BREAKING NEWS
Search

នគរបាល តាម​ចាប់ខ្លួន​ក្រុម​ចោរ​គាស់​ផ្ទះ​៩​នាក់ ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​ជាង​១​សប្ដាហ៍​

ភ្នំពេញ ៖ បក្ខពួក​ក្រុម​ចោរ​គាស់​ផ្ទះ​១​ក្រុម​ មាន​គ្នា​៩​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ តាម​ស្រាវជ្រាវ​បង្ក្រាប​បាន​ទាំង​សម្បុក កាលពី​ថ្ងៃ​ទី​២១-​២២ ខែ​មេសា ឆ្នាំ​២០២០ បន្ទាប់ពី​ពួក​គេ​នាំ​គ្នា​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គេ​លួច​ម៉ូតូ​ចំនួន​២​គ្រឿង​ នៅ​សង្កាត់​អូរ​បែកក្អម កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ចំណុច​ផ្ទះ​លេខ​១០៧៤ ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម កាលពី​យប់​ថ្ងៃទី​១២​មេសា​។​

លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២០ មាន​ករណី​ចោរ​គាស់​ផ្ទះ​លួច​យក​ម៉ូតូ​ប្រជាជន​
អស់​ចំនួន​២​គ្រឿង​ ចំណុច​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​មាន​បណ្ដឹង​ពី​​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ម៉ូតូ​ចំនួន​២​នាក់​រួចមក លោក​បាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្សពួក​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​ កាលពី​យប់​ថ្ងៃទី​២១​មេសា ដែល​មាន ៖ ១-​ឈ្មោះ ហេង ដា​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​ផ្លូវ​បេតុង ភូមិ​ចំរើន​ផល​៤ សង្កាត់​បឹងទំពុន​១ ខណ្ឌ​មានជ័យ (​មាន​សារធាតុ​ញៀន​) ឃាត់​តាម​ផ្លូវ ក្នុង​សង្កាត់​ទឹកថ្លា​។ ២-​ឈ្មោះ វង្ស ធីតា ភេទ​ស្រី អាយុ​១៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​ផ្លូវ​បេតុង ភូមិ​ចំរើន​ផល​៤ សង្កាត់​បឹងទំពុន​១ ខណ្ឌ​មានជ័យ​(​មាន​សារធាតុ​ញៀន​)​ឃាត់​តាម​ផ្លូវ ក្នុង​សង្កាត់​ទឹកថ្លា។ ៣-​ឈ្មោះ សុខ មករា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទួល​ព្រៃ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ (​ឃាត់ខ្លួន​តាមផ្លូវ នៅ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ទទួល​ផល​ចោរកម្ម​) (​មាន​សារធាតុ​ញៀន​)។ ៤-​ឈ្មោះ ជា បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន​ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​មាន​សារធាតុ​ញៀន​)​។ ៥-​ឈ្មោះ ហ៊ុន ដា​រ៉ា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង​ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​)​។ ៦-​ឈ្មោះ ជា រស់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌ​មានជ័យ (​ទទួល​ផល​ចោរកម្ម​) (​មាន​សារធាតុ​ញៀន​)។

ក្រោយ​សួរនាំ​ជនសង្ស័យ​ទាំង​៦​នាក់ សមត្ថកិច្ច​ ឈាន​ទៅ​តាម​ចាប់ខ្លួន​បក្ខ​ពួកគេ​ចំនួន​៣​នាក់​បន្ថែម​ទៀត កាលពី​ល្ងាច​ថ្ងៃទី​២២​មេសា ដែល​មាន ៖ ១.​ឈ្មោះ ប្រាក់ សុគា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រ​ពាំង​ល្វា សង្កាត់​កា​កា​ប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារធាតុ​ញៀន​)​ឃាត់​នៅ​បន្ទប់​ជួល។ ២. ឈ្មោះ ស៊ឹម សុគា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​គ្មាន​ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារធាតុ​ញៀន​) ឃាត់​នៅ​បន្ទប់​ជួល។ ៣. ឈ្មោះ សែម ឧ​ត្ត​ម​ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​ជាង​ឡាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្តុល ក្រុង​តាម​ខ្មៅ (​មាន​សារធាតុ​ញៀន​) ឃាត់​នៅផ្ទះ​របស់​ខ្លួន​។​

​ក្រុម​ជនសង្ស័យ​ទាំង​៩​នាក់​ បាន​សារភាព​ថា​ ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

​ប៉ូលិស​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ តាម​បណ្ដឹង​របស់​ជន​ជាប់​ចំនួន​២​នាក់ ​ដែល​មាន ៖ ១-​ឈ្មោះ ប្រាក់ ស្រី​ម៉ាច ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ មុខរបរ​នគរបាល ស្នាក់​នៅផ្ទះ​លេខ​១០៧៤ ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង​ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។ ២-​ឈ្មោះ ប៉ូច សុខ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​លេខ​១០៧៤ ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ។ ចំពោះ​ម៉ូតូ​ដែល​ត្រូវ​បាន​ចោរលួច​នោះ ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HZ-8081(​ដកហូត​បាន​វិញ​ប្រគល់​ឲ្យ​ជនរងគ្រោះ​) , ២-​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DF-4465 (​បាត់បង់ ) , កាត​គ្រី​ម៉ូតូ​កង់​បី​០១ , កុំព្យូទ័រ​យួរ​ដៃ​០១​គ្រឿង និង​ ទូរសព្ទ​ដៃ​០១​គ្រឿង​៕

សូមចុចអាន ៖ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឆក់​ត្រី​ខុសច្បាប់​ ប្រគល់​ឲ្យ​ខណ្ឌ​ជលផល​បញ្ជូន​ទៅ​តុលាការ

អត្ថបទ ៖ ប៊ុន​ សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114