BREAKING NEWS
Search

ទាយលំអិតឆ្នាំកុរ! អ្នកកើតឆ្នាំ​១៩៧១, ១៩៨៣និង២០០៧មានទឹកលុយធំ​នៅខែ៨

រាសីចក្រនៃមនុស្សឆ្នាំជ្រូក គឺសន្តិភាពព្រោះ ធម្មជាតិបង្កើតមកពួកគេចូលចិត្ត​រក្សាភាពត្រជាក់ត្រជុំនភក្នុងជីវិតរស់នៅ​របស់ខ្លួនជានិច្ច មិនថាក្នុងស្ថានភាពណាក្តី។
ពួកគេមានទេពកោសល្យក្នុងការស្តាប់និងដោះស្រាយបញ្ហាសឹងថា គ្រប់ស្ថានភាពដែលកើតឡើងតាមរបៀបដែលល្អបំផុតនិងអត់ធន់បំផុត។

ហោរាសាស្ត្រហុងស៊ុយឆ្នាំ ២០២០ សម្រាប់ឆ្នាំកុរ បង្ហាញនូវទិដ្ឋភាពល្អណាស់សម្រាប់ចំណូល។ ពួកគេ​នឹងមាន​សក្តានុពលព្រមជាមួយ​ ធាតុសំណាងនៃជោគជ័យដ៏អស្ចារ្យនៅក្នុងតារាងដែលល្អបំផុតរក្នុងខែមីនា ឧសភានេះ ខែតុលានិងធ្នូ។

សក្តានុពលការងារ​៩០ភាគរយ

សម្រាប់ភាពជោគជ័យផ្នែកការងារ សំណាងមនុស្សឆ្នាំកុរនេះ គឺល្អបំផុតនៅឆ្នាំ ២០២០ ដោយសារ​ពួកគេមានភាពរឹងមាំនិងថាមពលរាងកាយ ផ្លូវចិត្ត ដើម្បីបន្តដំណើរទៅមុខទៀតក្នុងការសម្រេចគោលដៅ។

ទ្រព្យសម្បត្តិ៨០ភាគរយ

ឆ្នាំ២០២០នឹង​នាំមកនូវសក្តានុពលមាស​ប្រាក់ ភាពរុងរឿងនិងគុណភាពភាពជាអ្នកដឹកនាំ។ មិនត្រឹមតែខ្លួនគេ​ផ្ទាល់ថែមទំាង​មនុស្សគ្រប់គ្នាក្នុងគ្រួសារអាចទទួលបានអត្ថប្រយោជន៍ពីសំណាងល្អនេះ។

ដោយសារតែថាមពលធាតុនៃផែនដីដែលគំាទ្រមនុស្ស​ឆ្នាំកុរ ពិសេសអ្នកកើតក្នុងឆ្នាំ១៩៧១, ១៩៨៣ និង២០០៧និង ចូររកត្បូងធម្មជាតិ ពណ៌ខៀវ ឬផ្ទៃមេឃ មកជួយពង្រឹងថាមពលផែនដីលេខ ៨ ហើយ​ក៏ជាគំនិតល្អក្នុងការពាក់អល្លង្ការប្រភេទនេះនៅពេញមួយឆ្នាំ ២០២០ ដើម្បីទ្រង់ទ្រង់លំហូរលាភចូល។

ស្នេហា​ទំនាក់ទំនងសង្គម​៥០ភាគរយ

សម្តីអ្នកអាចទ្រគោះខ្លះពេលអ្នកជោគជ័យខ្លាំង។ ចូរបង្អង់ភាពមោទនៈជ្រុលជ្រួសហើយចាមទុកក្នុងចិត្ត​ថា អំនួតនាំមកនូវទំនាក់ទំនងខ្សោយ ចំណែកទំនាក់ទំនង​ដែលខ្សោយ​នាំមកនូវឧបសគ្គ។ ចូរស្វែងរកមិត្តចាស់ៗ​ហើយ​សប្បាយក្អាកក្អាយជាមួយគ្នាឡើងវិញនាំលាភផ្នែកផ្លូវចិត្ត។

សុខភាព ៣០ភាគរយ

ឆ្នាំនេះសុខភាពមនុស្ស ឆ្នាំ​កុរ​រាងចោទបន្តិច។ ​រក្សាការហាត់ប្រាណ និងធ្វើសមាធិ អានសៀវភៅដោយ​អនុវត្តិស្មើគ្នាជា​និច្ច រវាងការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់និងការ​ទៅគេងឬរស់នៅក្នុងធម្មជាតិ ស្រុកចម្ការ ភ្នំ ព្រៃ។ សុរានិងអបាយមុខមិនរាប់ថា ជា​គ្រឿងលំហែរទេវានាំមកនូវ​ស្ត្រេស និងវិបត្តិផ្លូវកាយចិត្ត​លើសមុនទៅវិញ។

រាសីចក្រមិនអាចល្អគ្រប់១០ទេ ចូរចេះ​បែងចែកយកវិជ្ជមាន​រំដោះអវិជ្ជមាន ចេះ​ឱ្យទានច្រើន និងធ្វើបុណ្យ កាត់បន្ថយចិត្តលោភៈ។ល។

គ្រូឯម