BREAKING NEWS
Search

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន រួម​សហការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង COVID-19 នៅ​កម្ពុជា

​ភ្នំពេញ ​៖ ​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ដែល​ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ដ៏​ធំ​មួយ​នៅ​កម្ពុជា និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ អ៊ូ​រី នៅ​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២០​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ១០,០០០ ដុល្លារ​អាមេរិក ជូន​ដល់​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19​។

​លើសពីនេះ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ចាំបាច់​មួយ​ចំនួន​ផ្សេងទៀត​ជូន​ដល់​សហគមន៍​កម្ពុ​ជានា​នា ដែល​ត្រូវការ​ជំនួយ​បន្ថែម រួមមាន ទឹក​ជែ​ល​លាងដៃ​ចំនួន ១,២៥០​ដប អាល់កុល​ចំនួន ៣៩០ លីត្រ និង​ម៉ាស់​ចំនួន ៩,៥០០ ម៉ាស់​។ ការចូលរួម​បរិច្ចាគ​នេះ នឹង​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ការ​ជួយជ្រោមជ្រែង និង ជា​កម្លាំង​ចិត្ត​ដល់​ក្រុមការងារ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ ក៏ដូចជា​ផ្តល់​ជំនួយ​ដល់​សហគមន៍​នានា​ក្នុង​គ្រា​លំបាក​នេះ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​បុគ្គលិក និង​អតិថិជន​របស់​ខ្លួន​ពី​ជំងឺឆ្លង COVID-19 ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​នឹង​កំពុង​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្សេងៗ​សម្រាប់​អតិថិជន និង​បុគ្គលិក​ទាំងអស់​មាន​ដូចជា ការ​ត្រួត​ពិនិត្យ​វាស់​ស្ទង់​សីតុណ្ហភាព​មុន​ចូល​ក្នុង​អគារ ឬ​ការិយាល័យ ការ​លាង​សម្អាត​ដៃ​ជា​ញឹកញាប់​ជាមួយ​ជែ​ល ឬ​អាល់កុល​លាងដៃ ការ​ពាក់​ម៉ាស់ និង​ការ​រក្សា​គម្លាត​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្សេងៗ​។

​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន សូម​ជូនពរ​លោកអ្នក​មាន​សុវត្ថិភាព សុខភាព​ល្អ និង​ជៀស​ផុត​ពី​ជំងឺឆ្លង COVID-19​។ សូម​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង COVID-19 ទាំងអស់​គ្នា ដើម្បី​សុវត្ថិភាព​របស់​យើង ក្រុម​គ្រួសារ និង​សហគមន៍​!៕


​អត្ថបទ​ក្រុមហ៊ុន​