BREAKING NEWS
Search

ជួបរឿងទុក្ខព្រួយ? មកអានឃ្លាប្រយោគដែលផ្ដល់ថាមពលវិជ្ជមានដល់ជីវិតជាច្រើនខាងក្រោមនេះ

មនុស្សជាច្រើនតែងភ្លេចថាខ្លួនមានជម្រើសដើម្បីរស់នៅក្នុងជីវិតជាខ្លួនឯង ​ហើយបែរជាខំរស់តាមមាត់គេថាទៅវិញ។ ពេលខ្លះពួកគេបង្ខំរស់នៅក្នុងជីវិតដែលខ្លួនមិនចង់រស់នៅ និងចំណាយពេលពេញត្អូញត្អែរពីបញ្ហាដែលខ្លួនមិនពេញចិត្ត។

តាមពិតទៅ មនុស្សគ្រប់រូបសុទ្ធតែអាចជ្រើសរើសរបៀបរស់នៅ ទោះខ្លួនជាអ្វីក៏ដោយ។ មិនថាជាក្ដីទុក្ខព្រួយ ឬភាពសប្បាយរីករាយ ម្នាក់ៗមានសិទ្ធិសម្រេចឲ្យវាចូលឬចេញពីជីវិតខ្លួនបាន។

សុភមង្គលពិតប្រាកដ មិនមានអ្វីច្រើនក្រៅពីវិន័យសាមញ្ញមួយចំនួនដែលយើងអនុវត្តជារាល់ថ្ងៃនោះទេ។ បើចង់សុខច្រើន ត្រូវចាប់ផ្តើមបំបាត់ការគិតអវិជ្ជមាន បោះចោលនូវអ្វីដែលខ្លួនមិនចូលចិត្ត ចោលទម្លាប់តម្អូញ និងនៅឲ្យឆ្ងាយពីមនុស្សដែលយើងមិនចង់នៅក្បែរ។

ដឹងទេថា ជីវិតនេះ មិនមែនរបស់គេឡើយ វាជារបស់យើង។  ដូច្នេះយើងមានសិទ្ធិគ្រប់យ៉ាងលើវា។ មិនថាស្ថិតក្នុងស្ថានភាពយ៉ាងណា ត្រូវប្រាប់ខ្លួនឯងនូវប្រយោគជំរុញទឹកចិត្តរាល់ថ្ងៃ ដើម្បីផ្ដល់ថាមពលឲ្យជីវិតជួបតែរឿងវិជ្ជមាន ជាពិសេសខ្លួនឯងសប្បាយច្រើនកើតទុក្ខតិច។ ទាំងនេះជាឃ្លាគួររំឭកខ្លួនឯងជានិច្ច៖

គ្មាននរណាម្នាក់អាចបង្ខំយើងឱ្យធ្វើអ្វីដែលយើងមិនចង់ធ្វើនោះទេ!

គ្មាននរណាម្នាក់អាចបង្ខំយើងឱ្យកុហកទេ!

យើងមានជម្រើសក្នុងការរស់នៅតាមល័ក្ខខ័ណ្ឌផ្ទាល់ខ្លួន!

យើងអាចធ្វើឱ្យក្តីសុបិន្តរបស់ខ្លួនឯងក្លាយជាការពិត!

យើងអាចរស់នៅក្នុងជីវិតដ៏ល្អប្រសើរ!

យើងអាចជ្រើសរើសធ្វើជាអ្នកដឹកនាំ!

យើងអាចជម្រុញមនុស្សរាប់លាននាក់!

យើងអាចធ្វើឱ្យមានភាពវិជ្ជមាននៅក្នុងពិភពលោក!

យើងអាចធ្វើអ្វីបាន!

យើងអាចជាអ្វីទាំងអស់!

យើងអាចសម្រេចបានអ្វីទាំងអស់!

យើងអាចទៅទីណាដែលខ្លួនចង់ទៅ!

យើងអាចជាមនុស្សល្អបំផុត!

យើងអាចក្លាយជាអ្នកមាន!

យើងអាចអរសប្បាយរីករាយ!

យើងអាចទទួលភាពជោគជ័យ!

ហើយយើងអាចរស់នៅក្នុងជីវិតដ៏អស្ចារ្យ!

ជឿលើខ្លួនឯង និងទំនុកចិត្តថា យើងមានសមត្ថភាពច្រើនជាងអ្វីដែលយើងធ្លាប់បានដឹង។ យើងអាចដោះស្រាយការភ័យខ្លាច ហើយយើងក៏ជាមនុស្សម្នាក់ដែលអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបានយ៉ាងជោគជ័យ ជាពិសេសយើងមានសិទ្ធិជ្រើសរើសសុភមង្គលរបស់ខ្លួនឯង។

ប្រែសម្រួល៖ សន្យា

ប្រភព៖ awakenthegreatnesswithin

ចុចអាន៖ កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក

ចុចអាន៖ រៀន​ដោះលែង​កំហឹងតាមវិធីត្រឹមត្រូវ​ ដោយ​មិន​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់ជាមួយយើង