BREAKING NEWS
Search

ជាអ្នកដឹកនាំថ្មី? ធ្វើតាម៥ ជំហាននេះដើម្បីបង្កើតក្រុមការងារ​ខ្លាំងមួយ

ការប្រើពាក្យពេចន៍ និងសកម្មភាព​ពិសេសមួយចំនួន អាចធ្វើឱ្យមានភាពងាយស្រួលក្នុងការស្រមៃមើលអំពីអនាគតល្អ វិជ្ជមាន និងបំពក់ភ្លើងឆន្ទះរបស់ក្រុមការងារយើងផ្ទាល់។

ទោះយ៉ាងណាកន្លែងធ្វើការដែលមានការប្រកួតប្រជែង មិនគួរធ្វើឱ្យនិយោជិកភ័យខ្លាចឬមានអារម្មណ៍ ដូចជាកំពុង​ស្ថិតក្នុងហ្គេមស្លាប់រស់ទេ។

សម្រាប់មេដឹកនាំថ្មីៗ នេះជាអ្វីដែលអាចសាកធ្វើបានដើម្បីឱ្យប្រាកដថាក្រុមកាន់តែ​រឹងមាំដូចទៅមុខជាមួយគ្នា​យ៉ាង​ត្រូវ​សង្វាក់។

១ ច្បាស់លើតួនាទីភារកិច្ច
ដំណើរការជ្រើសរើសយ៉ាងហ្មត់ចត់ និងការបែងចែក​ភារកិច្ចច្បាស់ ក្នុងចំណោមសមាជិកក្រុមទាមទារ​បទពិសោធន៍ខ្ពស់ និងមាន​បទពិសោធន៍ជ្រាលជ្រៅ ពុំនោះទេ​នឹង​​បង្កការភាន់ច្រឡំនិងបញ្ចាំគ្នាឥតអំពើ ។ ការនេះ មានអត្ថប្រយោជន៍យូរអង្វែងនិងច្រើនផង បើទោះបីជាអ្នកដឹកនាំត្រូវឈឺក្បាល និង​ចំណាយពេលច្រើន ក្នុងការសរសេរបទបរិយាយការងារ តែវាជាការចាំបាច់។

២. ផ្តល់តម្លៃដល់តួនាទីនីមួយៗ
ជាមួយនឹងសមាជិកក្រុមនីមួយៗ យករបស់ពិសេសមកដាក់លើតុកុំយកចំណុចមិនល្អមកនិយាយ។ ការចាត់ទុកតួនាទីនីមួយៗជាផ្នែកសំខាន់នៃប្រតិបត្តិការ ជាចរិតមេដឹកនាំខ្លាំងម្នាក់។ សមាជិកក្រុមនីមួយៗ គួរតែមានអារម្មណ៍ដូចជា បញ្ហាការងាររបស់ពួកគេស៊ីសង្វាក់និងគាំទ្រគ្នាទៅវិញទៅមក ហើយជឿថា ពួកគេជាចំណែកនៃជោគជ័យរបស់ក្រុមទាំងមូល។

៣ សិល្បៈទំនាក់ទំនង
វិធីល្អបំផុតដើម្បីបង្ហាញតម្លៃរវាងសមាជិកក្រុមគឺតាមរយៈការទំនាក់ទំនង ជំនាញទន់។ អាចពិបាកក្នុងការធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ថា គេជាសមាជិកសំខាន់ម្នាក់នៃក្រុម នៅពេលដែលអ្នករាល់គ្នាមានព័ត៌មានតែលិបលោលួចលាក់មិនចែករំលែកបើកចំហរ។

ការសន្ទនា​ត្រូវច្បាស់កុំមាន​ពុតត្បុត។

៤ កំណត់គោលដៅ
ការកំណត់គោលដៅរយៈពេលខ្លីនិងវែងជាមួយក្រុមក៏ក្លាយជាគ្រឹះសំខាន់ សម្រាប់រាល់ភារកិច្ចដែលពួកគេបំពេញរាល់ថ្ងៃដែរ។ ការសាទរចំពោះលទ្ធផលនិងការលើកទឹកចិត្តគ្នាទៅវិញទៅមកជាមួយនឹងការពង្រឹងអារម្មណ៍ជាវិជ្ជមាន នឹងជួយសមាជិកក្រុមរធ្វើការដោយមានអារម្មណ៍ល្អដោយដឹងថា រាល់កិច្ចការដែលពួកគេធ្វើគឺចាំបាច់សម្រាប់អាជីព វិជ្ជាជីវៈនិង​បុគ្គលភាពរបស់គេទៅថ្ងៃមុខ។

៥ ចេះផ្តល់រង្វាន់និងអបអរសាទរ
អបអរសាទរភាពជោគជ័យ និងព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុម ដោយអនុញ្ញាតឱ្យអ្នករាល់គ្នាមើលឃើញថា នៅពេលណាដែល​ពួកគេធ្វើការជាមួយគ្នាពេញដៃ រឿងអស្ចារ្យអាចកើតឡើង។ ប្រសិនបើមាននរណាម្នាក់ ធ្វើបានល្អនូវលទ្ធផលណាមួយ សូមផ្តល់ឱ្យពួកគេនូវថ្ងៃដ័៏ពិសេសដូចជាការនិយាយលើកទឹកចិត្ត​ និងរុញលទ្ធផលនោះទៅខាងគេទាំងអស់ យើងជាមេដឹកនាំវិញ មិនចាំបាច់ទាមទារចំណែក​ក៏បានព្រោះក្រុមមួយល្អមិនល្អ គេសម្គាល់លើមេដឹកនាំនោះហើយ។

ប្រែសម្រួល៖ សុភា
ប្រភព៖entrepreneur

ចុចអាន អាជីវកម្មល្អទាំងនេះ សហគ្រិនមិនបាច់មាន​ថវិកាដល់៥ពាន់ដុល្លារក៏អាចផ្តើមបាន

ចុចអាន ទម្លាប់ចាត់ចែងហិរញ្ញវត្ថុដ៏អស្ចារ្សរបស់សហគ្រិនកំពូលៗក្នុងលោក