BREAKING NEWS
Search

សង្ខេបការវិវត្តនិងផលប៉ះពាល់ធំៗនៃវីរុសកូវីដ-១៩ ជា​តួលេខ

ផលប៉ះពាល់នៃមេរោគកូវីដ-១៩នៅតែមានលក្ខណៈទូលំទូលាយនិងមិនទាន់អន់ថយ។ មន្ទីរពេទ្យបានមមាមញឹកហួសប្រមាណ រីឯភាពអត់ការងារធ្វើបានកើនឡើងយ៉ាងខ្លាំង។ ជីវិតរស់នៅរបស់ពលរដ្ឋប្រចាំថ្ងៃក៏ស្ថិតក្នុងការឈប់សម្រាកដោយគ្មានពេលកំណត់។ ការរាលដាលនៃវីរុសនៅតែមិនទាន់ច្បាស់ វាអាចនឹងមិនបញ្ចប់ក្នុងរយៈពេលច្រើនសប្តាហ៍ឬច្រើនខែទៀត។

ខាងក្រោមជាការវិវត្តនិងផលប៉ះពាល់នានាដោយវីរុសកូវីដ-១៩!

២១១ ប្រទេស៖ ប្រទេសនិងទឹកដីចំនួន ២១១ បានរាយការណ៍ពីករណីឆ្លងវីរុស Covid-១៩ ហើយករណីនេះមាននៅគ្រប់ទ្វីបទាំងអស់លើកលែងតែទ្វីបអង់តាក់ទិក។

ថ្ងៃទី ១៤ ខែមេសា៖ ជាថ្ងៃដែលអាមេរិកឈានដល់អត្រាមរណៈភាពដោយសារវីរុសនេះខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ ដោយមានមនុស្សចំនួន ២ ៤០៥ នាក់បានស្លាប់។ រីឯប្រទេសអេស្ប៉ាញមានចំនួនករណីឆ្លងវីរុសកូវីដ-១៩ខ្ពស់បំផុតលំដាប់ទី ២ ហើយប្រទេសអ៊ីតាលីឈរនៅលំដាប់ទី ៣ ។ នេះបើយោងតាមទិន្នន័យពីនៃសាកលវិទ្យាល័យ Johns Hopkins។

១.៦ ទ្រីលាន៖ យោងតាមអង្គការយូណេស្កូ(UNESCO) កុមារចំនួន ១.៦ ទ្រីលាននាក់នៅលើពិភពលោកកំពុងរងផលប៉ះពាល់ដោយការបិទសាលារៀន។ ផ្អែកតាមរបាយការណ៍នេះដែរ ស្ទើរតែគ្រប់ប្រទេសទាំងអស់បានបិទសាលារបស់ខ្លួនទាំងអស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19។ ទោះយ៉ាងណាសហរដ្ឋអាមេរិក កាណាដា រុស្ស៊ី និងអូស្រ្តាលីមិនបានចេញបញ្ជារទូទាំងប្រទេសទេ ដោយទុកឱ្យរដ្ឋាភិបាលក្នុងតំបន់ជ្រើសរើសថាតើត្រូវបិទសាលារៀនឬអត់។

សាលារៀនជាច្រើននៅទូទាំងពិភពលោកបានងាកទៅរកកាសិក្សាពីចម្ងាយតាមប្រព័ន្ធអ៊ិនធរណេតក្នុងកំឡុងពេលនៃការឆ្លងមេរោគ។ ការរៀនតាមអ៊ិនធរណេតបានអនុញ្ញាតឱ្យកុមារទទួលបានការអប់រំពីផ្ទះ ប៉ុន្តែវាក៏មានបញ្ហាមួយចំនួនសម្រាប់ប្រទេសខ្លះ។

៩៧% ៖ ជនជាតិអាមេរិក ៩៧% ក្នុងរដ្ឋចំនួន ៧ កំពុងស្ថិតនៅក្រោមការរឹតត្បិតដោយស្នាក់នៅផ្ទះ។ ក្នុងនោះអភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានអូសពេលលើបទបញ្ជាស្នាក់នៅផ្ទះនៅក្នុងរដ្ឋខ្លួនយ៉ាងហោចណាស់ថ្ងៃទី ១៥ ខែឧសភា។ រីឯរដ្ឋឡូសអាន់ជឺឡេសក៏ពន្យាពេលដល់ថ្ងៃទី ១៥ ខែឧសភាដែរ។ ដោយឡែករដ្ឋផ្សេងទៀតបន្តបិទទ្វាររហូតដល់ថ្ងៃទី ៣ ខែឧសភា។ ទន្ទឹមនឹងនេះអភិបាលខេត្តផ្សេងទៀតបានប្រកាសអំពីផែនការបើកអាជីវកម្មឡើងវិញនៅក្នុងរដ្ឋខ្លួនដែរដូចជា មជ្ឈមណ្ឌល កន្លែងហាត់ប្រាណ ស្ទូឌីយោ ជាងកាត់សក់ ហាងក្រចកនិងអាជីវកម្មម៉ាស្សា។ល។

