BREAKING NEWS
Search

សមាជិកសភាហ្វីលីពីនស្នើឱ្យមានគោលដៅយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Facebook, Youtube… ដើម្បីយកថវិកាប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា

សមាជិកសភាហ្វីលីពីនមួយរូបបានណែនាំអំពីសេចក្តីព្រាងច្បាប់មួយនៅក្នុងសភាដែលមានគោលបំណងយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Facebook, Google និង Youtube របស់ Alphabet , Netflix ហើយនិង Spotify ដើម្បីរៃអង្គាសថវិកាប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា។

សេចក្តីព្រាងច្បាប់នេះគ្រោងនឹងបង្កើនថវិកាចំនួន២៩ពាន់លានប៉េសូ (៥៧១លានដុល្លារ) ដោយដាក់ពន្ធលើតម្លៃបន្ថែម (VAT) លើសេវាកម្មឌីជីថលដែលបានផ្តល់នៅក្នុងប្រទេសហ្វីលីពីនដែលជាតំបន់លូតលាស់ដ៏សំខាន់មួយសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (E-commerce) ដោយសារប្រជាជនរបស់ខ្លួនស្ថិតក្នុងចំណោម ចំនួនអ្នកប្រើប្រាស់បណ្ដា្សង្គមច្រើនជាងគេនៅលើពិភពលោក។

សមាជិកសភា លោកJoey Salceda បានថ្លែងថា ចាប់ផ្តើមនៅឆ្នាំក្រោយ មូលនិធិដែលប្រមូលបានពីពន្ធថ្មីនេះក៏នឹងត្រូវបានប្រើដើម្បីផ្តល់ហិរញ្ញប្បទានទៅដល់កម្មវិធីឌីជីថលនានាដូចជាគម្រោងអ៊ិនធឺណិត broadband ល្បឿនលឿននិងការសិក្សាតាមឌីជីថលថ្នាក់ជាតិដើម្បីបំពេញគម្លាតនៃការអប់រំដែលបណ្តាលមកពីការបិទសាលារៀន។

ប៉ុន្តែវាអាចចំណាយពេលមួយរយៈ មុនពេលដែលសំណើរខាងលើត្រូវបានគ្រោងសម្រាប់ការជជែកដេញដោល ព្រោះសមាជិកសភាទាំងអស់កំពុងតែមមាញឹកក្នុងការពិភាក្សាលើកញ្ចប់ជំរុញសេដ្ឋកិច្ចដើម្បីបង្កើនជំហានសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនដែលត្រូវបានបំផ្លាញដោយការបិទទ្វារដែលបណ្តាលមកពីជំងឺកូវីដ១៩។

ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងសរុបចំនួន ១៣៤៣៤នាក់ដែលករណីស្លាប់ចំនួន ៨៤៦ នាក់ និងជាសះស្បើយ ៣ពាន់នាក់ ហើយបានធ្វើតេស្តលើប្រជាជនជិត ២០៨០០០នាក់ក្នុងចំណោមប្រជាជនសរុបជាង ១០៧លាននាក់៕ REUTERS

ស្មាតហ្វូនមួយគ្រឿងដែលមានLogo កម្មវិធី Netflix ស្ថិតនៅពីមុខទូរទស្សន៍មួយគ្រឿង. REUTERS

ប្រែសម្រួល៖ តរុណី