BREAKING NEWS
Search

អាហារតាមផ្លូវនៅបាងកក បើដំណើរការ​វិញ ប៉ុន្តែការកម្សាន្តពេលរាត្រីនៅតែជាប់ទ្រឹង

ហាងអ៊ុតសក់ ភោជនីយដ្ឋាន និងសូម្បីតែតូបលក់ម្ហូបតាមចិញ្ចើមថ្នល់ ក្នុងសង្កាត់នានានៃក្រុងបាងកក បានរស់ឡើងវិញបណ្តើរៗនៅសប្តាហ៍នេះ បើទោះជាគម្លាតសង្គមនៅតែបន្តអនុវត្តក៏ដោយ។

ប្រទេសថៃ បានបន្ធូរបន្ថយច្បាប់ដើរហើរ និងការហាមឃាត់គ្រឿងស្រវឹងចេញ បន្ទាប់ពីមានការរីកចម្រើនក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩។

ប្រទេសនេះ ត្រូវគេបានរាយការណ៍ មានឃើញអ្នកឆ្លងថ្មីតែមួយករណី អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈករណីសរុបមាន ២ ៩៨៨នាក់ ក្នុងនោះស្លាប់ ៥៤នាក់ និងជាង ២ ៧០០ នាក់ បានជាសះស្បើយ។

ទោះយ៉ាងណា អានាគតវែងឆ្ងាយទៀតទម្រាំឧស្សាហកម្មពេលរាត្រីដ៏ល្បីល្បាញរបស់ថៃ អាចរស់ឡើងវិញ ពេញលេញដូចមុនបាន។

ថៃមិនមែនជាទិសដៅសម្រាប់វិស័យទេសចរណ៍ទៀតឡើយក្នុងរយៈពេលពេញមួយឆ្នាំនេះ ដោយសារភាពមិនប្រាកដប្រជានៃជំងឺឆ្លង។

បម្រាមគោចរពេលយប់ ដែលហាមប្រជាជនថៃទំាងអស់ មិនឱ្យចាកចេញពីផ្ទះនៅចន្លោះពីម៉ោង ១០យប់ ដល់ម៉ោង ៤ព្រឹក ធ្វើឱ្យកន្លែងកម្សាន្តនានា ត្រូវបិទទ្វារ។

កាលពីឆ្នាំមុនក្រសួងទេសចរណ៍ថៃ ធ្លាប់ស្នើសុំឱ្យបើកបាររហូតដល់ម៉ោង ៤ព្រឹក (ធម្មតាត្រឹម ម៉ោង ១ រំលងអាធ្រាត) ដើម្បីបង្កើនការចំណាយរបស់ភ្ញៀវទេសចរ ២៥% ដែលចំណូលពីវិស័យនេះ មានការប៉ាន់ស្មាន ៥-៦ ពាន់បាត (១៥៤-១៨៥ ដុល្លារ) ពីភ្ញៀវម្នាក់ៗ នាំឲ្យចំណូលសរុបកើនឡើងរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ជួយជ្រោមជ្រែងយ៉ាងច្រើនដល់សេដ្ឋកិច្ច ថៃ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

អត្ថបទពាក់ព័ន្ធ៖