BREAKING NEWS
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣០ ​ខែមេសា មាន​៨​ករណី​ស្លាប់​៤​នាក់ ​របួសធ្ងន់​ស្រាល​៩​នាក់

ភ្នំពេញ ៖ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន ៨​លើក ( យប់ ៥​លើក ) បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤​នាក់ ( ស្រី ១​នាក់ )។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បណ្តាល​ឲ្យ​មនុស្ស​រង​របួស សរុប ៩​នាក់ ( ស្រី ២​នាក់ ) ក្នុង​នោះ​រងរបួស​ធ្ងន់ ៧​នាក់ ( ស្រី ១​នាក់ ) និង​រង​របួស​ស្រាល ២​នាក់ ( ស្រី ១​នាក់ ) ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ៧​នាក់ ( យប់ ២​នាក់ )។​
មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មក​ពី ល្មើស​ល្បឿន ៥​លើក ( ស្លាប់ ៣​នាក់ ), មិន​គោរព​សិទ្ធិ ២​លើក ( ស្លាប់ ១​នាក់ ), និង មិន​ប្រកាន់​ស្តាំ​គ្រោះថ្នាក់ ១​លើក។​

ដោយឡែក កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន ៦​លើក ( យប់ ៣​លើក ) បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៥​នាក់ ( ស្រី ២​នាក់ ) រង​របួស​ធ្ងន់ ៧​នាក់ ( ស្រី ១​នាក់ ) ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ៥​នាក់ ( យប់ ៣​នាក់ )។ មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មក​ពី មិន​គោរព​សិទ្ធិ ១​លើក, មិន​ប្រកាន់​ស្តាំ​គ្រោះថ្នាក់ ១​លើក ( ស្លាប់ ១​នាក់ ), បត់​មិន​ប្រយ័ត្ន ២​លើក ( ស្លាប់ ២​នាក់ ), ប្រជែង​គ្រោះថ្នាក់ ១​លើក ( ស្លាប់ ២​នាក់ ) និង កត្តា​យានយន្ត ១​លើក៕
​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

ចុចអាន៖ ស្រី​ស្អាត​ម្នាក់​ខូច​អនាគត ដោយសារ​ជ្រើសរើស​គូរ​ស្នេហ៍ ​គ្មាន​មុខរបរ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ គ្រឿងញៀន​