BREAKING NEWS
Search

បុរសម្នាក់​ចូល​ហ៊ុន​គ្នា​ បើក​រកស៊ី​លក់​ដីឡូតិ៍​ បែក​គំនិត​កិបកេង​លុយជាង១៥ម៉ឺនដុល្លារ ​​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

កណ្ដាល​ ៖​ បុរស​បី​នាក់​បាន​រក​ស៊ី​ចូល​ហ៊ុន​គ្នា​ បើក​ក្រុមហ៊ុន​អ​ចលន​ទ្រព្យ​លក់​ដី​ឡូ​តិ៍​ និង ​សង់​សំណង់​ផ្ទះល្វែង​លក់ ប៉ុន្ដែ​ក្នុង​នោះ​មាន​ភាគី​ម្នាក់​គឺ​ឈ្មោះ​មុំ មករា មានគំនិត​ក្បត់​ទុច្ចរិត​លួច​បន្លំ​ចុះហត្ថលេខា​ដក​យក​លុយ​ពី​ក្នុង​កុង​រួម​នឹង​កិប​កេង​លុយ​របស់​អតិថិជន​ក៏ដូចជា​លួច​កាត់​ដី​ក្រុមហ៊ុន​មួយចំនួន​ដាក់ឈ្មោះ​ខ្លួនឯង ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន លុះ​រយៈពេល​ប្រហែល​២​ឆ្នាំ​ក្រោយមក​ទើប​បែកការណ៍ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការចាប់ខ្លួន ​កាលពី​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​កាលពី​ថ្ងៃទី​១៨ ​ខែមិថុនា​ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ខ្លា​កូន ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ជា​កន្លែង​ដែល​ពួកគេ​ដាក់​ហ៊ុន​បើក​ការ​រក​ស៊ី​លក់​ដី​ឡូ​តិ៍ ក្នុងនោះ​មាន​បុរស​៣​នាក់​បាន​ឯកភាព​គ្នា​បង្កើត​ការរក​ស៊ី​ទី​១.​ឈ្មោះ​ស៊ុត នី​រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ មុខរបរ​លក់​ដី​ឡូ​តិ៍ រស់នៅ​ភូមិ​៥ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ​ទី​២.​ឈ្មោះ​ហ៊ៅ សុ​ផា​នាត ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​លក់​ដី​ឡូ​តិ៍ រស់នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ទី​៣ ឈ្មោះ​មុំ មករា​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ មុខរបរ ប្រធាន​ក្រុមហ៊ុន​ប្រកាស​ពន្ធ រស់នៅ​ផ្ទះ​លេខ​២៤​ផ្លូវ​បើក​ថ្មី​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ តែ​ពេលនេះ​គឺជា​ជនសង្ស័យ​ក្នុង​ការ​កិប​កេង​លុយ​ក្រុមហ៊ុន​និង​កាត់​ដី​ក្រុមហ៊ុន​ធ្វើ​កម្មសិទ្ធិ​ខ្លួនឯង និង​បានកិប​កេង​លុយ​របស់​អតិថិជន​ផង​ដែរ។

