BREAKING NEWS
Search

IMF អនុម័តប្រាក់កម្ចីបន្ទាន់រាប់រយលានដុល្លារឲ្យប្រទេសអេត្យូពី និងម៉ាលី

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF អនុម័តផ្តល់ប្រាក់កម្ចីរាប់រយលានដុល្លារជាបន្ទាន់ដល់ប្រទេសអេត្យូពី និងម៉ាលី ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ព្រមទំាងទប់ទល់នឹងងលំអោនភាពសេដ្ឋកិច្ច ។

ម្ចាស់ហិរញ្ញប្បទានមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះ បានអនុម័តទឹកប្រាក់ចំនួន ៤១១ លានដុល្លារ សម្រាប់ប្រទេសអេត្យូពីលើការទិញឧបករណ៍ហិរញ្ញប្បទានរហ័ស ក៏ដូចជាការជួយដោះស្រាយបំណុលចំនួន ១២លានដុល្លារ ក្រោមកម្មវិធីដាច់ដោយឡែកមួយ។

ប្រទេសម៉ាលី ក៏នឹងទទួលបាន ២០០លានដុល្លារដូចគ្នា ដើម្បីជួយកាត់បន្ថយគម្លាតក្នុងការចំណាយរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់ពីវីរុស។

ប្រទេសអាហ្រ្វិកខាងលិចមួយនេះ គឺជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក និងត្រូវបានញាំញីដោយអំពើហឹង្សាជីហាដ ក៏ដូចជាក្រុមកុលសម្ព័ន្ធជាច្រើនឆ្នាំ។

ក្រុមអ្នកជំនាញបានព្រមានថា Mali អាចងាយរងគ្រោះដោយវីរុសនេះ ជាងគេឯងនៅក្នុងតំបន់។

IMF ក៏គ្រោងពិចារណាលើការស្នើសុំថវិកាប្រមាណ ៥០០លានដុល្លារជាហិរញ្ញប្បទានបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅអេក្វាឌ័រផងដែរ។

នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យបាន IMF និយាយថា ប្រទេសនេះស្ថិតនៅក្នុងចំណោមបណ្តា ប្រទេសក្រីក្រ ដែលរងគ្រោះខ្លាំងបំផុតនៅអាមេរិកឡាទីន ដោយមានករណីឆ្លងរោគកូវីដជាង ២៥ ០០០នាក់ ត្រូវបានបញ្ជាក់ហើយយ៉ាងហោចណាស់មានមនុស្ស ៩០០ នាក់បានស្លាប់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ IFM

អត្ថបទពាក់ព័ន្ធ៖