BREAKING NEWS
Search

បុរស​ម្នាក់​​ស្លាប់ ខណៈ​ឡើងដើមឈើ​រក​ឃ្មុំ របូតដៃ​ធ្លាក់​

រតនគិរី ៖ បុរស​២​នាក់​បាន​នាំ​គ្នា​ដើរ​ទៅ​រក​ឃ្មុំ​នៅ​ក្នុង​ព្រៃ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​១៣ ខែ​មេសា​ឆ្នាំ​២០២០ កន្លង​ទៅ​នេះ នៅ​ត្រង់​ចំណុច​ព្រៃ​អូរ​រ៉ា​ពឿ​ង ស្ថិតនៅ​ក្នុងភូមិ​អុល ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្ត​រតនគិរី ហើយ​បុរស​ខាងលើ​បាន​ឡើង​ដើម​ឈើ​ផ្តៀក ស្រាប់តែ​ធ្លាក់​ពីលើ​ដើមឈើ​បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​តែ​ម្តង​។​

​មន្រ្តី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ការ ផ្វា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ រីឯ​បុរស​ម្នាក់ទៀត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ​។ មន្ត្រី​នគរបាល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ ​និង​អ្នក​រួម​ដំណើរ​ជាមួយ​បាន​នាំ​គ្នា​ដើរ​រក​ឃ្មុំ មកដល់​ចំណុច​កើត​ហេតុ​ខាងលើ​ក៏បាន​ឃើញ​ឃ្មុំ​នៅ​លើ​ដើម​ផ្ដៀក​ធំ​មួយ គ្រានោះ​ជនរងគ្រោះ​ក៏បាន​វ៉ៃ​បង្អោង​ឡើង​បាន​ពាក់​កណ្តាល​ដើមឈើ​ក៏​របូតដៃ​ធ្លាក់​បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​។​

​មន្ត្រី​នគរបាល​បាន​បញ្ជាក់​ទៀត​ថា ក្រោយពេល​បាន​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​អធិការ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បា​តាង​ចុះ​មក​ត្រួតពិនិត្យ ​និង​ធ្វើ​កោសល្យវិច័យ​សព បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
អត្ថបទ៖ វុ​ទ្ធ​ឦសាន​

ចុចអាន៖ លួច​ម៉ូតូ​ជិះ​គេចខ្លួន​ បាន​បន្តិច​ក៏​ត្រូវ​ជាប់អន្ទាក់​ទាំង​២​នាក់​