BREAKING NEWS
Search

ការធ្វើសមាធិជួយយ៉ាងពិសេស​ដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះច្រើនតែមានការពិបាកក្នុងការទប់ទល់នឹងអារម្មណ៍ផ្លាស់ប្តូរ ទោះបីជាដឹងអំពីភាពមិនសមហេតុផលក៏ពួកគេពិបាកនឹងគ្រប់គ្រងថែមទំាង​ងាយនឹងមានអារម្មណ៍រំជើបរំជួលដោយសារការប្រែប្រួលនៃអ័ម៉ូន និង តុល្យភាពរាងកាយ ។

Nancy Bardacke អ្នកនិពន្ធសៀវភៅត “Mindful Birthing” និយាយថា ការរំពឹងទុករបស់ម្តាយម្នាក់ៗ គឺអាចឆ្លងកាត់ការមានផ្ទៃពោះប្រកបដោយសន្តិភាព សុវត្ថិភាពនិងប្រសូតមកនូវ​ជិវិត​វិជ្ជមានមួយ។ នេះជា​អ្វី​ដែលស្ត្រីម្នាក់ៗ ផ្តោតការយកចិត្តទុកដាក់តាំងពីដំបូង។ 

ការធ្វើសមាធិនឹងផ្តល់ផលវិជ្ជមានមួយចំនួនសម្រាប់ស្ត្រីមានផ្ទៃពោះដែលអ្នកប្រហែលជាចាប់អារម្មណ៍ចង់ដឹងដូចជា តាមរយៈការលុបបំបាត់ភាពតានតឹងនិងកាត់បន្ថយការភ័យខ្លាចនៃការឈឺពោះការធ្វើសមាធិអនុញ្ញាតឱ្យស្ត្រីរក្សាភាពស្ងប់ស្ងាត់បាន ក្នុងកំឡុងពេលសម្រាលនិងការពារពួកគេពីការធ្លាក់ទឹកចិត្តក្រោយពេលសម្រាល។

ការអនុវត្តសមាធិ១០នាទីជាប្រចាំថ្ងៃ ធ្វើឱ្យសរសៃប្រសាទម្តាយ​ដំណើរការរលូន​និងបន្ថយភាពតានតឹង ដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទំាងកូននិងម្តាយ។

ការធ្វើសមាធិធ្វើឱ្យចិត្តស្ងប់និងធ្វើឱ្យអារម្មណ៍មានលំនឹងតាមរយៈការគ្រប់គ្រងអរម៉ូនរំខាន cortisol ឬហៅថា​អរម៉ូនស្ត្រេសនៅក្នុងរាងកាយ​ដែល​បណ្តាលឱ្យ ប្រព័ន្ធសរសៃប្រសាទធ្វើស្វយ័តសកម្មនឿយហត់ ។

 នៅរាល់ពេលមនុស្ស​យើង​ប្រឈមមុខនឹងភាពតឹងតែងប្រចាំថ្ងៃ ការគំរាមកំហែងជាបន្ទាន់​លើសម្ពាធផ្លូវចិត្ត​បាន​បង្កើនកម្រិតអរម៉ូន  ការសិក្សាលើសមត្ថភាព​ខួរក្បាលរបស់អ្នកដែល​ធ្វើសមាធិទៀងទាត់បានបង្ហាញថា ពួកគេមានកម្រិតអរម៉ូន cortisol ទាប ដែលនេះអាច​ពន្យល់បានពីភាពធន់ទ្រាំយ៉ាងល្អនៅក្នុងធម្មជាតិនៃប្រព័ន្ធរាងកាយ​របស់ពួកគេក្រោយទម្លាប់ធ្វើសមាធិ។

ស្ត្រីមានផ្ទៃពោះអាចធ្វើ​ការសមាធិនៅពេលយប់ដែលមានប្រសិទ្ធភាពជាងការតាំងសមាធិពេលព្រឹក ព្រោះ​វា​ទាក់ទងទៅនឹងវដ្តនៃការគេងលក់ស្រួល។ បញ្ហាដំណេករួមទាំងការគេងមិនលក់រ៉ៃរ៉ៃ ការដកដង្ហើមតឹងតែងពេញមួយយប់ ការគេងសុបិន្តលាយការពិត គេងពាក់កណ្តាលភ្ញាក់ ជាសញ្ញាណដ័៏អាក្រក់បំផុតនៃការសម្រាល។

ចម្រើន តារា​

ធ្វើ​យ៉ាងម៉េច​ដើម្បី​រក​ឃើញ​ខ្លួនឯងឃើញ ​នៅ​ក្នុង​ពិភពលោក​នេះ​ ថា​អ្នក​ជា​នរណា?