BREAKING NEWS
Search

សិង្ហបុរីឆ្លងក្នុងសហគមន៍ទៀតហើយ! យប់មិញតួលេខសរុបដល់ទៅ ១៣៦នាក់

យោងតាមការធ្វើបច្ចុប្បន្នភាពបឋមរបស់ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី បានរាយការណ៍ថា ករណីឆ្លងកូវីដ​រកឃើញថ្មី មាន​ដល់ទៅ ១៣៦នាក់ហើយ គិតត្រឹមយប់ថ្ងៃអាទិត្យ ទី៥ ខែកក្កដា នេះរាប់បញ្ចូលទាំងការ​ឆ្លងចង្កោមចំនួន ១៨នាក់ នៅក្នុងសហគមន៍ពលរដ្ឋ​រស់នៅ និង ៧ករណីថ្មី ត្រូវបាននាំចូល ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃ ៣ មេសាមក។

ទិន្នន័យបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលប្រទេសនេះ បន្ថែម​នូវសេចក្តីជូនដំណឹងអំពីការស្នាក់នៅផ្ទះដាច់ខាត នៅពេលមកដល់ប្រទេសសិង្ហបុរី ដោយអាជ្ញាធរបានសង្កត់ធ្ងន់ថា នេះជាថ្ងៃទី៦ ជាប់គ្នាហើយ ដែលប្រទេសសឹង្ហបុរីបានរាយការណ៍ករណីនាំចូលថ្មីៗ ខណៈចំនួនសរុបនៃករណីឆ្លង ពេល​នេះមានដល់ ៤៤ ៨០០នាក់​។

របាយការណ៍កាលពីថ្ងៃអាទិត្យ បង្ហាញ​ពីចំនួនករណីខ្ពស់បំផុតនៅក្នុង​សហគមន៍ បើធៀបចាប់តាំងពីថ្ងៃទី ២៧ ខែមេសាមក នៅពេលដែលមានការឆ្លងរាលក្នុងសហគមន៍តូចៗសរុប ២១កន្លែង។

អាជ្ញាធរបាននិយាយម្តងហើយម្តងទៀតថា ករណីឆ្លងនៅក្នុងសហគមន៍នឹងកើនឡើង ខណៈមនុស្សម្នាវិល បានត្រឡប់ទៅធ្វើការវិញនាដំណាក់កាលទី២ នៃការបើកដំណើរការអាជីវកម្ម​ដើម្បី​ស្តារសេដ្ឋកិច្ចឡើងវិញ។

កាលពីថ្ងៃសៅរ៍ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា ចំនួនករណីថ្មីនៅក្នុងសហគមន៍បានកើនឡើងជាមធ្យមចំនួន ៦ករណីក្នុងមួយថ្ងៃ ហើយក្នុងចំណោមករណីសហគមន៍ថ្មី ដែលបានរាយការណ៍នៅថ្ងៃអាទិត្យ មាន ៦នាក់ ជាជនជាតិសិង្ហបុរី ឬជាអ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងអ្នកកាន់ប័ណ្ណការងារ ១២នាក់។

ភាគច្រើននៃការឆ្លងកាលពីថ្ងៃអាទិត្យម្សិលមិញ គឺអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។

ប្រែសម្រួល៖ សុភា
ប្រភព៖ CNA

ចុចអាន វ័យជំទង់ សូមគិតរឿងទាំងនេះមុនពេលសម្រេចចិត្ត​រួមភេទ