុសដូចជាម៉ាស់មុខ ជែលលាងដៃ ថ្នាំ ឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត អង្ក រអាហារ ទឹក និងរបស់របរផ្សេងៗទៀត។

ច្បាប់នេះក៏ត្រូវបានហាមឃាត់មិនឱ្យរៀបចំការប្រមូលផ្តុំគ្រប់ប្រភេទដែលមានមនុស្សច្រើនលើសពី១០ នាក់។ ព្រឹត្តិការណ៍វប្បធម៌ ពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវ ការជួបជុំខាងសាសនា ពិធីមង្គលការ និងសកម្មភាពកម្សាន្តផ្សេងៗត្រូវបានហាមឃាត់។ ករណីលើកលែងរួមមាន ពិធីបុណ្យសពនិងពិធីពាក់ព័ន្ធផ្សេងៗទៀតប៉ុន្តែទាំងនេះត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារដែលកំណត់ដោយក្រុមការងារពិសេសគឺការតាមដានសីតុណ្ហភាព រក្សាគម្លាតពីគ្នា ២ ម៉ែត្រ ត្រូវពាក់ម៉ាស់មុខ និងការលាងដៃជាមួយសាប៊ូ៕

ប្រភព៖ laotiantimes