BREAKING NEWS
Search

នគរបាល​ ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ​ក្នុង​ក្រុង​សៀមរាប​

សៀមរាប៖ នគរបាល​ចរាចរណ៍​ខេត្ត​សៀមរាប ​នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​ចុះ​ដឹកនាំ​ត្រួតពិនិត្យ​ការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក លើ​ផ្លូវ​ជាតិ​លេខ​៦​ តាម​គោលដៅ​ក្នុង​ក្រុង​សៀមរាប​។​

លោក​វរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀម​រាប​បាន​ឲ្យ​ដឹងថា នគរបាល​ចរាចរណ៍​ខេត្ត​សៀមរាប បាន​សហការ​គ្នា​ជាមួយ​នគរបាល​ក្រុង​សៀម​រាប ចុះ​អនុវត្ត​ច្បាប់ ប្រកប​ដោយ​ឥរិយាបថ​សមរម្យ និង​ម៉ត់ចត់ ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

លោកថ្លែងថា នៅ​ថ្ងៃទី​១​ឧសភា នេះ​ យើង​អនុវត្ត​តែ​ក្នុង​ក្រុង​សៀមរាប​ទេ​។​ តែ​ចាប់ពី​ថ្ងៃទី​០២ ​ខែ​ឧសភា​ ឆ្នាំ​២០២០ នេះ​តទៅ នឹង​អនុវត្ត​ជាប្រចាំ និង​ទ្រង់ទ្រាយ​ធំ​តែម្ដង​។​

លោក​បញ្ជាក់​ថា ផែនការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នេះ​ នៅក្នុង​ខេត្ត​សៀមរាប មាន​ចំនួន​១៥​គោលដៅ​សំខាន់ៗ​ នៅតាម​ស្រុក ​និង​ក្នុង​ក្រុង​។​

សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ដទៃ រួមទាំង​សណ្ដាប់ធ្នាប់​សាធារណៈ​ផង​ដែរ​៕​

សូមចុចអាន ៖ នាយករដ្ឋមន្រ្តីរុស្ស៊ីឆ្លងវីរុសកូរ៉ូណាខណៈករណីឆ្លងក្នុង​ប្រទេស​កើនលើស ១សែននាក់


អត្ថបទ ៖​ កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114