BREAKING NEWS
Search

ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុងវិបត្តិកូរ៉ូណា?សាកអនុវត្តវិធីនេះសិនទៅ….

ចៀស​មិន​ផុត​ទេ ​ដែល​យើង​ភាគច្រើន​នឹង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ នៅ​ក្នុង​អំឡុង​ពេល​មាន​វិបិត្តកូវីដ១៩​នេះ។ ​ប៉ុន្តែ​មាន​រឿង​ខ្លះ​ដែល​យើង​អាច​ធ្វើ​ ដើម្បី​អភិរក្ស​សាច់ប្រាក់​ និង​ធ្វើ​ឱ្យ​ស្ថានភាព​អាសន្ន​ប្រែ​ជា​ប្រសើរ​ឡើង​វិញ។

១. កំណត់​អាទិភាព

ដំបូង​យល់​ច្បាស់​អំពី​អាទិភាព​របស់​អ្នក ការ​ចំណាយ​គឺ​មិន​ស្មើគ្នា​ទាំងអស់​នោះ​ទេ។ ក្ដី​បារម្ភ​ចម្បង​គឺ​ផ្ទះ ​ចំណី​អាហារ ​ឧបករណ៍​ប្រើប្រាស់​ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ ហើយ​អាច​មាន​អ្វី​ផ្សេង​ទៀត​អាស្រ័យ​លើ​ស្ថានភាព​របស់​អ្នក។

២. ញែក​ឲ្យ​ដាច់​ពី​គ្នា រវាង​ភាព​ចាំបាច់​នឹង​ទិញ​តាម​ចិត្ត

គួរ​តែ​ធ្វើ​បញ្ជី ​ដើម្បី​ចាំ​ត្រួត​ពិនិត្យ​ឡើងវិញ​នៅ​​មូលប្បទានប័ត្រ​របស់​អ្នក​ និង​របាយការណ៍​កាត​ឥណទាន​ ធនាគារ​និង​កាត​ផ្សេងៗ​ទៀត។ បើ​ស្ថានភាព​លុយ​កំពុង​រឹតត្បិត ​សូម​កាត់​បន្ថយ​ឬ​ផ្អាក​ការ​ចំណាយ​ទៅ​លើ​របស់របរ​ថ្លៃ ៗ ដូចជា ​សាច់​ អាហារ​សមុទ្រ​ និង​ឈីស ។ ស្វែងរក​រូបមន្ត​តាម​អ៊ីនធឺណិត ​សម្រាប់​អាហារ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ ប៉ុន្តែ​មាន​ជីវជាតិ​ដែល​អាច​ចម្អិន​នៅ​ផ្ទះ​បាន។

៣. អ្វី​គួរ​ចំណាយ​និង​មិន​គួរ​ចំណាយ

គិត​អំពី​ការ​ចំណាយ​ណាមួយ ​ដែល​កើត​ឡើង​ ហើយ​មួយ​ណា​ដែល​អ្នក​គួរ​កាត់​ចេញ​បាន។ ដូចជា​សមាជិក​ហាត់ប្រាណ​ ខោ​អាវ​អាវ​ប្រ៊ែនៗ ​ឬ​គួរ​ប្ដូរ​ទូរទស្សន៍​ខ្សែកាប​ដែល​មាន​តម្លៃ​ថ្លៃ​ ចំណាយ​សឹង​រាល់​ខែ​ មក​ជា​ទូរទស្សន៍​ខ្សែកាប​ ផ្សាយ​ផ្ទាល់​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​វិញ។

ត្រូវ​ដឹង​ថា​ស្ថានភាព​ពេលនេះ​ គួរ​ចំណាយ​លើ​អ្វី​ចាំ​បាច់ ​ឬ​មិន​ចំណាយ​លើ​អ្វី​។

៤. ជៀសវាង​ការ​បោកប្រាស់

ស្ថានភាព​កំពុង​ច្របូកច្របល់ ​តែងតែ​មាន​អ្នក​បោកប្រាស់​នៅ​ទីនោះ​ ដោយ​ព្យាយាម​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​យក​ប្រាក់​របស់​យើង ​ដូចជា ​ជំនួយ​ដែល​ទាក់ទង​នឹង​ជម្ងឺរាតត្បាត ជាដើម។

សូម​ប្រុង​ប្រយ័ត្ន​ ប្រសិន​បើ​មាន​នរណា​ម្នាក់​ព្យាយាម​បញ្ចុះបញ្ចូល ឬ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​លើ​ភាគហ៊ុន ​ពី​ការ​ព្យាបាល​ជម្ងឺរាតត្បាតជា​ដើម ។

៥. កសាង​មូលនិធិ​បន្ទាន់​សម្រាប់​ខ្លួន​ឯង

មិនមែន​រឿង​លេង​សើច​ ប្រសិន​បើ​អ្នក​នៅ​​ធ្វើការ​ ហើយ​អាច​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​​ ជីវភាព​ប្រចាំ​ថ្ងៃ​បាន ​អ្នក​ត្រូវ​ប្រាកដ​ថា ​អ្នក​មាន​មូលនិធិ​បន្ទាន់​ដែល​ស្តុក​ទុក​ជាមួយ​ការ​ចំណាយ​ចាំបាច់​ សម្រាប់​ការ​រស់នៅ​ពី ៣ ទៅ ៩ ខែ។ ក្នុង​ករណី​ដែល​អ្នក​បាត់បង់​ការងារ​ នៅ​ក្នុង​វិបត្តិ​កូវីដ ឬ​ក្នុង​ករណី​បន្ទាន់​ណាមួយ៕

ចុចអាន៖ ក្នុងវិបត្តិ​មេរោគរាតត្បាត​គ្រប់គ្នា​ពិបាក​រក​ការងារ​ធ្វើមែនទេ? អនុវត្ត​វិធី​នេះ!

ចុចអាន៖ ស្លឹកតូចៗទេ តែអត្ថប្រយោជន៍​របស់​ជីរអង្កាមសឹងល្អជាងឱសថ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