BREAKING NEWS
Search

ចង់​សន្សំ​ប្រាក់​បាន​លឿន​រហ័ស​និង​មាន​គោលដៅ​ច្បាស់លាស់​ អនុវត្ត​វិធី​នេះ

មាន​វិធី​សន្សំ​ប្រាក់​ច្រើន​ប្រភេទ ​ដែល​គ្រប់គ្នា​បាន​ឃើញ​ ប៉ុន្តែ​ជាក់ស្ដែង ​មិនមែន​គន្លឹះ​ទាំងអស់​នេះ ​គ្រប់គ្នា​អាច​អនុវត្ត​បាន​ទាំង​អស់​ឡើយ​។

ដូច្នេះ​យើង​នឹង​ណែនាំ​អ្នក ​នូវ​វិធី​សន្សំ​ប្រាក់​បាន​លឿន ​រហ័ស​ងាយៗខាងក្រោម​នេះ ​​ដែលអ្នក​សាកល្បង​បាន៖

១. បិទ​ទូរទស្សន៍

មធ្យោបាយ​ដ៏​ធំ​មួយ​ដើម្បី​សន្សំ​ប្រាក់ ​គឺ​ត្រូវ​កាត់​បន្ថយ​បរិមាណ​ទូរទស្សន៍​ដែល​អ្នក​មើល។ បើ​អ្នក​កាត់​បន្ថយ​ការ​ចំណាយទាំងនេះ ​អ្នក​ក៏​អាច​ផ្ដោត​លើ​អ្វី​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​បាន​ល្អ​ ជាង​មុន ដូចជា​ផ្នែក​អាជីវកម្ម​ជាដើម។

២. ប្រមូល​របស់​ឈប់​ប្រើប្រាស់​យក​ទៅ​លក់

ប្រើ​យុទ្ធសាស្ត្រ​សាមញ្ញ​មួយ​ចំនួន​ ដែល​អាច​ជួយ​អ្នក​រក​ប្រាក់​ចំណេញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប្រមូល​​របស់​របរ​ដែល​អាច​លក់​វា​បាន​ឥឡូវ​នេះ​ ហើយ​ប្រើ​មូលនិធិ​ទាំង​នោះ​សម្រាប់​គោលដៅ​ហិរញ្ញ​វត្ថុ​សក្ដិសម​ណា​មួយ​របស់​អ្នក។

៣. ប្រើ​កាត​ឥណទាន​ដោយ​ឈ្លាសវៃ

ប្រសិន​បើ​អ្នក​មាន​ទម្លាប់​ចំណាយ​ប្រាក់​ច្រើន​ ជាមួយ​កាត​ឥណទាន ​សូម​លាក់​កាត​របស់​អ្នក​ទុក​វា​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ នៅ​ក្នុង​ផ្ទះ​ មិនមែន​នៅ​ក្នុង​កាបូប​របស់​អ្នក​ទេ។ ការ​រក្សា​ទុក​កាត​នៅ​កន្លែង​ណាមួយ អាច​ជួយ​កាត់​បន្ថយ​ការ​ល្បួង​ នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ។

៤. សរសេរ​បញ្ជី​មុន​ពេល​អ្នក​ទៅ​ទិញអីវ៉ាន់

មធ្យោបាយ​ងាយស្រួល​បំផុត​មួយ​ក្នុង​ការ​សន្សំ​ប្រាក់​ គឺ​គ្រាន់​តែ​ទិញ​ទំនិញ​ដោយ​មាន​មាន​បញ្ជី​រាយ​ត្រឹមត្រូវ។ បើ​គ្មាន​បញ្ជី​ទេ ​អ្នក​ច្រើន​តែ​ធ្វើការ​ទិញ​ ដោយ​មិន​បាន​គ្រោង​ទុក ។

បង្កើត​បញ្ជី​មុន​ពេល​អ្នក​ទៅ​ហាង​លក់​គ្រឿងទេស ​គឺ​មាន​សារៈសំខាន់​ ជា​ពិសេស​វា​មិន​ត្រឹម​តែ​អាច​ជួយ​អ្នក​ក្នុង​ការ​ទិញ​របស់របរ​ ដែល​ត្រូវ​នឹង​ផែនការ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​អាច​ជួយ​អ្នក​ជៀស​ពី​ការ​ទិញ​អាហារ​ ដែល​ខ្ជះខ្ជាយ​ផង​ដែរ។

៥. កុំ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ឲ្យ​កូន​សប្បាយចិត្ត

កុមារ​ភាគច្រើន ​ជា​ពិសេស​ក្មេង​ៗ អាច​រីករាយ​ជាមួយ​របស់​ដែល​ឪពុកម្ដាយ​គេ​ទិញ​ឲ្យ។ ត្រូវ​ដឹង​ថា ​អ្វី​ដែល​កូនៗ ចង់​បាន​បំផុត​ គឺ​ពេល​វេលា​របស់​អ្នក ​មិនមែន​របស់​ដែល​ប្រើ​ប្រាក់ ​យក​ទៅ​ទិញ​ឲ្យ​ពួកគេ​ទេ។

៦. អញ្ជើញ​មិត្តភ័ក្ដិ​ជំនួស​ឱ្យ​ការ​ចេញ​ទៅ​ក្រៅ

ការ​ចេញ​ទៅ​ទទួលទាន​អាហារ​នៅ​ខាង​ក្រៅ​ គឺជា​វិធី​មួយ​ដែល​បំផ្លាញ​ទាំង​ថវិកា​ស្បៀង​អាហារ​ និង​ថវិកា​សម្រាប់​ដំណើរ​កម្សាន្ត​របស់​អ្នក។ ជំនួស​ឱ្យ​ការ​ចេញ​ទៅ​ក្រៅ​ សូម​រៀប​ចំ​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​មិត្តភ័ក្ដិ​ ហើយ​អង្គុយ​ទទួលទាន​អាហារ​ជុំ​គ្នា ​ឬ​មើល​កុន​ក្នុង​ផ្ទះ៕

ចុចអាន៖ មុនចាប់ផ្ដើមអាជីវកម្មត្រូវដឹងចំណុចខ្លាំង ៣ យ៉ាងនេះសិន

ចុចអាន៖គន្លឹះ ៦ យ៉ាង​ធ្វើ​ឲ្យ​ដំណើរការ​ការ​ប្រជុំ​ធំៗ​​ ប្រកបដោយ​ជោគជ័យ​មិន​មាន​គំនិត​ខ្វែង​គ្នា

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