BREAKING NEWS
Search

សញ្ញា​ដែល​បង្ហាញ​ថា​ ​មិត្ត​ប្រុស​​កំពុងតែ​បោកប្រាស់អ្នក

ជា​បឋម​សូម​កុំ​មាន​ការ​ស្លន់ស្លោ​អ្វី​ទាំងអស់​ ដោយ​គ្មាន​ហេតុផល។ ចូរ​ពិនិត្យមើល​គណនី​បណ្ដាញ​សង្គម​របស់​គាត់ ​ដោយ​ប្រយ័ត្នប្រយែង​ ហើយ​សង្កេត​គ្រប់​សកម្មភាព​ដែល​អ្នក​គិត​ថា​ មិត្ត​ប្រុស​កំពុងតែ​បោកប្រាស់​អ្នក​ពិតមែន។

ខាងក្រោមនេះ ជាសញ្ញាដែលមិត្តប្រុស កំពុងតែបោកប្រាស់អ្នក៖

១. មិន​ដែល​ផ្ញើ​សារ​បង្ហាញ​ក្ដី​នឹក​រលឹក

មនុស្ស​ស្រលាញ់​គ្នា ​តែង​ផ្ញើ​សា​បង្ហាញ​ក្ដី​នឹក​រលឹក​ដាក់គ្នា​មិនខាន​ តែ​បើ​មិត្ត​ប្រុស​អ្នក ​មិន​បាន​ធ្វើ​បែបនេះ​ដាក់​អ្នក​ទេ។ មាន​ន័យ​ថា ​គាត់​កំពុង​តែ​រក​លេស​ចង់​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក ​លើកលែង​តែ​គាត់​រវល់​ជាប់​បំពេញ​ភារកិច្ច។

ប៉ុន្តែ​សូម​សាកសួរ​ដៃគូ​សិន​ មុន​នឹង​អ្នក​គ្រាន់​តែ​ស្មាន​ថា ​គាត់ពិតជា​បោកប្រាស់​ពិតមែន។

២. តែងតែ​ឱប​អ្នក​ដោយ​គ្មាន​ហេតុផល​ល្អ​មក​ពន្យល់

ពេល​អ្នក​ខឹង​ គេ​តែងតែ​ជ្រើសរើស​យក​វិធី​លួងលោម​អ្នក ​ដោយ​ការឱបដើម្បី​ឲ្យ​អ្នក​ចិត្ត​ទន់​ មាន​ក្ដី​មេត្តា​ដល់​គេ​វិញ។ នេះ​អាច​មក​ពី​គាត់​ដឹង​កំហុស ​ហើយ​ជំនួស​ឱ្យ​ការ​អោប ​បង្ហាញ​ភាព​ស្អាតស្អំ​ តែ​មិន​ពន្យល់​ហេតុផល​អ្វី​​ប្រាប់​អ្នក​សោះ​ឡើយ។

៣. មិត្តប្រុស​ផ្លាស់ប្ដូរ​ស្ទិល​ឬ​ទម្លាប់​តែង​ខ្លួន

ប្រសិនបើ​គាត់​ធ្វើអ្វី​មួយ​យ៉ាង​ផ្ចិតផ្ចង់ ​ជាមួយ​នឹង​សក់​ សំលៀកបំពាក់​របស់​គាត់ ​ប្រហែល​ជា​គាត់​ចង់​ក្លាយ​ជា​មនុស្ស​សំខាន់​ម្នាក់​របស់​អ្នកណា។ ឬ​ប្រហែល​ជា​គាត់​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​អ្នកណា​ម្នាក់​ ចាប់​អារម្មណ៍​គាត់។

ដូចគ្នា​នេះ​ផង​ដែរ​ បើ​គាត់​ភ្លាមៗ​ស្រាប់តែ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ ឬ​ធ្វើអ្វី​ចម្លែក គាត់​ប្រហែល​ជា​កំពុង​ព្យាយាម​ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ពី​អ្នក​ដទៃ​ ផ្សេង​ពី​អ្នក។

៤. តែងតែ​​និយាយ​យក​លេស​​មិន​ទៅ​ដើរលេង​ជាមួយ​អ្នក

ជា​ដៃគូ ​តែង​មាន​ការ​ណាត់​ជួប​ពិសេស​សម្រាប់​ភាគី​ទាំង​សង​ខាង​​ ប្រសិនបើ​អ្នក​ណាត់​ជួប​មិត្តប្រុស​ ហើយ​គាត់​តែងតែ​ប្រើ​លេស​ដោះ​សារ​ រហូត​ក្លាយ​ជា​ទម្លាប់ ​វា​នឹង​ក្លាយ​ជា​ហេតុផល​មួយ ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​មិនខាន។

៥. ដូរ​ Password ទាំងអស់

បើ​មិត្ត​ប្រុស​អ្នក​ផ្លាស់ប្ដូរ​លេខ​សម្ងាត់ ​គ្រឿង​អេឡិចត្រូនិក​ ហើយ​តែងតែ​យក​ទូរស័ព្ទ​របស់​គាត់​ទៅ​បន្ទប់ទឹក​ គាត់​អាច​នឹង​លាក់​អ្វី​មួយ​មិនខាន។ ជា​ពិសេស ​ប្រសិន​បើ​គាត់​មិន​ដែល​ធ្វើ​ដូច​ទម្លាប់​ពី​មុន​ ពេល​នៅ​ជាមួយ​អ្នក។

៦. មិត្ត​ប្រុស​ប្រាប់​អ្នក​ថា​គាត់​ចង់​ឃើញ​មនុស្ស​ផ្សេង​ទៀត​ក្រៅ​ពី​អ្នក

ប្រសិន​បើ​គាត់​និយាយ​ឃ្លា​នេះ​ទៅ​កាន់​អ្នក ​មាន​ន័យ​ថា​ គាត់​មាន​មនុស្ស​ម្នាក់​ទៀត​ក្នុង​ចិត្ត​រួច​ទៅ​ហើយ។
ដូច្នេះ​កុំបាច់​និយាយ​ច្រើន​ជាមួយ​មនុស្ស​បែបនេះ ​គួរតែ​ចាកចេញ​ពេលនេះ ​ប្រសើរ​ជាង​ឈឺចាប់​យូរ​អង្វែង ​ដែល​ត្រូវ​គេ​បោកប្រាស់​មក​រហូត៕

ចុចអាន៖ មូលហេតុ​សំខាន់​ទាំង ៣ ដែលមនុស្ស​តែង​បង្ហាញ​អារម្មណ៍​ប្រចណ្ឌហួសហេតុ

ចុចអាន៖មនុស្សប្រុសស្លុង​នឹងភាពស្រស់ស្អាត តែភាពឆ្លាតវៃរបស់នារីជាអ្វីដែលត្រូវចិត្តដិតអារម្មណ៍ជាង

ប្រែសម្រួល៖ សាង ស្រីល័ក្ខ