BREAKING NEWS
Search

 ស្នេហាងាយបង្កើតលំបាករក្សា​!​នេះនែ៎គន្លឹះ ៨ យ៉ាងដើម្បីនៅជាមួយគ្នា​បានយូរអង្វែង

មានគូស្នេហ៍មិនតិចគូទេ ដែលផ្ដើមទាក់ទងគ្នាងាយៗតែ​ក៏បែកគ្នាទៅវិញ។ងាយដូចគ្នា។ វិធីថែរក្សាស្នេហាជារឿងស្មុគស្មាញ។ បើគូស្នេហ៍ពិតជាស្រឡាញ់គ្នាមែន ហើយអ្នកទាំងពីរចង់បានទំនាក់ទំនងយូរអង្វែង អាចអនុវត្តតាមគន្លឹះទាំង ៨ ខាងក្រោមនេះ៖

១. រកពេលវេលាទាក់ទងគ្នាឲ្យទៀងទាត់

មិនចាំបាច់ផ្ញើសារ ឬជជែកគ្នាស្ទើរតែ ២៤ ម៉ោង និង ៧ ក្នុងមួយសប្ដាហ៍នោះទេ។ ពេលតែឲ្យទុកគ្នាចោលមិនរវល់អ្វីសោះទៅបានហើយ។ ពេលខ្លះអាចឆ្លៀត Call វីដេអូរកគ្នាក៏រឹតតែប្រសើរ ធ្វើយ៉ាងណាកុំឲ្យទំនាក់ទំនងអ្នកទាំងពីរក្លាយជា ឃ្លាតកាយ ណាយចិត្ត។

២. ធ្វើរឿងតូចៗសម្រាប់គ្នា

ជួនកាល ស្នេហាក៏មានពេលវេលាខ្លះ អាចធុញទ្រាន់គ្នាដែរ។ ប៉ុន្តែជាគូស្នេហ៍មិនគួរយកការធុញទ្រាន់មួយពេលដាក់ពីមុខដោយបណ្ដោយឲ្យស្នេហាប្រេះឆាទេ។ យើងគួរធ្វើអ្វីដែលទុកជាការចងចាំសម្រាប់គ្នាដូចជា ថតសារសំលេង សរសេរសំបុត្រ ផ្ញើរកាតជូនពរ ឬអំណោយតិចតួចក៏បាន។ ទោះបីរឿងទាំងនេះហាក់ដូចជាតូចតាច តែវានឹងផ្ដល់សុភង្គលធំដុំដល់ទំនាក់ទំនងអ្នកទាំងពីរឲ្យកាន់ស្អិររមួត។

៣. ចៀសវាងការឈ្លោះប្រកែកឲ្យបានតិច

គ្មាននរណាមិនធ្លាប់ឈ្លោះគ្នានោះទេ ទោះក្នុងការងារ គ្រួសារ ឬស្នេហាក៏ដោយ។ ប៉ុន្តែមិនមែនដោយសារហេតុផលនេះ អ្នកទាំងពីរឈ្លោះមិនឈប់ ហើយយកលេសសុំទោសឲ្យរួចខ្លួនទេ។ កាលណាមានជម្លោះ វានឹងនាំបញ្ហាផ្សេងទៀតចូលក្នុងជីវិតស្នេហារបស់យើងដែរ។  ដូច្នេះចៀសបាន គួរតែចៀស ដើម្បីកុំឲ្យមានបញ្ហាកាន់តែធំ។

៤. និយាយគ្នាបើកចំហរ

យើងត្រូវព្យាយាមបើកចំហនិងស្មោះត្រង់ពីអារម្មណ៍រៀងខ្លួន។ ទោះបីយើងនៅជិតគ្នា ឬឆ្ងាយគ្នាក៏ដោយ មានបញ្ហាអ្វីគួរនិយាយគ្នាត្រង់ៗដើម្បីជួយគិតគ្នា ជួយដោះស្រាយគ្នា ហើយក៏ត្រូវទុកចិត្តគ្នាទៅវិញទៅមកដោយមិនលាក់លៀមក្រោយខ្នងដែរ។

៥. ចោលទម្លាប់មិនល្អខ្លះដើម្បីគ្នា

មនុស្សម្នាក់ៗមានចរិតនិងទម្លាប់ផ្សេងគ្នា ហើយវាពិតជាពិបាកក្នុងការកែប្រែអ្វីដែលយើងស៊ប់ទៅហើយ។ យ៉ាងណាបើយើងស្រឡាញ់គ្នាពិត ត្រូវចេះលះបង់ចរិតមិនល្អរបស់ខ្លួន និងមិនធ្វើអ្វីដែលគូស្នេហ៍មិនចូលចិត្តនោះទេ។ យើងប្រាកដជាមិនអាចធ្វើបានទាំងអស់ឡើយ តែត្រូវព្យាយាម។ ចំណែកដៃគូម្ខាងទៀតក៏ត្រូវលះបង់បង់ដូចគ្នាដែរ ដើម្បីក្ដីសុខអ្នកទាំងពីរ។

៦. បង្កើតអនុស្សាវរីយ៍ជាមួយគ្នា

កំដរគ្នាដើរកម្សាន្ត ទៅកន្លែងណាដែលមិនធ្លាប់ទៅ ថតរូបស្អាតៗជាមួយគ្នា សុទ្ធតែវិធីជួយឲ្យស្នេហាកាន់តែផ្អែមល្ហែម។ បើមិនអាចទៅណាបានឆ្ងាយៗ ក៏អាចទៅទីណាដែលនៅជិតៗ ឬឧស្សាហ៍ញ៉ាំអាហារពេលល្ងាចជាមួយគ្នា និងមើលកុនជាដើម។

៧. ចេះអត់អោន មិនចាប់កំហុសគ្នា

ស្នេហាមិនមែនជាសង្គ្រាមដែលតម្រូវឲ្យមានអ្នកឈ្នះឬមានអ្នកចាញ់ឡើយ។ មានបញ្ហាកើតឡើងត្រូវទប់កំហឹង អត់អ្មត់សង្កត់ចិត្ត  និងរួមគ្នាដោះស្រាយ។ មួយទៀតសោត កុំអង្គុយចាំមើលកំហុសគ្នា ព្រោះចង់ឈ្នះឲ្យសោះ វាគ្មានបានប្រយោជន៍អី ក្រៅបែបបាក់ទេ។

៨. រៀនទុកចិត្តគ្នា

កុំចាំបាច់តាមដានគេគ្រប់ជំហាន នាំពិបាកចិត្តខ្លួនឯង។ ស្រឡាញ់គ្នា ត្រូវទុកសិទ្ធិឲ្យគ្នា ដោយឲ្យគេធ្វើអ្វីដែលគេចង់។ រៀនជឿជាក់លើគ្នាថា ​បើគេស្រឡាញ់យើង សូម្បីតែគិតក៏គេមិនហ៊ានក្បត់ដែរ ព្រោះគេខ្លាចយើងឈឺចាប់។ ប៉ុន្តែបើគេបម្រុងក្បត់ ទោះបីហួងហែងយ៉ាងណាក៏មិនអាចរក្សាគេបានដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖  លុបចោលទម្លាប់ទំាងនេះចេញពីជីវិតម្តងមួយៗ អនាគតនឹងប្រពៃ

ចុចអាន​៖ ស្នេហាបែបចាស់ទុំខុសពីស្នេហាបែបក្មេងៗយ៉ាងម៉េចខ្លះ?