BREAKING NEWS
Search

​ប្រាក់មិនមែន​ជា​គោលដៅ ​តែ​ជា​ឧបករណ៍​ជួយ​​ឱ្យ​សម្រេច​គោលដៅ

ស្គាល់​ពី​អត្ថន័យ​នៃ​​ប្រាក់សិន​ ទើប​ដឹង​ពី​គោលបំណង​របស់​ខ្លួន។ ​​ប្រាក់អាច​នាំ​មក​នូវ​សុភមង្គល​ឬ​ទុក្ខវេទនា ​អាស្រ័យ​លើ​វិធី​ដែល​អ្នក​ចង់​វិនិយោគ​លើ​វា។

១. ​ប្រាក់មិន​គួរ​ក្លាយ​ជា​ឧបសគ្គ​រវាង​មនុស្ស​ទេ

ជា​បញ្ហា ​​ប្រាក់​តែងតែ​សាងសង់​ជញ្ជាំង​រវាង​មនុស្ស​ ដោយសារ​បញ្ហា​នៃ​វិសមភាព​ក្នុង​សង្គម។  អ្នក​ដែល​រក​ប្រាក់​បាន​ច្រើន​ មាន​ទំនោរ​ទាក់ទង​ជាមួយ​វណ្ណៈ​ខ្ពស់។ ពួកគេ​យល់ថា​​ប្រាក់ ​ជា​ទំនាក់ទំនង​ជាមួយ​មនុស្ស​មាន​អំណាច​ដូច​ពួកគេ។ អ្នកខ្លះ​ដល់​ថ្នាក់​ចែក​ផ្លូវ​ជាមួយ​សង្សារ​ ព្រោះ​មិន​អាច​បំពេញ​តម្រូវ​ការ​ដៃគូ​បាន។

មនុស្ស​ដែល​មាន​ប្រាជ្ញា​និង​ជោគជ័យ ​មិន​កំណត់​ខ្លួន​គេ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ទៅ​នឹង​​ប្រាក់ឡើយ។ ពួកគេ​ដឹង​ថា​ទ្រព្យសម្បត្តិ​គឺ​ជា​រឿង​បណ្ដោះ​អាសន្ន​ ប៉ុន្តែ​គុណ​តម្លៃ​និង​ទំនាក់ទំនង​ពិត​របស់​មនុស្ស​ គឺ​ជា​របស់​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត។ ប្រសិន​បើ​មនុស្ស​ចាប់ផ្ដើម​រាប់អាន​គ្នា​ដោយ​ការ​គោរព​ ពិភពលោក​នេះ​នឹង​កាន់​តែ​ប្រសើរ​ឡើង។

២. កុំ​ក្លាយ​ជា​មនុស្ស​ដែល​ឱ្យ​តម្លៃ​លើ​សារៈសំខាន់​នៃ​​ប្រាក់

តើ​​ប្រាក់​ជា​អ្វី? នរណា​ម្នាក់​អាច​ឆ្លើយ​បាន? សូម​ឆ្លុះ​បញ្ចាំង​ពី​សំណួរ​ពិបាក​នេះ!

​ប្រាក់គឺ​ជា​ទំនិញ​មួយ​ប្រភេទ ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ទិញ​របស់របរ​និង​ចំណាយ​សម្រាប់​សេវាកម្ម​ផ្សេងៗ។ ​ប្រាក់មិន​អាច​ទិញ​សេចក្ដី​ស្រឡាញ់​ ឬ​ការ​គោរព​របស់​មនុស្ស​ជុំវិញ​បាន​ទេ​ ព្រោះ​អារម្មណ៍​ទាំង​នេះ ​មិន​អាច​វាស់វែង​ដោយសារ​​ប្រាក់បាន​ទេ។

សព្វថ្ងៃ​ បុរស​ជា​ច្រើន​គិត​ថា​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ គឺ​ជា​គន្លឹះ​នៃ​សុភមង្គល​ ហើយ​វា​អាច​ជួយ​ឱ្យ​ពួកគេ​រក​ឃើញ​ស្នេហា​ពិត។ ដូច្នេះ​ហើយ ​ពួកគេ​ផ្ដោត​តែ​លើ​ការងារ​របស់​ពួកគេ​ ហើយ​រក​មិន​ឃើញ​ពី​ស្នេហា​ពិត​ទាំងអស់។

លើស​ពី​នេះ​ទៅ​ទៀត ​មនុស្ស​តែង​ផ្ដោត​លើ​ប្រាក់​ជា​មធ្យោបាយ​តែ​មួយ​គត់​ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។ អ្វី​ដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺ​ថា​គំនិត​មនុស្ស​គ្រប់គ្នា​ មិន​បាន​គិត​អំពី​សារៈសំខាន់​នៃ​​ប្រាក់ឡើយ​ ដោយ​អ្នក​ខ្លះ​ធ្វើ​ឱ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​ពិការ​ភ្នែក ក្បត់ឧត្តមគិតិ​ព្រោះតែ​ប្រាក់។

៣. ប្រើ​​ប្រាក់​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក

​ប្រាក់​មិនមែន​ជា​រឿង​អាក្រក់​ទេ​ ប្រសិន​បើ​អ្នក​ប្រើ​វា​ត្រឹមត្រូវ។ វិធី​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​​ប្រាក់ គឺ​វិនិយោគ​វា​ក្នុង​ការ​អភិវឌ្ឍន៍​អាជីវកម្ម។ ព្យាយាម​រក​ការងារ​ល្អ​ ហើយ​បង្កើត​ថវិកា​ផ្ទាល់​ខ្លួន។ នេះ​គឺ​ជា​ជំហាន​ដំបូង ​ដើម្បី​ឯករាជ្យ​ហិរញ្ញវត្ថុ​របស់​អ្នក៕

ចុចអាន៖គ្រាន់តែហាងកាត់សក់នៅអាល្លឺម៉ង់សោះ ខាតបង់ប្រាក់ចំណូលជិតកន្លះកោដិអឺរ៉ូ​ដោយបម្រាមពីរខែ

ចុចអាន៖សហគ្រិនថា ការបង្ខាំង​ក្នុងផ្ទះជា នយោបាយ​«ហ្វាស៊ីសនិយម»

ប្រែសម្រួល៖ សាង ស្រីល័ក្ខ