BREAKING NEWS
Search

អបអរសាទរគូស្នេហ៍​​១១០​គូ ដែល​​ទទួល​រង្វាន់ម៉ូតូ Zoomer X  និង​ចិញ្ចៀនពេជ្រពី ស្រាបៀរ កម្ពុជា

ស្រាបៀរ កម្ពុជា បានរកឃើញគូស្វាមីភរិយាមានសំណាងឈ្នះរង្វាន់ម៉ូតូ Zoomer X ចំនួន​១០០​គូ និង​រង្វាន់ចិញ្ចៀនពេជ្រ​១០គូ កាល​ពី​​​ខែមីនា ហើយ​​ក្រុមហ៊ុននឹងជ្រើស​​​យក​​គូស្នេហ៍តំណាងចំនួន​១០​គូ​ដើម្បី​ប្រគល់​រង្វាន់​​នៅ​ថ្ងៃសៅរ៍ ទី​១៦ ខែឧសភានេះ។

ការផ្តល់ជូនរង្វាន់នេះនឹងធ្វើឡើងនៅស្ទូឌីយោស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV នៅម៉ោង៨​-១០​យប់ ក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew the Beat។

តំណាង ស្រាបៀរ កម្ពុជា លោកស្រី គង់ កុសល បានថ្លែងថា ៖ «​ក្រុមហ៊ុន ស្រាបៀរ កម្ពុជា បានជ្រើសរើស​គូស្នេហ៍ឈ្នះរង្វាន់ម៉ូតូ និង​ចិញ្ចៀនពេជ្រសរុបចំនួន១០គូជាតំណាង​ឡើងមកទទួលរង្វាន់។ យើងធ្វើបែបនេះក៏ដើម្បីបញ្ចៀស​កុំឱ្យមានការជួបជុំគ្នាច្រើន ហើយចំពោះគូស្វាមីភរិយាដែលមិន​បានឡើងមកទទួលរង្វាន់ផ្ទាល់នៅថ្ងៃសៅរ៍នេះ ក្រុមហ៊ុននឹងរៀបចំការប្រគល់ជូនរង្វាន់នៅថ្ងៃបន្តបន្ទាប់»។

ជាចុងក្រោយ លោកស្រីក៏សូម​អបអរសាទរដល់គូស្វាមីភរិយាថ្មី ដែលបានជាវកញ្ចប់អាពាហ៍ពិពាហ៍ ស្រាបៀរ កម្ពុជា ហើយត្រូវរង្វាន់ទាំងអស់គ្នា៕