BREAKING NEWS
Search

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​៣​នាក់​ ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​

​ភ្នំពេញ ៖ ក្នុង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​បុរស​ក្មេងៗ​ជនជាតិ​ខ្មែរ​ចំនួន​៣​នាក់​យក​ទៅ​ឃុំខ្លួន​និង​ត្រៀម​បញ្ជូន​ទៅ​តុលា​ការ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ​ខែ​មេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​បេតុង​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ ទី១.ឈ្មោះ ផន សុគា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជន​ជាតិ​ខ្មែរ ​មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រា​ពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​ ទី២.ឈ្មោះ ហ៊​ន តាប់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិ​
​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ជ្រៃ​កោង សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ទី៣.ឈ្មោះ រឿន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។​

​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ប្រជា​ជន​រាយការណ៍​មក​ប្តឹង​សមត្ថកិច្ច​ថា បាន​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ជួបជុំគ្នា​សេព​គ្រឿងញៀន​ ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​បាន​បញ្ជូន​កម្លាំង​ត្រួតពិនិត្យ​ឃើញ​ជាក់ស្តែង​ ក៏​ឃាត់ខ្លួន​
​តែ​ម្តង ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​រក​ឃើញ​ថ្នាំញៀន​សេសសល់​នៅ​កន្លែង​កើតហេតុ​ទេ តែ​បាន​នាំ​ខ្លួន​យ​កមក​ត្រួតពិនិត្យ​ទឹកនោម ​រកឃើញ​សារ​ធាតុ​ញៀន​ទាំង​៣​នាក់​ទើប​ឃាត់ខ្លួន​តែ​ម្តង​៕

អត្ថបទ៖ ប៊ុន​សឿន​

ចុចអាន៖ សាកសពក្មេងស្រីដែលលង់ទឹកសមុទ្រឆ្នេរអូរត្រេះស្លាប់ម្សិលមិញនោះ ពេលនេះគេបានរកឃើញហើយ