BREAKING NEWS
Search

ស្មានបានត្រឹមតែ៥០ដុល្លារ ដល់មើលឱ្យជាក់ចេញ៥០លានរៀលពី ស្រាបៀរ កម្ពុជា រួចថ្លៃលើកផ្ទះថ្មី

ជាងកាត់ដេរនៅភូមិ​មេលប់​ ឃុំរកា ស្រុកពារាំង ខេត្ត​ព្រៃវែងម្នាក់ អ្នកស្រី អេង ស្រីណា ជាអ្នកមានសំណាងម្នាក់ទៀតហើយ ដោយ​ត្រូវរង្វាន់៥០លានរៀលពី ស្រាបៀរ កម្ពុជា ​គ្រាដែលអ្នក​ស្រី​ និង​ក្រុមគ្រួសារបានពិសាស្រាបៀរ​នេះ​ជុំ​បងប្អូនពីរ​បី​នាក់​ កាលពីរាត្រីថ្ងៃទី​៧​ ឧសភា ​កន្លងទៅថ្មីៗនេះ។

អ្នកស្រីបានឱ្យដឹងថា៖ «ខ្ញុំបានទិញ ស្រាបៀរ កម្ពុជា ១កេសកន្លះមកហូប​​ជុំ​គ្នា។ ដល់​ម៉ោងប្រហែល​១០យប់ក៏គិតថាល្មម​ឈប់ រួច​ក៏​គាស់កំប៉ុងចុងក្រោយផ្តាច់ ក៏ស្រាប់តែឃើញលេខដាក់ថា​៥០។ ដំបូងស្មានថា ៥០ដុល្លារ ប៉ុន្តែធ្លាប់តែដឹងថា ស្រាបៀរ កម្ពុជា មិនដែលដាក់លុយដុល្លារទេ​ ក៏ផ្ទៀងអ៊ុតមើលម្តងទៀត​បានច្បាស់ថា ការពិតគឺ ៥០លានរៀលសោះ»។

អ្នកស្រីនឹងយកទឹកប្រាក់នេះទៅផ្គត់ផ្គង់ថ្លៃធ្វើផ្ទះថ្មីឱ្យរួចរាល់ជាស្ថាពរ ព្រោះរាល់ថ្ងៃនេះផ្ទះគាត់បានសាងសង់រួច៥០ភាគរយហើយ ហើយក៏ពិបាកចិត្តខ្លាំងដែរ​ថា​នឹង​រក​ប្រាក់​បន្ថែម​ពី​ណា​មក​ធ្វើ​​វា​បង្ហើយ៕