សម្ភារៈ បាត់​បង់លុយ​ដុល្លារ​១៥៣៤៧០$ ។ យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​១១ ​ខែកុម្ភៈ ​ឆ្នាំ ២០១៨ ជនរងគ្រោះ​និង​ជនសង្ស័យ បាន​ឯកភាព​គ្នា​ចូល​ហ៊ុន​គ្នា​ក្នុង​ម្នាក់​២៨%​ស្មើ​និង​លុយ​១១២០០០$ ហើយ​ឈ្មោះ​មុំ មករា​និយាយ​ប្រាប់ថា ខ្លួន​មាន​ដី​ផ្ទាល់ខ្លួន​ទំហំ​២០២៥​ម៉ែត្រការ៉េ ដោយ​១​ការ៉េ​តម្លៃ​៣០​ដុល្លា ស្មើ​និង​លុយ​៦០៧៥០​ដុល្លារ ដោយនិយាយ​ថា ​ដី​មាន​ប្លង់​ត្រឹមត្រូវ​ទើប​យល់ព្រម​ទាំងអស់គ្នា​ហើយ​ប្រគល់​សិទ្ធិ​ឲ្យ​ឈ្មោះ​មុំ មករា នេះ​ចាត់ចែង​បន្ត​ការសាងសង់ ហើយ​ក្រុមហ៊ុន​ចេះតែ​ដាក់​លុយ​ចូលក្នុង កុង​រួម ហើយ​ចុះហត្ថលេខា​លើ​សែក​ទើប​មាន​សិទ្ធិ បើក​លុយ​យក​ទៅ​ប្រើប្រាស់​បាន។ ក្រោយមក​ឈ្មោះ​មុំ មករា លួច​ចុះហត្ថលេខា​បន្លំ​ឈ្មោះ​ហ៊ៅ សុ​ផា​នាត​ហើយ​ទៅ​ប្រាប់​ឈ្មោះ​ស៊ុត នី​រ៉ា​ន់ នេះ​ឲ្យ​ចុះហត្ថលេខា​លើ​សែក​ទៅ​គេ​ចុះហត្ថលេខា​អស់ហើយ ក្រោយមក​មានការ​សង្ស័យ ទើប​ឈ្មោះ​ស៊ុត​នី​រ៉ា​ន់​សួរ​ឈ្មោះ​ហ៊ៅ​សុ​ផា​នាត ទើប​ដឹងថា​ឈ្មោះ​មុំ​មករា នេះ​ឆបោក​ខ្លួន​មកដល់​ថ្ងៃទី​២២​ខែ វិច្ឆិកា​ឆ្នាំ ២០១៩​បាន​ជួល​ក្រុមហ៊ុន​សវនកម្ម​លើ​លិខិតស្នាម​ទើប​រក​ឃើញ​ប្រាក់​លំអៀង​១៥៣៤៧០​ដុល្លារ ហើយ​ហៅ​ឈ្មោះ​មុំ​មករា នេះ​ឲ្យ​ចូលរួម​ពិនិត្យ​លើ​ឯកសារ​សវនកម្ម​នោះ សា​មី​ខ្លួន​បដិសេធ​មិន​ចូលរួម​ឡើយ​។

១-​សរុប​ដី​រួម​ដែល​ពុះ​ឡូ​តិ៍​និង​សាងសង់​ផ្ទះ​មាន​ទំហំ​២៥៧៨៩​ម៉ែត្រការ៉េ​។​២-​ដី​របស់​ឈ្មោះ​មុំ​មករា​ដាក់ចូល​ហ៊ុន​ទំហំ​២០២៥​ការ៉េ​(​ប្លង់​នៅ​ធនាគារ​មិនអាច​ប្រើប្រាស់​បាន​)៣-​ដី​រួម​ដែល​ឈ្មោះ​មុំ មករា​បន្លំ​ពេល​រត់ការ​ដាក់ឈ្មោះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទំហំ​៤៥៩៤​ការ៉េ​។

តាម​ចម្លើយ​សារភាព​របស់​មុំ ​មករា ​បាន​បញ្ជាក់​ថា ខ្លួន​បានទទួល​លុយ​ពី​ភ្ញៀវ​ឈ្មោះ​នូ​វ៉ាន ថន​ ភេទប្រុស ​ជា​ពលករ នៅ​កូរ៉េ​ចំនួន​១៥១០០​ដុល្លារ​ដោយ​មិនបាន​ដាក់​លុយ​ក្រុមហ៊ុន​ទេ​ ដល់​ភ្ញៀវ​មក​សួរ​ទើប​ក្រុមហ៊ុន​ដឹង​។ ចំពោះ​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114