BREAKING NEWS
Search

នៅ​ផ្ទះទេ​ ប៉ុន្តែ​អាចនាំ​​សំណាង​៥លានរៀលពីទឹកក្រូចអាយស៍កូឡា IZE Cola ជូន​គ្រួសារ

សិស្សថ្នាក់ទី១០នៃវិទ្យាល័យពន្លកខ្មែរ យុវតី អ៊ឹង ស្រីម៉ុច ជាអ្នកមានសំណាងទីពីរ ដែលបើកគម្របទឹកក្រូចអាយស៍កូឡា IZE Cola ដប​ឈ្នះបានទឹកប្រាក់ធំ ៥ លានរៀល កាលពីថ្ងៃទី​១៣ ខែ ឧសភាកន្លងទៅ។

យុវតី​​នៅ​​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរូបនេះ បានឱ្យដឹងថា៖ «ជានិច្ចកាលខ្ញុំញុំាទឹកក្រូចអាយស៍កូឡា IZE Cola ១​ដប​ទៅ​២​ដប ជារៀងរាល់ថ្ងៃ ហើយថ្ងៃត្រូវ​រង្វាន់​ ខ្ញុំទិញតែមួយដបគត់។ ដល់តែបើកគម្រប​ភ្លាមឃើញដាក់ថា​៥​លានរៀល ខ្ញុំដំបូងមិនជឿនឹងភ្នែកខ្លួនឯងដែរ ទើបខំហៅប៉ាមកជួយមើល ដល់តែច្បាស់ថាត្រូវ​រង្វាន់​មែន បានអរសឹងស្រក់ទឹកភ្នែក»។

ក្នុងវ័យ​១៦​ឆ្នាំ ស្រីម៉ុច មិនមានរបស់​ដែលជាទីប្រាថ្នាជាក់ច្បាស់អ្វីឡើយ ដូច្នេះ​នាងនឹងប្រគល់ទឹកប្រាក់ត្រូវ​រង្វាន់​នោះជាង​ពាក់​កណ្តាល​ដល់ឳពុកម្តាយ គ្រាន់នឹងផ្គត់ផ្គង់ជីវភាព ហើយសល់​ប៉ុន្មាន នាង​​នឹងទុកទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាពិសេសសម្ភារៈសិក្សា ពេលដែលក្រសួងអនុញ្ញាតឱ្យចូលរៀនជាធម្មតាវិញ។

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ស្មាតហ្វូន ទឹកប្រាក់សុទ្ឋ ៥​ លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង អាយស៍ជាច្រើនរយរង្វាន់ផងដែរ ៕ ​