BREAKING NEWS
Search

យុវជន​ម្នាក់​ត្រូវបានសមត្ថកិច្ច​នាំខ្លួន​សាកសួរ​ បន្ទាប់​ពីបង្ហោះសារលើហ្វេសបុក​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយសសមត្ថកិច្ច​

យុវជន​ម្នាក់​ត្រូវបានសមត្ថកិច្ច​ហៅ​មកសាកសួរ និងអប់រំ​ បន្ទាប់​ពីធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយសរបស់សមត្ថកិច្ច​តាមរយៈបណ្តាញសង្គមហ្វេសបុក​ផ្ទាល់​ខ្លួន​​។ យុវជន​ម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Alex Piano បានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកធ្វេីការសួរនាំ ហេីយគាត់ក៏បានធ្វេីការទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃផងដែរ ។ ក្រោយបញ្ចប់ការណែនាំ អប់រំ និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។

ចុចអាន៖ អធិការ​រងមួយរូប ទទួលបន្ទុកចរាចរណ៍ នៅខេត្តស្វាយរៀង ត្រូវផ្អាក​ការងារ​បណ្តោះ​អាសន្ន​