BREAKING NEWS
Search

ការ​សិក្សាបង្ហាញថាវីរុសកូរ៉ូណាក៏ត្រូវបានរកឃើញនៅក្នុងទឹកកាមរបស់បុរសដែលឆ្លងរោគដែរ

អ្នកវិទ្យាសាស្ត្រចិនបានរកឃើញវីរុសកូរ៉ូណានៅក្នុងទឹកកាមរបស់បុរសដែលឆ្លងមេរោគនេះប៉ុន្តែការស្រាវជ្រាវបន្ថែមនឹងចាំបាច់ដើម្បីកំណត់ថាតើវីរុសនេះអាចឆ្លងតាមរយៈការរួមភេទដែរឬទេ។

ការរកឃើញពីការសិក្សាលើអ្នកជំងឺកូរ៉ូណានៅមន្ទីរពេទ្យចិនមួយគឺត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងទស្សនាវដ្តីវេជ្ជសាស្រ្ត JAMA Network Open។

ជំងឺ COVID-19 បានឆ្លងតាមរយៈដំណក់ទឹកផ្លូវដង្ហើមឬទំនាក់ទំនងហើយមេរោគនេះក៏ត្រូវបានគេរកឃើញនៅក្នុងលាមក ទឹកមាត់និងទឹកនោមផងដែរ។

ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យក្រុង Shangqiu ក្នុងខេត្ត Henan ប្រទេសចិនបានធ្វើការសិក្សាដើម្បីកំណត់ថាតើវីរុសនេះមានវត្តមាននៅក្នុងទឹកកាមដែរឬទេ។

ពួកគេបានធ្វើតេស្តទឹកកាមរបស់អ្នកជំងឺកូរ៉ូណាចំនួន៣៨នាក់ដែលមានអាយុពី១៥ទៅ៥០ឆ្នាំប្លាយ។
ដានវីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅក្នុងទឹកកាមរបស់អ្នកជំងឺចំនួន៦នាក់ដែលក្នុងនោះមាន៤នាក់ស្ថិតក្នុងដំណាក់កាលឆ្លងរោគធ្ងន់ធ្ងរនិងពីរនាក់កំពុងជាសះស្បើយ។

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថា ការសិក្សានេះត្រូវបានកំណត់ដោយសំណាកតូចហើយការស្រាវជ្រាវបន្ថែមទៀតនឹងត្រូវតម្រូវឲ្យកំណត់ថាតើវីរុសនេះអាចចម្លងតាមការរួមភេទឬក៏អត់។

ការសិក្សានេះបាននិយាយថា “ប្រសិនបើវាអាចត្រូវបានបង្ហាញថា SARS-CoV-2 អាចចម្លងតាមផ្លូវភេទនៅក្នុងការសិក្សានាពេលអនាគតមែននោះ ការចម្លងតាមផ្លូវភេទអាចជាផ្នែកសំខាន់មួយនៃការការពារការឆ្លង”។

ការសិក្សាដដែលបាននិយាយថា “តំណមឬការប្រើស្រោមអនាម័យអាចត្រូវបានគេចាត់ទុកថាជាមធ្យោបាយការពារសម្រាប់អ្នកជំងឺទាំងនេះ”៕ AFP

ចុចអាន៖ រុស្ស៊ីវ៉ាដាច់បារាំងនិងអាល្លឺម៉ង់ក្រោយមានអ្នកឆ្លងថ្មីកើនជាច្រើនម៉ឺននាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា

ចុចអាន៖ ប្រជាជនអាស៊ីជាង ១០០០០នាក់ហើយបានស្លាប់ដោយសារវីរុសកូវីដ១៩

ប្រែសម្រួល៖ វណ្ណវណ្ណ