BREAKING NEWS
Search

ចេះគិត ចេះចាយ ចេះសន្សំ ដូច​ខាង​ក្រោមនេះ​ អ្នកនឹងក្លាយជាអ្នកមាន

មនុស្សមួយចំនួន​បើកប្រាក់ខែភ្លាម ឬមានចំណូលចូលមក មិនដែលចេះសល់លុយប្រចាំខែ ដោយសារតែមិនចេះបែងចែកចាត់ចែងប្រាក់ឲ្យត្រឹមត្រូវ។ ការចំណាយគ្មានគម្រោង និងចំណាយគ្មានគោលដៅ ជាហេតុធ្វើឲ្យមនុស្សក្រ ព្រោះបាត់លុយមិនដឹងមុខ។ ទោះយ៉ាងណាមិនមែនមានន័យថា មិនអាចកែកុនបាននោះទេ បើអ្នកមានចំណុចប៉ុន្មានខាងក្រោមនេះ អ្នកនឹងសល់លុយ សល់ទ្រព្យមិនខានឡើយ។

ចេះគិត

ចំពោះការចាយវាយត្រូវតែមានស្មារតីគិតឲ្យបានគ្រប់ជ្រុងជ្រោយ។ នៅថ្ងៃដែលបើកប្រាក់ខែកុំអាលទៅដកប្រាក់ ទុកឲ្យវានៅស្ងៀមៗក្នុងធនាគារសិនទៅ។ ​ក្នុងកំឡុងពេលដែលលុយនៅក្នុងធនាគារនោះ តម្រូវឲ្យអ្នកធ្វើគម្រោងចាយវាយឲ្យសមស្របជាមុនសិន ដោយប្រាក់មួយចំនួនទុកដើម្បីកសាងអនាគត និងមួយចំណែកទៀតទុកសម្រាប់ចាយក្នុងមុខទំនិញដែលមិនបានកត់ក្នុងបញ្ជីរគ្រោងទុក ហើយមួយផ្នែកទៀតទុកសម្រាប់ចាយក្នុងខែនេះតែម្ដង ព្រោះទម្រាំដាច់ខែនៅយូរទៀត ។ គិតឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីឲ្យការចំណាយមានប្រសិទ្ធិភាព មិនខ្ជះខ្ជាយ។

ចេះចាយ

សួរខ្លួនឯងឲ្យប្រាកដថា តើយើងទិញធ្វើអី? មានអ្វីចាំបាច់ដែរទេ? សួរសំណួរទាំងនេះ ដើម្បីឲ្យការសម្រចចិត្តចាយលុយម្ដងៗប្រសើរបំផុត។ គិតឲ្យបានស្រួលបួលសិន មុននឹងចាយវាយថា ពេលដែលយើងទិញវា តើទទួលបានផលប្រយោជន៍អ្វីខ្លះពីរបស់ដែលយើងទិញនោះ?  រកផលប្រយោជន៍ឲ្យបានមុនពីរបស់នោះសិន សឹមសម្រេចចិត្តទិញវាជាក្រោយ។

ចេះសន្សំ

រឿងដំបូងនៅពេលដែលគេបានលុយមក គឺរៀបចំទុកលុយសន្សំមុនឲ្យរហ័ស មុននឹងលុយវាអស់ មុននឹងទិញអ្វីៗ យកលុយដាក់ក្នុងធនាគារសិន។ ត្រូវតែខាំមាត់សង្កត់ចិត្តចំពោះភាពចង់បានឲ្យជាប់ នោះមិនយូរប៉ុន្មានទេ ទម្លាប់ដដែលៗទៅវានឹងសាំ ​នាំឲ្យការសន្សំនោះស្ថិតក្នុងផ្នត់គំនិតនៅពេលបើកប្រាក់ខែ អ្នកក៏ចេះដកលុយសន្សំដោយស្វ័យប្រវត្តិ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ នៅឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦យ៉ាងនេះ

ចុចអាន៖ ៩ យ៉ាងត្រូវចៀសវាងដើម្បីបង្កើតមិត្តនៅកន្លែងធ្វើការ