BREAKING NEWS
Search

ធនាគារកាណាឌីយ៉ា សាខាកោះពេជ្រ ជា​សាខា​ទី​៦១​ ប្រកប​ដោយ​ឧត្តមភាពបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះតទៅ

(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា ក.អ គឺជាធនាគារដ៏ធំជាងគេគិត​លើ​តារាង​តុល្យការ (ទ្រព្យ​សកម្ម, ទំហំ​កម្ចី និងប្រាក់​បញ្ញើ) នៅ​ប្រទេស​កម្ពុជា ​និងបានបើកដំណើរការអស់រយៈពេល ២៩ឆ្នាំមកហើយ ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ធនាគារ​កាណាឌីយ៉ា​បានបើកដំណើរការជាផ្លូវការសាខាទី៦១ របស់​ខ្លួន​នៅទីក្រុង​កោះពេជ្រ។

សាខាកោះពេជ្រ មានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន ប្រាក់បញ្ញើ (ជាប្រាក់​ដុល្លារអាមេរិក, ប្រាក់​រៀល និង​ប្រាក់​យាន់​ចិន) ឥណទាន (ឥណទាន​ផ្ទះ, ឥណទាន​យានយន្ត ឥណទាន​ផ្ទាល់​ខ្លួន) និង​ឥណទានសម្រាប់​សហគ្រាស​ខ្នាត​តូច​-មធ្យម, ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/លិខិតធានា សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវា​បង់​ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ ម៉ាស៊ីនដក-ដាក់ប្រាក់ដំណើរការ២៤ម៉ោង/១សប្តាហ៍ និង​សេវាកម្មផ្សេងៗជាច្រើនទៀត។

ដើម្បីអបអរសាទរការបើកដំណើរការជាផ្លូវការ សាខាកោះពេជ្រ ដែលប្រារព្ធឡើងនៅថ្ងៃទី១៨   ខែឧសភា ឆ្នាំ២០២០ សាខាកោះពេជ្រ មានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ និងរង្វាន់លើកទឹកចិត្តជាច្រើនជូនអតិថិជនដែលបានអញ្ជើញមកធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយយើងខ្ញុំ។

ធនាគារកាណាឌីយ៉ា ក.អ សាខាកោះពេជ្រយើងខ្ញុំ សូមស្វាគមន៍ក្រុមហ៊ុន និងអតិថិជនមកពីគ្រប់មជ្ឈដ្ឋាន​ចំពោះការអញ្ជើញមកកាន់សាខាថ្មីបំផុតរបស់យើងខ្ញុំ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ និងដើម្បីសួរនាំព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនងមកកាន់លេខ៖ ០៧១ ៦៦៤៦ ៣៣៣/ ០៧១ ២៧៦១ ៣៣៣៕

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ​