BREAKING NEWS
Search

គន្លឹះ​​​​គ្រប់គ្រង​លុយ​ ៦ យ៉ាង​​​​ធ្វើ​​ឲ្យ​សេដ្ឋីៗ​​កាន់​តែ​មាន​​ខ្លាំង

ទម្លាប់​​​​គ្រប់​គ្រង​លុយរបស់មនុស្សអាចធ្វើឲ្យពួកគេក្លាយជាអ្នកមាន ឬធ្លាក់ខ្លួនក្របាន។ តើអ្នកមានធ្លាប់ឆ្ងល់ទេថា ​​ហេតុអ្វីបានជាសេដ្ឋីអាចចាត់ចែង​​ចំណូល​​​​​​ឲ្យមាន​ច្រើន​ជាង​ចំណាយ?

ទី​​នេះ​​​ ជា​របៀបគ្រប់​គ្រង​លុយ​​របស់​បណ្ដា​អ្នកមាន​​​ជុំ​វិញ​ពិភព​លោកដែលធ្វើឲ្យពួកគេរឹតតែមានទ្រព្យទ្វេរ៖​​​​

១. ​​មាន​ប្រភព​​ចំណូល​​ច្រើន

បណ្ដា​​អ្នក​​មាន​ទ្រព្យ​​សម្បត្តិស្ដុកស្ដម្ភ មិនរំពឹងប្រភពចំណូល​គោលតែមួយប៉ុណ្ណោះទេ ពួកគេតែង​តែ​សម្លឹង​​មើល​​​ផ្លូវ​​​ផ្សេង​ទៀត​​​​ដើម្បី​រក​ចំណូល​​​​ឲ្យ​កើន​ទ្វេរឡើង។ អ្វីដែលពួកគេ​​​​គិត​គឺធ្វើយ៉ាងណាឲ្យ​​​​ចំណូលចូលមានច្រើនច្រក ព្រោះពួកគេគិតថាចំណូល​​ធំ​​ អាចមាន​ថ្ងៃ​​​​​​ធ្លាក់​ចុះ។

២. រៀប​​ចំ​​​​ប្រាក់​​​ទុក​សម្រាប់​​​​អាសន្ន

​ពួកអ្នកមានៗ តែងត្រៀមប្រាក់សម្រាប់​​ពេលជួប​វិបត្តិរួមមាន ​បាត់​បង់​ការងារ​ ការឈឺថ្កាត់ ​ឬ​​​​សមាជិក​គ្រួសារ​​​ស្លាប់។ ​ជំនួស​​​ឲ្យ​ការ​​​ខ្ចី​ប្រាក់​អ្នកដទៃ ​ពួក​គេ​បាន​សន្សំលុយ​ទុក​​​​​ជាស្រេច​​ចំពោះ​​បញ្ហា​​អសកម្ម​​ដែលអាចនឹងកើតមានឡើង។

៣. តាម​ដាន​​ការ​ចំណាយ

ក្រុមអ្នកមានទ្រព្យហូរហៀរ តែងតែតាមដានការ​​ចំណាយ​​​ប្រចាំ​ថ្ងៃ ​ប្រចាំ​ខែ ​និង​​ប្រចាំ​​ឆ្នាំ​របស់​ខ្លួនជានិច្ច។ មនុស្សធម្មតាអាចយល់ថា ពួកគេគំរិះ ពិបាកចេញលុយពីហោប៉ៅ ប៉ុន្តែការចំណាយមិនខ្ជះខ្ជាយ និងការធ្វើ​បញ្ជី​​​​​​​រៀប​រាប់​ការចាយវាយ​​បាននាំឲ្យពួកគេជោគជ័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

៤. ​​​​​​​​ចេះបែងចែករវាងការ​ចង់​បាន និង​តម្រូវការ​

មុន​​នឹង​​ទិញ​​អ្វី​​មួយ​​​​​ ​​ពួក​អ្នកមាន​តែង​តែ​​គិតបានហ្មត់ចត់ ​​​វែង​ឆ្ងាយ​ គិត​​ពី​ផល​ប្រយោជន៍​ជា​ធំ​ ​ដោយ​​ធ្វើ​​យ៉ាង​ណា​​ឲ្យ​ចំណាយ​អស់​តិច​​បំផុត។ ក្រុម​មហាសេដ្ឋី​​​​​​ដឹង​​ច្បាស់​​ណាស់​​​​រវាង​​​​​​អ្វី​​ខ្លួន​ចង់​បាន ​និង​​​អ្វី​ជា​​​តម្រូវ​ការ​​ចាំបាច់​។ ​ ​​​ពួកគេកម្រ​ទិញ​​​សម្ភារៈ​​ប្រណីត​ថ្លៃ​ៗ​ ប៉ុន្តែ​​​​​ខំរកវិធីបង្កើន​​​​​ទ្រព្យ​​​សម្បត្តិ​​​តាម​រយៈ​​ការ​ពង្រីក​​ជំនួញ​។

៥. ​វិនិយោគ​​តែ​អ្វី​​ដែល​ខ្លួន​ស្គាល់​ច្បាស់​​ និង​ទុក​ចិត្ត​​

សេដ្ឋីៗតែង​​តែ​​​​ផ្ដល់​​ដំបូន្មាន​​​​​​​ថា​​​ ​វិនិយោគ​​​អ្វី​​ក៏ដោយ ត្រូវវិនិយោគតែលើអ្វីដែល​​ខ្លួន​ស្គាល់​ច្បាស់ប៉ុណ្ណោះ ​ព្រោះ​ពួកគេអាច​ដឹង​​ពី​​​​ការ​បង្កើត​ចំណូល ​និង​​ប្រាក់​ចំណេញ ថែម​ទាំង​​បង្ការ​​ហានិភ័យចាញ់បោក​ និងបញ្ហាផ្សេងទៀតទាប។

៦. ​បង្រៀន​​ខ្លួនឯង​

មានសេដ្ឋីៗច្រើនរូបណាស់នៅលើលោកដែលមិនបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅមហាវិទ្យាល័យ ប៉ុន្តែពួក​គេតែងតែ​​​​​​​បង្រៀន​​ខ្លួន​ឯងដោយ​យក​សៀវភៅ​ធ្វើ​ជា​គ្រូ។ មនុស្សជោគជ័យគ្រប់រូបមិនដែលចោលទម្លាប់អានសៀវភៅនោះទេ ជាពិសេសពួកគេរៀនអ្វីដែលថ្មីៗជានិច្ច ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack

ចុចអាន៖ ទម្លាប់​មនុស្ស​ជោគជ័យ ​ដែល​តែង​ធ្វើ​ខុស​ពី​មនុស្ស​ធម្មតា​ផ្សេង​ទៀត

ចុចអាន៖ ចង់មានបានដូចគេ អនុវត្តគន្លឹះ ៥ យ៉ាងនេះដើម្បីមានទ្រព្យចាយមិនខ្វះ