BREAKING NEWS
Search

គន្លឹះ​ទាំង ៦ ​ក្លាយ​អ្នក​និពន្ធ​ឆ្នើម​​លក់​សៀវភៅ​ដាច់ ​គេ​ស្គាល់​ច្រើន

​គន្លឹះ​ខ្លះ​ៗ​ ដើម្បី​ជាទុន​ក្នុង​ការ​សរសេរ​សៀវភៅ​មួយក្បាល ​ឲ្យ​ចេញ​ជា​រូបរាងគឺ​មិន​ងាយ​ស្រួល​ឡើយ វា​ត្រូវ​ការ​ពេលវេលា​ តិចនិក​ និង​សិល្ប៍​វិធី ​រួម​ទាំង​អារម្មណ៍​របស់​អ្នក​សរសេ រ​ចូល​ទៅ​ក្នុង​សាច់រឿង​មួយ​នោះ។

អាន​គន្លឹះ​ទាំង ៦ យ៉ាង​នេះ​អាចជួយបានច្រើន​ដើម្បី​ក្លាយ​ជា​ជា​អ្នក​និពន្ធ​ឆ្នើម​ម្នាក់ ​៖

១. តែងតែ​កាន់​សៀវភៅ​កត់ត្រា​តាម​ខ្លួន

យក​សៀវភៅ​កត់ត្រា​តាម​ទៅ​គ្រប់​ទីកន្លែង ហើយ​កត់ត្រា​នូវ​គ្រប់យ៉ាង​ដែល​ចងចាំ​ក្នុង​ចិត្ត ទោះបី​ជា​វា​មិន​ទាក់ទង​នៅ​ពេល​នោះ​ក៏​ដោយ។ អ្នក​អាច​សរសេរ​​គំនិត ​ឬ​ការ​សន្ទនា​ដែល​កន្លង​ផុត​ទៅ​ចូល​ក្នុង​សៀវភៅ​កត់ត្រា។

ចូល​ទៅ​ក្នុង​ទម្លាប់​នៃ​ជីវិត​ជា​អ្នក​និពន្ធ​ ហើយ​សរសេរ​វា​ចូល​ទាំងអស់។ កុំ​បារម្ភ​ថា​ វា​នឹង​ទៅ​ជា​យ៉ាងណា​ គ្រាន់​តែ​សរសេរ​វា​ ​ឲ្យ​ជា​ទម្លាប់។

២. គិតហើយចាប់ផ្តើម​

ចាប់ផ្ដើម​មើល​ឃើញ​ពិភពលោក​តាម​របៀប ដែលយើង​គិត​និងបង្រៀន​ខ្លួន​ឯងឱ្យ​ចាប់​យក​សារធាតុ​​មួយ​​តូច ​មកចាប់ផ្តើម​សរសេរបង្កើតក្តី ​រីករាយ​ជាមួយការងារនោះ  ​និង​មើល​ឃើញ​ពី​សក្ដានុពលនៃការទាកទាញអ្នកអាន​សិន​ទើបយើងមាន​ទឹកចិត្ត​បន្តជានិច្ច​ព្រោះការងារនេះ​ហត់ចិត្ត​និងទាមទារការព្យាយាម។

​នឹក​ឃើញ​គំនិត​ថ្មីៗ​ជានិច្ច ក្នុងនាមជាអ្នកនិពន្ធ ប្រើការ​អាន​ គឺ​ចាំបាច់​ណាស់ មិនថាជាសៀវភៅប្រភេទអ្វី របស់អ្នកនិពន្ធម្នាក់ណាឡើយ យើងនឹង​មានគំនិតច្រើនឡើងៗ។

៣. សរសេរ​សៀវភៅ​ដែលយើង​ចង់​អានជាមុនសិន

មនុស្ស​ច្រើន​តែ​គិត​ថា ​ពួកគេ​គួរ​តែ​សរសេរ​ដើម្បី​ផ្គាប់​ចិត្ត​អ្នកណា​ម្នាក់ ​មិន​ថា​ដើម្បី​ផ្គាប់ចិត្ត​ទស្សនិកជន​ ឬ​អ្នក​រិះគន់​ ឬ​អ្នកអាន។ សភាវគតិ​ តែងតែ​និយាយ​ថា ​អ្នក​មិន​អាច​ទស្សន៍ទាយចិត្តរបស់​អ្នក​ដទៃ​បាន​ទេ។

