BREAKING NEWS
Search

ខ្សែការពារ Newcastle United រិះគន់ខ្លាំងៗលើផែនការបើកដំណើរការលីគបាល់ទាត់អង់គ្លេស

ខ្សែការពារ Danny Rose របស់ក្រុម Newcastle United បានលើកឡើងថា កីឡាករក្នុងក្របខ័ណ្ឌ Premier League កំពុងត្រូវបានគេចាត់ទុកដូចជា កណ្តុរក្នុងមន្ទីរពិសោធ ទម្រាំ អនុញ្ញាតឲ្យត្រលប់ទៅហ្វឹកហាត់ជាក្រុមតូចៗវិញនៅសប្តាហ៍នេះ។

កីឡាករសញ្ជាតិអង់គ្លេស ខ្ចីជើងពីក្រុមមាន់ខ្នាយមាស Tottenham Hotspur រូបនេះ បានក្លាយជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះផែនការរបស់លីគ ក្នុងការចាប់ផ្តើមរដូវកាលឡើងវិញ ក្រោយបានផ្អាកចាប់តាំងពីពាក់កណ្តាលខែមីនា ដោយសារជំងឺរាតត្បាតកូវីដ ១៩។

អ្នកនាំពាក្យលីគបាល់ទាត់អង់គ្លេស បាននិយាយថា មនុស្សចំនួន ៦នាក់ មកពីក្លឹបចំនួន ៣ ផ្សេងគ្នា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩។

ជាមួយគ្នានេះ ក្លិបបាល់ទាត់លីគកំពូល Watford បានបញ្ជាក់ថា កីឡាករ និងមន្ត្រីក្នុងក្លិបរបស់ខ្លួនសរុប ៣នាក់ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ខណៈជំនួយការគ្រូបង្វឹក លោក Ian Woan ក៏ស្ថិតក្នុងចំណោមអ្នកមានផ្ទុកនោះ។

លើ Page ហ្វេសបុករបស់ Danny Rose ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះ លើកឡើងថា “ត្រលប់ទៅទាត់បាល់វិញ ដូចជាពួកយើងព្រមធ្វើជាជ្រូក ឬកណ្តុរមន្ទីរពិសោធន៍។ តើវាសមនឹងប្រថុយសុខភាពរបស់ខ្ញុំ សម្រាប់ការកម្សាន្តរបស់មនុស្សម្នាដែរទេ?”៕

ប្រែសម្រួល៖ សុភា
ប្រភព៖ METRO

អត្ថបទពាក់ព័ន្ធ៖