BREAKING NEWS
Search

អត្ថាធិប្បាយ៖ វីរុសនៅគម្រាម មនុស្ស​ត្រូវផ្លាស់ប្តូររបៀបរស់នៅជាចាំំបាច់!

សាយពេជ្រ ថ្ងៃទី២០ខែឧសភាឆ្នាំ២០២០ វេលាម៉ោង​១៤រសៀល។

ខ្ញុំនៅតែមាន​សុបិនល្អជារៀងរាល់យប់ជុំវិញជំងឺរាតត្បាត។ ជាការពិត​សុបិន​ជាលទ្ធផល​នៃការបារម្ភហួសហេតុពីថ្ងៃ ។ វាមិនចម្លែកទេ​ដែលគ្រប់គ្នាស្ត្រេស ព្រោះ​យើងកំពុងរស់នៅក្នុងសង្គមដែលមនុស្សមានការសង្ស័យគ្នាទៅវិញទៅមក ហើយឥឡូវនេះ ត្រូវបដិសេធពី ភាពកក់ក្តៅនៃការប៉ះពាល់គ្នាទៀតពីព្រោះយើងមិនអាចញែកចេញ​ឱ្យ​ប្រាកដថា នរណាមាន​វីរុសកូវីដក្នុងខ្លួន​នោះទេ។

មនុស្ស​នៅទូទាំងពិភពលោកនៅតែបន្ត​បង្ខំ​​រស់នៅជាមួយនឹង​មេរោគCOVID-១៩ ដែលឥឡូវនេះ ការ​លុកលុយរលកទីពីរ​ទើបនឹង​ចាប់ផ្តើមកម្រើក ។

បន្ថែម​ពីលើសោកនាដកម្មដែលបណ្តាលឱ្យមានមនុស្សស្លាប់រាប់មិនអស់ វីរុសដ៍សាហាវ និងពេញដោយល្បិចកលកំពុងធ្វើឱ្យអ្នកវិទ្យាសាស្ត្រត្រូវឈឺក្បាលនឹងភាពបត់បែន​របស់វា​រហូត​ដល់នាយករដ្ឋមន្ត្រី​អង់គ្លេស​​ បូរីស​ ចនសុន បាននិយាយស្រេចហើយថា សង្គមត្រូវ​ទទួលយកការពិត​ដែលថា វ៉ាក់សាំង​ប្រហែលជាមិនងាយមានទេ។

ការ​ផ្លាស់ប្តូររបៀបរស់នៅនិងបង្កើតមធ្យោបាយការពារខ្លួនតាមរបៀបជាច្រើន ជាអ្វី​ដែលគ្រប់គ្នា​ត្រូវគិត​ជាជាងចំណាយពេល​មកទទូចរង់ចាំវ៉ាក់សាំង។

ជោគជ័យ​ដ៏អស្ចារ្ស​របស់​ក្រុមហ៊ុន Moderna

ម្សិលមិញ ក្រុមហ៊ុន​អាមេរិកមួយនេះ បានប្រកាស​ឡើងពីការ​ផលិតអង្គបដិប្រាណប្រឆាំងនឹងមេរោគឆ្លងជោគជ័យហើយ។ គេបាននាំមកនូវក្តីរីករាយ​ទូទំាងពីភពលោក​ចំណែក​ទីផ្សារហ៊ុននានា​បានហក់ឡើងមកវិញភា្លមៗ។

វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់ពួកគេ​ត្រូវបានពិសោធក្នុងខ្លួនក្រុមអ្នកស្ម័គ្រចិត្តមួយ​ក្រុម​តូច កាលពីខែមេសា​ ហើយ​ទិន្នន័យម្សិលមិញ​បង្ហាញថា ឈាម អ្នកចូលរួមទាំង៨បានផលិតអង្គបដិប្រាណប្រឆាំងនឹងវីរុសដោយ​ជោគជ័យ (ភាពស៊ាំ)។