២ ទ្រីលានដុល្លារ៖ សេដ្ឋកិច្ចពិភពលោកអាចនឹងបាត់បង់ទឹកប្រាក់ចំនួន ២ ទ្រីលានដុល្លារក្នុងពេលមានជំងឺរាតត្បាត។ នេះបើយោងតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍។

២២ លាន៖ ជនជាតិអាមេរិកាំងចំនួន ២២ លាននាក់ ឬ​១៣.៥% បានចុះឈ្មោះក្នុងបញ្ជីអ្នកបាត់បង់ការងារធ្វើក្នុងរយៈពេលតែមួយខែចុងក្រោយនេះដោយសារអាជីវកម្មត្រូវបានបង្ខំឱ្យបិទទ្វារ។ វាជាតួលេខដ៏ខ្ពស់នៅក្នុងបណ្តឹងគ្មានការងារធ្វើចាប់តាំងពីមន្ទីរការងារបានចាប់ផ្តើមនៅទសវត្សឆ្នាំ ១៩៦០ មក។

សូន្យ៖ កំណើនប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនអាមេរិកនៅឆ្នាំ ២០២០ ក៏ដូចការព្យាករណ៍របស់ក្រុមហ៊ុន Goldman Sachs កាលពីខែកុម្ភៈគឺស្មើនឹងគ្មានប្រាក់ចំណេញសោះ។ ក្រោយ WHO ប្រកាសថាវីរុសកូវីដ-១៩ជាជំងឺរាតត្បាតនៅខែកុម្ភៈ សកម្មភាពសេដ្ឋកិច្ចចិនរួមជាមួយនឹងពាណិជ្ជកម្មអាមេរិកធ្លាក់ចុះយ៉ាងគំហុក។

-៣៧,៦៣ ដុល្លារ៖ នៅថ្ងៃទី២០ ខែមេសា ទីផ្សារប្រេងបានធ្លាក់ចុះ ដោយប្រេងអាមេរិកក្នុងមួយធុង(១៨៥ លីត្រ) មានតម្លៃចុះដល់​ដក ៣៧,៦៣ ដុល្លារ។ វាជាតម្លៃទាបបំផុតចាប់តាំងពីផ្សារដោះដូរទំនិញក្រុងញូវយ៉កបានបើកដំណើរការជួញដូរប្រេងក្នុងឆ្នាំ ១៩៨៣ មក។

២២៥ ពាន់លានដុល្លារ៖  យោងតាមសមាគមភោជនីយដ្ឋានជាតិដែលជាក្រុមពាណិជ្ជកម្មបានឱ្យដឹងថា ចំនួនប្រាក់ចំណូលដែលឧស្សាហកម្មភោជនីយដ្ឋានអាចនឹងបាត់បង់នៅរដូវផ្ការីកនេះមាន ២២៥ លានដុល្លារ។  ដោយឡែកសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានព្រមានកាលពីដើមខែមុនថា ក្រុមហ៊ុនអាកាសចរណ៍អាចនឹងខាតបង់យ៉ាងច្រើនផងដែរពោលគឺ ១១៣ ពាន់លានដុល្លារ។ ទោះបីជាវីរុសអាចគ្រប់គ្រងក៏ដោយសមាគមពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នានានៅតែអាចខាតបង់ជាង ៦០ ពាន់លានដុល្លារ៕

តួលេខមនុស្ស៖ វីរុស Covid-19 បានឆ្លងដល់មនុស្សជិត ២,៥ លាននាក់ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧០០០០ នាក់នៅទូទាំងពិភពលោក។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ។ ក្នុងនោះមនុស្សជាង ៤២០០០ នាក់បានស្លាប់នៅអាមេរិក។

ការបិទទ្វាររដ្ឋ៖ បណ្ដាប្រទេសជាច្រើននៅតែបន្តអូសបន្លាយបិទទ្វាររដ្ឋរហូតដល់ចុងខែមេសា និងដើមខែឧសភា ឬយូរជាងនេះ។ រីឯការរឹតត្បិតការធ្វើដំណើរ និងវិធានការគម្លាតសង្គមនៅបន្តជាធរមាន បើទោះបីរដ្ឋមួយចំនួនបន្ធូរបន្ថយការរឹតបន្តឹងខ្លះក្ដី៕

ចុចអាន៖ COVID-19 ធ្វើឲ្យ​កុមាររាប់លាននាក់កំពុងត្រូវការជំនួយនៅតំបន់មជ្ឈឹមបូព៌ា

ចុចអាន៖ តេស្តឃើញឆ្លងកូវីដថ្មី ៤ ២៦៨នាក់ ក្នុង ២៤ម៉ោង រុស្ស៊ីណាត់បារាំងនិយាយគ្នាភ្លែត

ប្រែសម្រួល៖ សន្យា
ប្រភេព៖​ CNN