BREAKING NEWS
Search

ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ​ដែល​មាន​សមាជិក​គ្រួសារ​ក្នុង​បន្ទុក​០៨​នាក់​ ត្រូវ​បាន​ឆេះ​ខ្ទេច​គ្មាន​សល់

​បាត់ដំបង ៖ ផ្ទះ​មួយ​ខ្នង​របស់​ប្រជាពលរដ្ឋ​ ដែល​មាន​សមាជិក​ក្នុង​គ្រួសារ​០៨​នាក់​ក្នុងនោះ​ស្រី​០៣​នាក់ ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ខ​ណៈ ដែ​ល​គ្មាន​សមាជិក​ណា​ម្នាក់​នៅផ្ទះ​នោះ​ទេ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ហេតុ​ការ​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃទី​​០៨​ ខែមេសា​ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ​នៅវេលា​ម៉ោង​១២​និង​១៥​នាទី ​ដែល​ម្ចាស់ផ្ទះ​មានឈ្មោះ​យ៉ាវ ញ៉ាស់​ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​សឿ វ៉ាន់​សន​ អាយុ​៣១​ឆ្នាំ​ និង​មាន​បន្ទុក​គ្រួសារ​០៨​នាក់​ស្រី​០៣​នាក់​នៅ​ចំណុច​ភូមិ​ព្រៃធំ​ ឃុំ​ឃ្លាំង​មាស​ ស្រុក​ប​វេ​ល​ តែ​ជា​ប្រជាជន​ភូមិ​ស្លាប​ប៉ាង​ក្នុង​ឃុំ​តា​គ្រាម​។​សមត្ថកិច្ច​បន្ត​ថា ​ករ​ណី​អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ខាងលើនេះ ​គ្មាន​អ្នកភូមិ​ណា​ម្នាក់​ជួយ​ឬ​ផ្តល់​ពត៌មាន​ ដល់​សមត្ថកិច្ច​បានទេ​ ព្រោះ​ផ្ទះ​រងគ្រោះ​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា​ ហើយ​សមាជិក​គ្រួសារ​ទាំង​០៨​នាក់​ក៏​មិន​នៅផ្ទះ​ផងដែរ​។

​សមត្ថកិច្ច​បញ្ជាក់​បន្ត​ថា ​ផ្ទះ​មួយ​ខ្នង​ដែល​បាន​ឆេះ​ទាំងស្រុង​មាន​ទំហំ​០៥​ម៉ែត្រ​×០៦​ម៉ែត្រ ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​ស័ង្កសី​ ដាំសសរ​ផ្ទាល់​ដី ​បណ្តាល​ឲ្យ​ខូចខាត​សម្ភា​រៈ​ក្នុងផ្ទះ​ទាំងអស់​ មានដូចជា៖ សូ​ឡា​១៨០​វ៉ាត​០១​គ្រឿង​,​ម៉ា​ស៊ីន​កាត់​ស្មៅ​០១​គ្រឿង​,​ធុង​បាញ់ថ្នាំ​០១,​ម៉ូទ័រ​បាញ់ថ្នាំ​០១,​ជញ្ជីង​ថ្លឹង​ស្រូវ​០១,​គ្រែ​ដេក​ចំនួន​០២,​អង្ករ​១០០​គីឡូក្រាម ​និង​សំលៀកបំពាក់​ទាំងអស់​សរុប​ជា​ទឹកប្រាក់​ប្រហែល​ ៣ ០០០​ដុល្លារ​។​ តាម​ការ​រៀបរាប់​ពី​ស្រី្ត​ជា​ម្ចាស់ផ្ទះ​ប្រាប់​ដល់​សមត្ថកិច្ច​ថា​ មុន​កើតហេតុ​ប្តី​របស់​ខ្លួន​ ទៅ​ធ្វើ​គោយន្ត​នៅ​ភូមិ​តា​គ្រាម​ ហើយ​ខ្លួន​ជា​ប្រពន្ធ​ទៅ​ឃ្វាលគោ​ចំណែក​កូន​ទៅៗ​ នៅផ្ទះ​ជីតា​ទាំងអស់​ទើប​ការ​ឆេះ​នេះ​ មិន​អាច​ជួយ​សង្គ្រោះ​បាន ​ហើយក៏​គ្មាន​អ្នកភូមិ​ណា​ម្នាក់​នឹក​ស្មាន​ថា ​ឆេះ​ផ្ទះ​ខ្លួន​ផង​ដែរ​។

​ពាក់ព័ន្ធ​និង​មូលហេតុ​អគ្គីភ័យ​ឆាបឆេះ​ ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​ខាងលើនេះ​ ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​និង​យោងតាម​ការរៀបរាប់រ​បស់​ម្ចាស់ផ្ទះ​ផង​ ទើប​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា​ អគ្គិភ័យ​ដែល​កើតឡើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​នេះ​ គឺ​បង្កឡើង​ពី​ទុស្សេ​ចរន្ត​សូ​ឡា​ ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែម្តង​។​ អាជ្ញា​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ ករណី​នេះ​បច្ចុប្បន្ន​អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុង​ជួយ​ជ្រោមជ្រែង​និង​ឧបត្ថម​ជាស​ម្ភា​រៈ​ប្រើប្រាស់​មួយចំ​នួន​ជួយ​ ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ ដែល​មាន​សមាជិក​ក្នុង​បន្ទុក​គ្រួសា រ​រហូត​ដល់​០៨​នាក់​នេះ​ឲ្យមាន​ផ្ទះ​រស់នៅ​ឡើងវិញ​ផង​ដែរ​៕

អត្ថបទ៖ ​សៅ សារិទ្ធ​