BREAKING NEWS
Search

នគរបាល​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ​ជំនាញ​ស៊ី ម៉ាក់​ ចុះប្រមូល​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ចំនួន​០៧ គ្រាប់

កំពង់ឆ្នាំង ​៖ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៧​គ្រាប់​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​នឹង​មន្ត្រី​ស៊ីម៉ាក់​បាន​ចុះ​ធ្វើការ​ប្រមូល​យកមករ​ក្សា​ទុក​នៅ​មជ្ឈមណ្ឌល ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។

​ការប្រមូល​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​នៅ​ឃុំ​២​គឺ​ឃុំ​សែ​ប​និង​ឃុំ​ពា​នី​ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។

លោក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យដឹង​ថា​ មន្ត្រីនគរបាល​ស្រុក​របស់​លោក​បាន​ចុះ​សហការ​ជាម​ន្ត្រី​ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង ធ្វើការ​ប្រមូល​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ចំនួន​០៧ គ្រាប់ នៅក្នុង​០២​ឃុំ​ខាងលើ។

រួមមាន ១០៥ មី​លី​ម៉ែត្រ ចំនួន ១ គ្រាប់​, ៨១ មី​លី​ម៉ែត្រ ចំនួន ០៣ គ្រាប់​, ៦០ មី​លី​ម៉ែត្រ ចំនួន ១ គ្រាប់​, អឹម​៧៩ ចំនួន ០២ គ្រាប់ ផងដែរ។

មន្ត្រី​ស៊ី​ម៉ាក់​ខេត្តកំពង់ឆ្នាំង ​ដែល​បាន​ចុះ​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅពេល​ជួប​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សូមកុំ​ប៉ះពាល់ ហើយ​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​រាយការណ៍​បន្ត​មក​មជ្ឈមណ្ឌល​ស៊ីម៉ាក់​ដើម្បី​ចុះទៅ​យក​ឬ​ទៅ​កម្ទេចចោល​ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។

សូម​បញ្ជាក់​ផងដែរ​ថា ​នៅ​ខេត្តកំពង់ឆ្នាំង​កាលពី​អតីតកាល​គឺជា​សមរភូមិ​ប្រយុទ្ធ​កន្លងមក​ដែល​បាន​បន្សល់ទុក​នៅ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​ដី​ជាច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​។

​ដោយឡែក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ខាងលើ​ ត្រូវ​បាន​កងកម្លាំង​ស៊ីម៉ាក់​ខេត្តកំពង់ឆ្នាំង​នាំ​យក​មក​រក្សា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ីម៉ាក់​ខេត្តកំពង់ឆ្នាំង​៕
ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114