BREAKING NEWS
Search

ការ​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ក្នុងជីវិត​ដែលគ្រប់គ្នាគួរផ្លាស់ប្តូរ

ពិភពលោក​កំពុង​តែ​ទទួល​ឥទ្ធិពល​ពី​ជំងឺ​រាតត្បាត ​វា​មិន​ត្រឹម​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត ​តែ​មួយ​ប៉ុណ្ណោះ​ទេ ​តែ​វា​ក៏​បាន​ជះឥទ្ធិពល​ដល់​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​របស់​យើង​ផង​ដែរ។

ក្នុង​គ្រា​លំបាក​នេះ ​ប្រាក់​ពិត​ជា​សារៈសំខាន់​ណាស់ ​ដូច្នេះ​ហើយ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​ច្បាស់ មុន​ចង់​ទិញ​អ្វី​តាម​ចិត្ត។

ខាងក្រោម​នេះ​ គឺ​ការ​ចំណាយ​ឥត​ប្រយោជន៍ ​ទៅ​លើ​របស់​ដែល​មិន​ចាំបាច់​មួយ​ចំនួន ៖

១. ទិញឆ្នោត

ឆ្នោត​គឺ​ជា​ល្បែង​មួយ​ដែល​បំផ្លាញ​ប្រាក់​របស់​យើង ​វា​ឲ្យ​យើង​សប្បាយ​ តែ​ក៏​ជា​ល្បែង​ដែល​គ្រោះថ្នាក់។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ហាងឆេង​ពិតប្រាកដ​នៃ​ការ​ឈ្នះ​ ទល់​នឹង​ការ​ចំណាយ​សក្ដានុពល​នេះ​ គឺ​មិន​ច្បាស់លាស់​នោះ​ទេ។  វា​ជា​ការ​ចំណាយ​ឥត​ប្រយោជន៍​ និង​ខ្ជះខ្ជាយ​បំផុត​ក្នុង​កាលៈទេសៈ​នេះ។

២. កាស៊ីណូ​អនឡាញ​និង​ការ​ភ្នាល់

ការ​លេង​ល្បែង​ភ្នាល់​បាល់ ​ឬ​ល្បែង​ស៊ីសង​ផ្សេងៗ​ សុទ្ធតែ​ជា​ការ​បំផ្លាញ​ប្រាក់​ទាំងអស់។ យ៉ាង​ណា​មិញ ​អ្នក​ចូលចិត្ត​លេង​ល្បែង​ ហើយ​អាច​មាន​ឱកាស​ឈ្នះ​ធំ​ ប៉ុន្តែ​ផ្នែក​ហិរញ្ញវត្ថុ របស់​អ្នក ​អាច​នឹង​បាត់បង់​ទៅ​ដូចគ្នា។

ចង​ចាំ​ថា ​កាស៊ីណូ​គឺ​ជា​អាជីវកម្ម​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ គួរ​ឱ្យ​ស្អប់​ខ្ពើម​បំផុត។

៣. ចំណាយ​ការ​ធ្វើ​ដំណើរ​ថ្លៃៗ

ការ​ធ្វើដំណើរ ​ទោះបី​អន្តរជាតិ​ឬ​ក្នុង​ស្រុក​ក៏​ដោយ ​មាន​តម្លៃ​ថ្លៃ​ណាស់។ ដូចជា​ការ​ហោះហើរ​ កក់​សណ្ឋាគារ​ រថភ្លើង​ អាហារ​និង​ភេសជ្ជៈ ​រួម​ទាំង​ព្រឹត្តិការណ៍​នៃ​ការ​ទាក់ទាញ​ណាមួយ​ តាម​ប្រទេស​ដែល​អ្នក​ទៅ។ នេះ​គឺ​សុទ្ធ​តែ​ជា​អ្វី ​ដែល​អ្នក​ចំណាយ​ច្រើន​ជាង​គេ។

ដូច្នេះ​បើ​សិន​ជា​អ្នក​អាច​រៀប​ចំ​ផែនការ​ជាមុន ​និង​រៀប​ចំ​អ្វី​មួយ​ ដើម្បី​ទទួលទាន​នៅ​ផ្ទះ​អាច​ជួយ​អ្នក​សន្សំសំចៃ​ក្នុង​រយៈពេល​វែង ​ជា​​ពិសេស​បើ​អ្នក​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ញឹកញាប់។

៤. អាហារ​ពេល​ល្ងាច​តាម​ហាង​ទំនើប​ៗ

នៅ​តាម​ផ្សារ​ទំនើប​ ពោរពេញ​ទៅ​ដោយ​អាហារ​ដែល​បាន​រៀបចំ​រួច​ហើយ។ មនុស្ស​ជា​ច្រើន​បាន​ទិញ​របស់​អស់​នោះ​មាន​ស្រាប់​ព្រោះ​តែ​ខ្ជិល​ធ្វើ។

ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សន្សំ​ប្រាក់​ខ្លះ ​ដូចជា​ចូលខ្លួន​ទៅ​ក្នុង​ផ្ទះបាយ​ធ្វើ​ម្ហូប ​ជំនួស​ឲ្យ​ការ​ទិញ​អាហារ​ស្រាប់​ៗ​តាម​ហាងដែលលក់ទំនិញថ្លៃៗ។

៥. ថ្លៃ​សេវា​លើស​កំណត់​ផ្សេៗ

ថ្លៃ​សេវា​លើស​កំណត់​ផ្សេៗ​ដែល​មាន​ គឺ​កាត​ឥណទាន​ ថ្លៃ​ទូរទស្សន៍ ​អ៊ីនធឺណិត ​អគ្គិសនី ​និង​ទូរស័ព្ទ​ជាដើម។ មិនថា​សេវា​បែប​ណា​ឡើយ វា​សុទ្ធតែ​រួមចំណែក​ក្នុង​ការ​បំផ្លាញ​ប្រាក់​យើង​ដោយ​ឥត​ដឹង​ខ្លួន៕

ចុចអាន៖ ហេតុផល​ដែល​អ្នក​គួរ​ជ្រើសរើស ​ធ្វើ​តាម​ក្ដី​សុបិន​របស់​ខ្លួនឯង

ចុចអាន៖គន្លឹះសំខាន់ជារួម ៥ យ៉ាងដែលអ្នកធ្វើអាជីវកម្មប្រភេទណាក៏ត្រូវការចាំបាច់

ប្រែសម្រួល៖ សាង ស្រីល័ក្ខ