BREAKING NEWS
Search

បន្ទាន់!! ព្រះមហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​លើកលែងទោស​ លោក​ស៊ុត​​ឌី​ណា​

ភ្នំពេញ​ ៖​ លោក​គុជ ​គឹម​ឡុង ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា ​លោក​ស៊ុត​ឌី​ណា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ត្រូវបាន​ព្រះមហាក្សត្រ​​សម្រេច​លើកលែងទោស​ហើយ​ត្រូវ​បាន​សាលាដំបូង​អនុវត្ត​ព្រះរាជ​ក្រិត​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃទី​១៥​ឧសភា​ឆ្នាំ​២០២០​នេះ។

លោក​គុជ​ គឹម​ឡុង​ បាន​បញ្ជាក់​ថា តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៦ ​បានសម្រេច​ផ្ដន្ទាទោស​លោក​ស៊ុត​ ឌី​ណា​ ដាក់​ពន្ធនាគារ​៥​ឆ្នាំ​និង​ពិន័យ​លុយ​ចំនួន​១០​លាន​រៀល ​ពី​បទ​រំលោភ​អំណាច​និង​បទ​កេង​យក​ផល​ប្រ​យោជន៍​ខុសច្បាប់។

លោក​ ​ស៊ុត​ ​ឌី​ណា​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា​ ឆ្នាំ២០១៦​។​ ៣​ថ្ងៃ​ក្រោយ​ពី​អង្គភាព​នេះ ​ឃាត់​ខ្លួន​ លោក​ស៊ុត ​ឌី​ណា​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ គឺ​នៅ​ថ្ងៃ​ទី​៧ ​ខែ​មេសា។

​​​​​​​ការ​ឃាត់​ខ្លួន​នេះ​ ក្រោយ​ពី​លោក​បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រមាណ​២​ឆ្នាំ​។

លោក​ស៊ុត​ ឌី​ណា ​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ចំនួន​២​បទល្មើស ​គឺ​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់​ តាម​មាត្រា​៥៩៧​និង​៥៩៨​នៃ​ក្រមព្រហ្មទណ្ឌ​និង​បទ​រំលោភ​អំណាច​មាន​ប្រសិទ្ធភាព​តាម​មាត្រា​៣៥​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ពាក់ព័ន្ធ​ការ​កិប​កេង​ប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​នៅក្នុង​អំឡុង​កាន់អំណាច​ជា​ឯកអគ្គរាជទូត៕
មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114