BREAKING NEWS
Search

អង្គការមូស្លីមដ៏ធំនៅ​ឥណ្ឌូនេស៊ី ស្នើឱ្យឥស្លាមសាសនិកបន់ស្រន់ពីផ្ទះ​រហូតដល់ចប់បុណ្យ​រា៉ម៉ាដាន​

អង្គការមូស្លីមធំទី ២ របស់ឥណ្ឌូនេស៊ី គឺMuhammadiyah ទើបបានចេញសារាចរណែនាំក្តៅៗ ឱ្យប្រជាជនម៉ូស្លីម ធ្វើពិធីបន់ស្រន់នៅឯផ្ទះរៀងខ្លួន ទំាងថ្ងៃសុក្រ ទំាងបុណ្យរ៉ាម៉ាដាន។

ប្រសិនបើការទប់ស្កាត់​ជំងឺរាតត្បាតCovid ១៩ មិនបង្ហាញសញ្ញាប្រសើរឡើងក្នុងរវាងខែមេសា​ឧសភា​ខាងមុខទេ អង្គការនេះក៏បានស្នើផងដែរឱ្យ រាល់ការបន់ស្រន់ Idul Fitri ដែលតែង​ធ្វើឡើងនៅក្នុងព្រះវិហារអ៊ីស្លាមឬនៅទីវាល ដើម្បីសម្គាល់ចុងបញ្ចប់នៃបុណ្យរ៉ាម៉ាដាន ក៏គួរផ្អាកសិន នាអំឡុងពេលមានវិបត្តិសុខភាពនា។

បុណ្យរ៉ាម៉ាដានឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែមេសាហើយ​បញ្ចប់ទៅនៅថ្ងៃទី ២៣ ខែឧសភា។

នៅក្នុងលិខិតដដែលគេ​បានបញ្ជាក់ថា ការបួងសួងបែបនេះមិនមែនជាកាតព្វកិច្ចទេតែផ្ទុយទៅវិញជាសកម្មភាពគោរពបូជាដោយស្ម័គ្រចិត្ត ។

ការលើកឡើងនេះបានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតីចូកូឌី វីដូដូបានអំពាវនាវដល់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ចូលរួមក្នុងបម្រាម​ខាងសង្គមដោយធ្វើការសិក្សានិងគោរពបូជានៅផ្ទះរៀងខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ ។

អង្គការអ៊ីស្លាមបានបញ្ជាក់ជាថ្មីថា ការអធិដ្ឋានរាល់ថ្ងៃគួរតែធ្វើឡើងនៅផ្ទះខ្លែន ជាជាងនៅវិហារ។

អង្គការ Nahdlatul Ulama (NU) ដែលជាអង្គការមូស្លីមធំជាងគេបង្អស់នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី ក៏បានស្នើឱ្យប្រជាជនដែលរស់នៅតាមបណ្តាតំបន់ជាប់បម្រាមតឹងរឹង លើបញហា​កូវីដ​​មាន​ដូចជាបាលី និងហ្សាការតាឱ្យបញ្ឈប់ការចូលរួមបន់ស្រន់​ជាបណ្តោះអាសន្ននៅវិហារ។

ពួកគេ​ប្រាប់The Jakarta Post ថា មេសាសនាកំពុង​ហាមឃាត់មិនឱ្យធ្វើការអធិដ្ឋានជាទ្រង់ទ្រាយធំនៅក្នុងផ្ទុះរោគដាច់ខាត។

រដ្ឋាភិបាលបានសម្គាល់តំបន់ភាគច្រើនថា​ជាចំណុចក្តៅ​នៃការផ្ទុះឆ្លងកូវីដ១៩ រួមមាន​សហគមន៍​នៅលើកោះចាវ៉ា បន្ទាប់ពីមានករណីវិជ្ជមានជាង ៥០ ត្រូវបានគេកត់ត្រាទុក។ រីឯហ្សាការតា គឺជាតំបន់ដែលរងគ្រោះខ្លាំងបំផុតនៅឥណ្ឌូនេស៊ី ដោយមានករណីឆ្លងចំនួន ៧៤៧ត្រូវបានកត់ត្រា គិតត្រឹមថ្ងៃអង្គារម្សិលមិញ។

ជាសរុបប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា មានករណីវិជ្ជមានចំនួន ៤៥២៨ ករណីដែលត្រូវបានបញ្ជាក់ហើយ​ក្នុងនោះមាន​ ១៣៦ នាក់បានស្លាប់។

ស្រស់