វ៉ាក់សាំងកូវីដនៅក្រុមហ៊ុន Moderna គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងជាង ១០០ ទៀត ដែលកំពុងត្រូវបានបង្កើតឡើង និងធ្វើតេស្ត ដើម្បីការពារប្រឆាំងនឹងមេរោគឆ្លងថ្មី។

WHOនិយាយថា​នេះជាដំណឹងល្អ​ហើយគេរង់ចាំ​យ៉ាងអន្ទះសារនូវលទ្ធផល​ធ្វើតេស្តទ្រង់ទ្រាយធំ​ដែលនឹង​ចាក់ទៅលើមនុស្ស​រាប់ពាន់នាក់ទៀត ។​​

ពិភពលោកកំពុងធ្វើសង្រ្គាមជាមួយសត្រូវដ៏សាហាវនិងវាងវៃ

ដោយមិនធ្លាប់មានពីមុនមក សង្រ្គាមលោកឥឡូវនេះ គឺកំពុង​កើតឡើង​ជាមួយសត្រូវជាវីរុសដ៏ឆ្លាត ដែលអាចនឹងត្រូវការវ៉ាក់សំាង​ច្រើនដំណាក់កាល ហើយនឹងតាមដានវាជាប់ជានិច្ច​ផង។​សភាពបត់បែនដ៏គ្រោះថ្នាក់របស់វាបានបង្កើតភាព​អាម៉ាស់ឱ្យ​សហរដ្ឋអាមេរិកដែល​បានបរាជ័យក្នុងការទប់ទល់នឹងភាពរាលដាល។ វារីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោកនិងវាយប្រហារប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនហើយ​ អ្វីដែលគួរឱ្យខ្លាចនោះគឺយើងមិនដែលដឹងថាអ្នកដែលអាចបញ្ជូន​វាមកឱ្យយើងនោះគឺជានរណាទៅ។

ពិតណាស់វានឹងដណ្តើមកាន់កាប់ទីក្រុងមួយ ប្រទេសមួយ និងពិភពលោកមួយ​បាន​ដោយស្ងៀមស្ងាត់ខណៈពេលដែលគ្មាននរណាម្នាក់ដឹងថា ពេលណាតាមរយៈអ្នកណាឡើយ។ នេះបង្ហាញថា​វានៅគ្រោះថ្នាក់ខ្លាំង​ដែល អភិបាលខេត្តក្រុង រដ្ឋាភិបាលនិងប្រទេសនិមួយៗ ត្រូវប្រុងជើងការ។

ឧស្សាហកម្មដួលរលំកម្មកររាប់លាននាក់បាត់បង់ការងារ

កូវីដអាចកើតលើមនុស្ស​គ្រប់គ្នា ស្លាប់ដូចគ្នា វាវាយប្រហារមិនរើសអ្នកមានក្រ តែ​សម្រាប់បរិបទសេដ្ឋកិច្ច វារុញ​អ្នកក្រ​ឱ្យទ័លច្រក អ្នកមធ្យមឱ្យធ្លាក់ក្រ រីឯអ្នកមាននៅដដែល ឬរឹតតែមាន​ប្រសិនបើគេឆ្លៀតឱកាស​។

ដូច្នេះហើយ​ ពាក្យមួយដែលនៅតែប្រើត្រូវនៅគ្រប់ជំនាន់ គឺ​អ្នក្រកតែងតែងាយរងគ្រោះមុនជានិច្ច ច​ហេតុនេះ​អ្នកក្រខ្លួនឯង ​ដែលត្រូវបន្ថែម​សា្មរតីប្រុងប្រយ័ត្ន លក់គ្រប់ទម្រង់នៃរបៀបរស់នៅ​ មិនថា​អនាម័យ ការគិត ការឱ្យអទិភាព​និង​ការយល់ព្រមផ្លាស់ប្តូរ។

ព្រមរក្សាចម្ងាយទេ? ព្រមអនាម័យ​លាងដៃជានិច្ច​ដែរ? ព្រមពិចារណាមុនដាក់អ្វីមួយ​ទៅក្នុងមាត់?

សាយ ពេជ្រ

តើយើងអាចលុបបំបាត់កូវីដ-១៩ ចេញពីពិភពលោកបានទេ?