អ្វី​ដែល​អាច​ធ្វើ​បាន ​គឺ​គិត​ថា​ ប្រសិន​បើ​អ្នក​ជា​អ្នក​អាន​ តើ​អ្នក​ចង់​អាន​អ្វី? វិធី​មួយ​ដើម្បី​សញ្ជឹង​គិត​ នោះ​គឺ​ចូល​ទៅ​ក្នុង​ហាង​មួយ​ ហើយ​ស្រមៃ​មើល​ថា តើ​សៀវភៅ​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ចង់​ចាប់​យក​វា​ចេញ​ពី​ធ្នើរមុនគេ។

ប្រសិន​បើ​អ្នក​ចាប់​យក​វា​ចេញ​ពី​ធ្នើរ​ ហើយ​រំភើប​ក្នុង​ការ​អាន​វា ។ បន្ទាប់​មក​មនុស្ស​ផ្សេង​ទៀត​ ក៏​អាច​មាន​អារម្មណ៍​ដូចជា​អ្នក​ដែរ។

៤. ស្វែង​រកលក្ខណៈពិសេស​របស់ខ្លួន

រឿង​មួយ​ដែល​ពិបាក​បំផុត​ក្នុង​នាម​ជា​អ្នក​និពន្ធ ​គឺ​ការ​ស្វែង​រក​«ភាពជា​ខ្លួនឯង»។ កុំ​អង្គុយ​នៅស្ងៀមក្នុងបន្ទប់ ​ទី​នោះ​ដោយ​គិត​ថា ​តើ​គួរ​សរសេរ​ប្រភេទ​អ្វី សម្តី ច​រតិបែបណា​ផ្ទុយ​ទៅ​វិញ​ ចាប់ផ្ដើម​ដោយ​គិត​ថា រឿងខុសពីអ្នកដទៃត្រង់ណា។​ ជាទូទៅ​គួរ​​រង់ចាំ​ឱ្យ​មនុស្ស​ផ្សេង​ទៀត​«អ្នកអាន​»មករកលក្ខណៈពិសេសឱ្យយើង​វិញតែយើងត្រូវដឹងដែរថា យើងចង់បានើលក្ខណៈពិសេសបែបណា ។

ត្រូវហើយ​ វា​​ពិបាក!បើមិនអីចឹងអ្នកនិពន្ធល្បីគ្រប់គ្នាហើយ!

​តែ​ត្រូវ​តែ​ជម្នះ​ បើ​អ្នក​តាំង​ចិត្ត​ថា​ នឹងកាន់​ស្លាបប៉ាកកា លើវិថីមួយនេះ។

៥. រៀបចំ​​គ្រោង​ឆ្អឹង

ដំណាក់កាល​នៃ​ការ​ធ្វើ​ផែនការ​ ឬ​គ្រោង​ឆ្អឹង​រឿង​នៃ​សៀវភៅ​ គឺ​ចាំ​បាច់​ណាស់​ ហើយ​វា​ត្រូវ​ការ​ពេល​ច្រើន​ខែ។ ពេលមាន​ផែនការ​ ឬគ្រោងឆ្អឹងច្បាស់លាស់ ការចាប់ផ្ដើម​សរសេរ​សៀវភៅ​នៅ​ក្នុង​ការិយាល័យ ​ឬ​អង្គុយ​នៅ​ក្នុង​ហាង​កាហ្វេ​ នៅទីណាក៏ដោយក៏មិនលំបាកអ្វី។

ការ​ពិត​គឺ​ថា ​អ្នក​និពន្ធអាច​រៀបចំ​ផែនការ​​ ឬ​គ្រោង​ឆ្អឹង​រឿង​នៃ​សៀវភៅ​រខ្លួន​បាន ​ប៉ុន្តែ​ក្នុង​កំឡុង​ពេល​ខ្លះ​ សាច់​រឿង​អាច​នឹង​ផ្លាស់ប្ដូរ​ ប៉ុន្តែ​​របៀប​ និង​ការ​តាក់តែង​ គឺ​នៅ​ដដែល៕

ចុចអាន៖អាយុ​គ្រាន់​តែ​ជា​តួលេខ​មិនមែនជាកត្តាកំណត់ជោគជ័យឬបរាជ័យបានឡើយ

ចុចអាន៖ហេតុអ្វីត្រូវប្រុងប្រយ័ត្នមុនទទួលបុគ្គលិក​ដែលធ្លាប់បម្រើការឯក្រុមហ៊ុនដែលមានវប្បធម៌មិនល្អ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