BREAKING NEWS
Search

ថៅកែទឹកត្រចៀកកាំហាក់ហេង បង្ហើបប្រវត្តិតស៊ូកាលពី៩ឆ្នាំមុន ខុសដាច់ពីបច្ចុប្បន្ន ដូចមេឃ និងដី

លោកស្រី មេរ៉ា វុទ្ធីស័ក្ខ (Mera Wuthysak) ដែលត្រូវបានគេស្គាល់ថា ជាថៅកែទឹកត្រចៀកកាំ​ហាក់ហេង បាន​​បង្ហោះស្តេតធឺស (Status) មួយ កាលពីយប់មិញរៀបរាប់ពីប្រវត្តិតស៊ូ អមជាមួយរូបថត កាលពី៩ឆ្នាំមុន ធ្វើឲ្យកក្រើកនៅលើបណ្តាញសង្គម ដោយមានអ្នក share រហូតដល់រាប់ពាន់នាក់ និងអ្នក comment គាំទ្រ និងកោតសរសើរចំពោះការតស៊ូ ជាមួយនឹងពាក្យ​លើក​ទឹកចិត្ត​ជាច្រើន​ផងដែរ ។

ក្នុងស្តេតធឺសដ៏វែងអន្លាយនេះ អមជាមួយនឹងរូបថតចាស់មួយសន្លឹក  លោកស្រី​ក៏​បាន​បង្ហាញ​ពី​ការ​ប្រឹង​ប្រែង​តាំងពី​បាតដៃ​ទទេរ តាំងពីរៀបការរួច រហូតមានកូន ការសន្សំត្បឹតត្បៀត ទោះបីគ្មានប្រាក់កាសដើមទុន តែនៅតែប្រឹងប្រែងរហូត ទោះបីជាមានឧបសគ្គ ឬគេតិះដៀលរិះគន់យ៉ាងណា ក៏លោកស្រី និងស្វាមី ជំនះរាល់ឧបសគ្គ ពីមុខរបរមួយទៅមុខរបរមួយ រហូតដល់ជោគជ័យដូចសព្វថ្ងៃ។

ក្រៅពីមុខរបរជាថៅកែទឹកត្រចៀកកាំហាក់ហេង លោកស្រី វុទ្ធីស័ក្ខ តែង​នាំយក​ផលិតផល​ផ្សេងៗ ដូចជាផលិតផលសម្រកទំងន់ និង មានគំនិតច្នៃប្រឌិតជាមុខម្ហូប ឬបង្អែមថ្មីៗ មើលទៅគួរឲ្យទំនង និងមានរសជាតិឆ្ងាញ់ ទាក់ទាញដល់អតិថិជនតាមបណ្តាញសង្គម ទាក់ទងគាំទ្រ និងទិញជាហូរហែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ទោះបីជា មានជីវភាព​ធូរធារ​ហើយក្តី ក៏ថៅកែស្រីរូបនេះ តែងតែសកម្មជានិច្ច នៅលើបណ្តាញសង្គម ហើយជួនកាលគាត់ក៏ធ្វើជាវីដេអូ បង្រៀនធ្វើបង្អែម បង្ហោះលើយូធូបទៀតផង៕

រូបថតលោកស្រី វុទ្ធីស័ក កាលពី៩ឆ្នាំមុន

រូបថតលោកស្រី វុទ្ធីស័ក្ខ នាពេលបច្ចុប្បន្ន

សូមចុចអាន៖

ប្រឡូកក្នុងអាជីវកម្មអនឡាញបានមួយឆ្នាំ សន ច័ន្ទសិរីរ័ត្ន ហ៊ានបង្កើនប្រេនផលិតផលដោយខ្លួនឯង

ទោះបីមានគូប្រកួតប្រជែងច្រើនក៏ដោយ គន្លឹះទាំងនេះអាចជួយហាងកាហ្វេនៅតែលក់ដាច់ខ្លាំង