BREAKING NEWS
Search

ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ បង្កើត​សកម្មភាព​សាមញ្ញ​ចំនួន ៣ ​នេះនឹងនាំលទ្ធផលស្មានមិនដល់

នៅ​ក្នុង​ឆ្នាំ​នេះ ​ជុំវិញ​ពិភពលោក​ជួប​នៅ​វិបត្តិ​ជំងឺ​រាតត្បាត​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ យើង​ក៏​មិន​ត្រូវ​ភ្លេច​រៀបចំ​សកម្មភាព​ខ្លះ​ៗ​ សម្រាប់​ឆ្នាំ​នេះ​ដែរ។

នេះ​ជា​ការ​ល្អ​បំផុត​ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ នូវ​អ្វី​ដែល​យើង​ចង់​កែលំអ​ ឬ​សម្រេច​គោលដៅ​ទៅ​ថ្ងៃ​អនាគត។

អាន​អត្ថបទ​ នឹង​ដឹង​ពី​សកម្មភាព​សាមញ្ញ​ ចំនួន​បី​ នោះ​មិន​ខាន ៖

១. ស្វែង​រក​គោលបំណង​ប្រចាំថ្ងៃ

តើ​យើងមាន​គោលបំណង​អ្វី​ សម្រាប់​ថ្ងៃនេះ? តើ​​នឹង​ធ្វើអ្វី​ដែល​ល្អ​ សម្រាប់​នរណា​ម្នាក់ ​?

មាន​គោលបំណង​ក្នុង​ជីវិត​ ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ត្រូវ​ការ​ រស់នៅនិង​មានអារម្មណ៍ជាមនុស្សមាន​​ប្រយោជន៍ ​បង្កើន​ទំនុក​ចិត្ត​ និង​កម្លាំងចិត្ត​ប្រចាំថ្ងៃ​ផង​ដែរ។

ដូច្នេះ​ តើ​អ្វី​ជា​គោលបំណង​ប្រចាំ​ថ្ងៃ​រ? ប្រហែល​ជា​នឹង​ដូចគ្នា​រាល់ថ្ងៃ ​ឬ​ខុស​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ឬ​ក៏​ប្រហែល​ជា​អ្នក​ជ្រើសរើសថ្ងៃមួយពិសេសធ្វើ​ច្រើន​ជាង​សព្វមួយដង ថ្ងៃខ្លះសម្រាកជាងរាល់ដង។ ទោះបី​ជា​អ្វី​ក៏​ដោយ ​ចូរ​ស្វែង​រក​និងបង្កើតគោលបំណង​ឥលូវ​នេះ។

២. គ្រប់គ្រង​ថ្ងៃ​និមួយៗឱ្យមានផ្លែផ្កា

ការ​គ្រប់គ្រង​បាន​មាន​ន័យ​ថា​ គោលដៅមាន ​បញ្ជី​ការងារ​ត្រូវ​ធ្វើ​ប្រចាំថ្ងៃមាន​។ ការ​រៀបចំ មិន​ថា​តូច​ឬ​ធំ ជួយ​ឱ្យងាយមើល​ឃើញ​វឌ្ឍនភាព ​និង​មាន​អារម្មណ៍​ថា​ជីវិត​​ស្ថិត​ក្នុង​ការ​គ្រប់គ្រង ​ ជា​ជាង​វិលវល់​ក្នុង​ភាព​មិន​ច្បាស់លាស់។

លើស​ពី​នេះ​ទៀត​ ​ការ​ត្រួត​ពិនិត្យ​រលទ្ធផល​ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃនិមួយៗ ​គឺ​នឹង​មាន​តែ​ភាព​រីករាយ ​ព្រោះអាច “មើល​ឃើញ”  នូវ​អ្វី​ដែល​​សម្រេចបាន​ក្នុង​ថ្ងៃ​នេះ។

៣. មាន​ភាព​វិជ្ជមាន

​ការ​ពិត​គោលដៅ​ភាគ​ច្រើន ​​មិន​ត្រូវ​តាម​ផែនការ។ ប៉ុន្តែ​បើ​​នៅ​តែ​មាន​ភាព​វិជ្ជមាន​និង​ស្វែង​រក​ដំណោះស្រាយ ​ជា​ជាង​ផ្ដោត​លើ​ឧបសគ្គ​ នោះ​ជីវិត​​នឹង​ប្រសើរ​ឡើង។

ពិត​ជា​គួរ​ឱ្យ​ធុញទ្រាន់​និង​ស្ត្រេស ​នៅ​ពេល​គ្រប់យ៉ាង​មិន​ដំណើរការតែមនុស្សសកម្មក្លៀវក្លាដឹងថា នឹង​ត្រូវ​ជ្រើសរើស​អ្វី​ដែល​ត្រូវ​ធ្វើ​ នៅ​ពេល​រឿង​នោះ​កើត​ឡើង។

​មាន​ទស្សនវិស័យ​វិជ្ជមាន​ច្រើនឡើងៗ​ក៏ជា​លទ្ធផលមួយធំនៃជីវិត។ បើពីមុនយើងជាមនុស្ស​គិត​ខ្លីៗ ឆេវឆាវ​ឆាប់ប្តូរ ឆាប់បាក់  ជំនួស​ឱ្យ​ការ​លះបង់ ចោលងាយៗ​​ពេលនេះ​យើងស្រាប់តែចេះ​រៀន​ពី​អ្វី​ដែល​ខុស ​និង​ធ្វើ​ផែនការ​ឬ​គំនិត​ថ្មី​ៗ​ ឱ្យ​គ្រប់យ៉ាង​​ដំណើរការ ​អាច​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ ​និង​កាន់​តែ​ពេញចិត្ត​ខ្លួនឯងថែមឡើង​ទៀតមិនខាន។

តោះ​ សាកល្បង​ទាំង​អស់​គ្នាក្នុងថ្ងៃនេះ!

ចុចអាន៖ការធ្វើសមាធិជួយយ៉ាងពិសេស​ដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ

ចុចអាន៖ថ្នាំទិព្វទំាងបីពេលក្រោកពីគេងមកភ្លាម

ប្រែសម្រួល៖ សាង ស្រីល័ក្ខ