BREAKING NEWS
Search

៣ យ៉ាង ជួយអ្នកបង្កើតលុយទាំងនៅវ័យក្មេង

មនុស្សភាគច្រើនចង់កសាងភាពមានបានសម្រាប់ខ្លួនឯង តាមរយៈការងារឬការរកស៊ីជួញដូរ ជាពិសេសចង់មានលទ្ធភាពជួយជ្រោមជ្រែងគ្រួសារបន្ថែម។ ប៉ុន្តែជាក់ស្តែងវាមិនមានភាពងាយស្រួលសម្រាប់ពួកគេនោះទេ ព្រោះមនុស្សដែលស្ថិតនៅក្នុងវ័យនេះភាគច្រើនមិនទាន់មាន សមត្ថភាព បទពិសោធន៍ និងភាពរឹងមាំគ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះតើត្រូវធ្វើយ៉ាងណាទើបអាចរកស៊ីជោគជ័យទាំងអ្នកនៅវ័យក្មេងបាន?

១. កំណត់អ្វីដែលមនុស្សចង់បាន

ជាទូទៅ មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអ្វីដែលខ្លួនត្រូវការជាចាំបាច់នោះទេ ដោយចូលចិត្តធ្វើតាមអារម្មណ៍ ជាងតម្រូវការ។ ដូច្នេះអ្នកត្រូវដឹងពីអ្វីដែលមនុស្សភាគច្រើនចង់បាន ហើយព្យាយាមក្នុងការស្វែងរកមធ្យោបាយក្នុងការផលិត ឬនាំយករបស់ទាំងអស់នោះទៅឲ្យពួកគេ។ ប្រសិនបើអ្នកអាចធ្វើវាបាន លុយនឹងរត់មករកអ្នកជាក់ជាមិនខាន។

២. ស្គាល់អតិថិជនគោលដៅ

បន្ទាប់ពីអ្នកដឹងថា មនុស្សភាគច្រើនចង់បានអ្វី ឬកំពុងជួបប្រឈមនឹងបញ្ហាអ្វីហើយ ជំហានបន្ទាប់អ្នកត្រូវសម្រាំងអតិថិជនគោលដៅ ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការផលិតផល ឬអ្វីដែលអ្នកផ្តល់ឲ្យពួកគេទាំងអស់នោះទេ។ អ្នកត្រូវដឹងថា តើនរណាខ្លះចង់បានផលិតផល ឬសេវាកម្មរបស់អ្នក? តើពួកគេទាំងនោះនៅទីណា? ប្រសិនបើអ្នកមិនបានដឹងពីអតិថិជនគោលដៅរបស់អ្នកទេនោះ វាពិតជាពិបាកណាស់ក្នុងការដំណើរការអាជីវកម្ម ឬទាញយកប្រាក់ចំណូល។

. ដឹងពីរបៀបលក់ឬផ្ដល់សេវា

ក្រោយពេលដែលអ្នកអាចធ្វើបាននូវ ​២ ចំណុចខាងលើ អ្វីដែលអ្នកត្រូវអនុវត្តបន្ទាប់នោះគឺ ដឹងពីរបៀបលក់ផលិផលឬសេវាកម្ម ទៅឲ្យអតិថិជន។ បើអ្នកមិនដឹងពីវិធីលក់ ឬមិនអាចនាំផលិតផល ឬសេវាកម្មទៅឲ្យពួកគេបានទេនោះ អ្នកក៏មិនអាចបង្កើតលុយបានដែរ៕

ក្រៅពី ៣ យ៉ាងនេះ វាតម្រូវឲ្យអ្នកប្រឹងប្រែង និងអត់ធ្មត់បន្តិច នោះការងារជួញដូររបស់អ្នកនឹងចេញផ្លែផ្កាមិនខានឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖​ ចង់រកលុយបានច្រើន មើលរបៀបរកស៊ីរបស់ Fast-Foodទំាងនេះសិន!

ចុចអាន៖ វីរបុរសរបស់ Starbucks ៖ «មានជំនឿ១០០ភាគរយសិន សឹមចាប់ផ្តើម​អាជីវកម្ម»