BREAKING NEWS
Search

ទោះ​បី​ស្ថាន​ភាព​ជំងឺ​មាន​ការ​ថយ​ចុះ តែ​ប្រតិបត្តិ​ការទប់ស្កាត់ បង្ការ និង​គ្រប់គ្រង​មេរោគ​កូ​វីដ​១៩ នៅ​តែ​មាន

សៀម​រា​ប ៖ ទោះ​បី​ស្ថាន​ភាព​ជំងឺ​មាន​ការ​ថយ​ចុះ តែ​ប្រតិបត្តិ​ការទប់ស្កាត់ បង្ការ និង​គ្រប់គ្រង​មេរោគ​កូ​វីដ​១៩ នៅ​តែ​មាន ព្រោះ​ថា​យើង​អាច​មើល​ស្រាល​ជំងឺ​មួយ​នេះ​បាន​នោះ​ទេ ជា​ពិសេស​កាត​អនាម័យ​ខ្លួន​ប្រាណ​របស់​លោក​អ្នក​និង​លាង​ដៃ។

ដើម្បី​បន្ត​បម្រើ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ ក្នុងស្រុក​បន្ទាយស្រី​រដ្ឋ​បាល​ស្រុក​បន្ទាយស្រី​ដឹកនាំ​កម្លាំង​នាំ​យក​សម្ភារៈ​សរុប​រួមមាន អាល់កុល ៤០០​លីត្រ​, ម៉ាស់​មុខ ៣ ២៥០​ម៉ាស់​, ស្រោមដៃ​ពេទ្យ ១០ ០០០​ស្រោមដៃ​, សាប៊ូ​លាងដៃ ៦០០​ដុំ និង​ឧបករណ៍​វាស់​កម្តៅ​ចំនួន​៦​គ្រឿង ត្រូវ​បាន​ផ្តល់​ជូន​ដល់​ប្រធាន​មណ្ឌល​ទាំង​៦​។ ទោះបីជា​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ហាក់​ដូច​ធូរស្រាល​បន្តិច​ហើយក៏​ដោយ ក៏​ការប្រុងប្រយ័ត្ន​នៅតែ​បន្ត​ទ្វេដង ហើយ​ការ​បម្រើ​សេវា​នៅ​គ្រប់​មណ្ឌល​សុខភាព​ទាំងអស់ ត្រូវតែ​ធ្វើឡើង​ប្រកបដោយ​ស្តង់ដារ​វិជ្ជាជីវៈ​ខ្ពស់ និង​មាន​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់​។

​រដ្ឋបាល​ស្រុក​នឹង​បន្ត​ប្រើប្រាស់​សម្ភារៈ ​ដែល​ទទួល​បាន​ពី​ការ​កៀរគរ​ឧបត្ថម្ភ​ក្នុង​ពេល​កន្លងមក​ជា​បណ្តើរៗ និង​រក្សាទុក​ខ្លះ ដើម្បី​បម្រុង​សម្រាប់​ការ​រីក​រាលដាល​នៃ​មេរោគ​ជាយថាហេតុ​ក្នុង​ពេល​អនាគត​។ ចំណែក​ឯ​ថវិកា​និង​អង្ករ នឹង​ត្រូវ​បាន​ប្រើប្រាស់ ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ និង​ផល​ប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ដូចជា​ការអនុវត្ត​គម្រោង​”​ស្រែ​សង្គម​” ឬ​ប្រតិបត្តិ​ការធានា​សុវត្ថិភាព​ស្បៀង​ជាដើម​៕​
អត្ថបទ៖ គឿន​វេត​

ចុចអាន៖ ព្រឹក​នេះក្រសួង​ប្រកាស​មិនមាន​អ្នក​​ឆ្លង​កូវីដ ១៩ និងមិនមាន​អ្នកជាសះស្បើយ​ឡើយ​